ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ធ្វើ​សកម្មភាពជិះ​កង់​កាត់​ខ្សែភ្លើង តាម​បង្គោល​កាប៊ី​ន​ភ្លើងក្នុង​សង្កាត់​ដើម​មៀន

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ក្រុង​តា​ខ្មៅ​ស្រាវជ្រាវ​ឃាត់​ចោរ​កាត់​ខ្សែភ្លើង ចំនួន​០១​នាក់ តែង​ជិះ​កង់​ដើរ​កាត់​ខ្សែភ្លើង​តាម​បង្គោល​កាប៊ី​ន​ភ្លើង ចំនួន​០៣​ភូមិ ក្នុង​សង្កាត់​ដើម​មៀន ។ ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១…

រាជធានី​ភ្នំពេញ ៖ នគរបាល​ក្រុង​តា​ខ្មៅ​ស្រាវជ្រាវ​ឃាត់​ចោរ​កាត់​ខ្សែភ្លើង ចំនួន​០១​នាក់ តែង​ជិះ​កង់​ដើរ​កាត់​ខ្សែភ្លើង​តាម​បង្គោល​កាប៊ី​ន​ភ្លើង ចំនួន​០៣​ភូមិ ក្នុង​សង្កាត់​ដើម​មៀន ។

ការ​ឃាត់ខ្លួន​នេះ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ ស្ថិត​ក្នុងភូមិ​ដើម​គរ សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ជនសង្ស័យ​មានឈ្មោះ សឿ​ន ចាន់​ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ។

បើ​តាម​ប្រភព​ព័​ត៍​មាន​ពី​សមត្ថកិច្ច​បានអោយ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង​០៣​និង​៣៣​នាទី រំលង​អធ្រាត្រ មាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​កង់​តាម​បណ្តោយ​ផ្លូវលំ ក្នុង​សង្កាត់​ដើម​មៀន ធ្វើ​សកម្មភាព​កាត់​ខ្សែ​បង្គោល​ភ្លើង រួច​ជិះ​កង់​ចេញពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ជនសង្ស័យ​ខាងលើ​នេះ​តែង​ធ្វើ​សកម្មភាព​កាត់​ខ្សែភ្លើង​តាម​កាប៊ី​ន​ភ្លើង​តាម​បង្គោល​ជា​រឿយ​ៗ​តាម​ភូមិ​ចំនួន​០៣​ផ្សេង​គ្នា​ក្នុង​សង្កាត់​ដើម​មៀន​បណ្តាល​អោយ​អ្នក​រស់នៅ​ក្នុង​មូលដ្ឋាន ដាច់​ភ្លើ​.​ង​ដោយ​មិន​មាន​មូលហេតុ​នឹង​មានការ​រាយការណ៍​ពី​ប្រជាពលរដ្ឋ​មក​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ។

ភ្លាម​ៗ​កម្លាំង​សមត្ថកិច្ច​បាន​បើក​ការ​ស្រាវជ្រាវ​រយៈពេល​២៤​ម៉ោង ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល រហូត​មក​ដល់​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០២៤ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ ដឹកនាំ​បញ្ជា​ដោយ​លោក​វរសេនីយ៍ឯក យី វណ្ណ​ដា អធិការ សហការ​ជាមួយ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដើម​មៀន ល្បាត​លើ​ដងផ្លូវ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​០១​នាក់ ជិះ​កង់​ដែរ​ជា​មុខសញ្ញា ក៏​បាន​ឃាត់​ត្រួតពិនិត្យ ឆែកឆេរ​មើល​ក្នុង កាបូបស្ពាយ​មាន​ខ្សែ​ភ្លើ​.​ង​សកសំបក រួច​ចំនួន​១៣​ដុំ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

បច្ចុប្បន្ន​ជនសង្ស័យ រួម​វត្ថុ​តាង​ខាងលើ​សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល​ក្រុង​តា​ខ្មៅ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើ​ម្ប​បន្ត​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ