ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​លួ.ចកា.ត់​ខ្សែភ្លើង និង​គា.ស់​ផ្ទះ ​ត្រូវបង្ក្រា.បនៅ​២​ទីតាំង​ផ្សេង​គ្នា​

3 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ល្បាត​ជា​ប្រចាំ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ ទេសចរណ៍​ជាតិ​-​អន្តរជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប…

ខេត្តសៀមរាប ៖ កម្លាំង​អាវុធហត្ថ​ខេត្តសៀមរាប ធ្វើការ​ល្បាត​ជា​ប្រចាំ ដើម្បី​ការពារ​សន្តិសុខ សុវត្ថិភាព ជូន​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ ទេសចរណ៍​ជាតិ​-​អន្តរជាតិ ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដូច​ភ្លៀងរលឹម ខណៈ​ពេល​នោះ​ក៏​បានឃើញ​ជនសង្ស័យ​មួយ​ក្រុម​កំពុង​កាន់​នៅ​ក្នុង​ដៃ​មានការ​សង្ស័យ ក៏​ហៅ​សួរ​ស្រាប់តែ​ក្រុមជនសង្ស័យទាំងនោះបើក​ម៉ូតូ​គេច​ ហើយ​កម្លាំង​បាន​ដេញ តាម​ចាប់​​ប៉ផាប់ចាប់ពភីង រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​បាន​៥​នាក់ នៅ​ទីតាំង​ផ្សេង​គ្នា រួច​យក​មក​សួរនាំ​នូវ​ទី បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​រៀបចំ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

​ហេតុ​ការ​ឃាត់​ក្រុម​ចោរលួច​បាន​ធ្វើ​ឡើង​នៅ​២​ទីតាំង ផ្សេង​គ្នា កាលពី​វេលា​ម៉ោង ១១:០០​នាទី ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ ស្ថិត​នៅ​ភូមិ​អញ្ចាញ សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

តាម​ប្រភព​ពី​កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត បាន​ប្រាប់​នៅ​វេលា​ម៉ោង ៨ ព្រឹក​ថ្ងៃ​ទី ១ ខែ កញ្ញា ឆ្នាំ​២០២៤ នេះ​ថា ដោយ​មាន​បទបញ្ជា ក្រោម​វិធានការ​របស់ លោក​ឧត្តមសេនីយ៍ត្រី សៀ ទី​ន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តសៀមរាប ដែល​បានឱ្យ​កម្លាំង​កងរាជអាវុធហត្ថ ចុះ​ល្បាត​នៅ​តាម​គោលដៅ​បណ្តោយ​ផ្ល​វ ៦០​ម៉ែត្រ ខណៈ​ពេល​នោះ ក៏​បានឃើញ ជនសង្ស័យ មួយ​ក្រុម កំពុង​កាន់ នៅ​ក្នុង​ដៃ​មានការ​សង្ស័យ ក៏​ហៅ​សួរ​ស្រាប់តែ​ក្រុមជនសង្ស័យបើក​ម៉ូតូ​​គេច​ ហើយ​កម្លាំង​បាន​ដេញ តាម រហូត​ឃាត់ខ្លួន​បាន​ចំនួន​០២​នាក់ ពាក់ព័ន្ធ​នឹង​ករណី​លួច យក​មក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​។

ក្រោយ​ពី​ស្តាប់​ចម្លើយជនសង្ស័យរួច កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កង​រាជ​អាវុធហត្ថ​ខេត្តសៀមរាប បាន​បន្ត​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់​បន្ត​ទៀត នៅ​ចំណុច​ភូមិ​ធ្លក​អណ្តូង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប និង​នៅ​ចំណុច ភូមិ​តា​កុះ ឃុំ​ព្រះ​ដាក់ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​ប្រភព​បាន​បន្ថែម​ថា ជនសង្ស័យ​ទាំង ០៥​នាក់ មានឈ្មោះ​៖ ១/. ឈ្មោះ ឡុ​ង គឹ​ម​លី ភេទ​ប្រុស អាយុ ២៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ២/. ឈ្មោះ លី សុ​ផា​ន់​ណា ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ៣/. ឈ្មោះ វ៉ែន រ៉ា​ឌី ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ៤/. ឈ្មោះ អ៊ូ ណាត ភេទ​ប្រុស អាយុ ៤១​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។ ៥/. ឈ្មោះ លាប បារាំង ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​។

បន្ទាប់​ពី​ឃាត់ខ្លួន កម្លាំង​យើង​បាន ដកហូត​វត្ថុ​តាង រួម​មាន ៖ ម៉ូតូ​ចំនួន ០៤​គ្រឿង ១/. ម៉ាក​ស៊ុ​យ​សា​គី​ស្មាស់​រ៉េ​វ៉ូ ពណ៌ ខ្មៅ ផលិត​ឆ្នាំ​២០០៩ ពាក់​ផ្លា​ក​លេខ សៀមរាប 1E-5398 ។ ២/. ម៉ាក​ហុងដា​ទ្រី​ម សេ​១២៥ ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០១៤ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ 1J-8911 ។ ៣/. ម៉ាក​ហុងដា​ទ្រី​ម សេ​១២៥ ផលិត​ឆ្នាំ​២០២១ ពាក់​ផ្លា​ក​លេខ កណ្តាល 1AL-7299 ។ ៤/. ម៉ាក​ហុងដា​ទ្រី​ម សេ​១២​ក ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លា​ក​លេខ ភ្នំពេញ 1FL-1254 រួម​និង​សម្ភារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ប្រភព​ពី​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ឃាត់ខ្លួន​បាន ជនសង្ស័យ​ទាំង ០៥​នាក់ រួច​មក ពួក​គេ​បាន​ឆ្លើយ​សារភាព​ដូច​ៗ គ្នា​ថា ពួក​គេ​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​លួច​យ៉ាង​សកម្ម នៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ពិតប្រាកដ​មែន ។

បច្ចុប្បន្ន​÷​ជនសង្ស័យ​ទាំង​០៥​នាក់​ខាងលើ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​ខេត្តសៀមរាប កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ