ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​លឿន​រេ​ចង្កូតទៅ​បុ.ក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ដាច់​កង់​ទាំង​ព្រឹក​ព្រលឹម

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿងបើក​លឿនដូច​ហោះ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​បាក់​របាំង​ថ្ម​ចំនួន​០២​កង់ រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​ឆ្នាំ២០២៤…

រាជធានី​ភ្នំពេញ ៖ រថយន្ត​មួយ​គ្រឿងបើក​លឿនដូច​ហោះ ស្រាប់តែ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​ បណ្តាល​ឲ្យ​បាក់​របាំង​ថ្ម​ចំនួន​០២​កង់ រថយន្ត​បង្ក​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង សំណាងល្អ​មិន​បង្ក​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​។

គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ដែរ​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៦ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា​ឆ្នាំ២០២៤ នៅ​ត្រង់​ចំណុច​ក្បែ​ស្តុ​ប​ណា​ន​ជី​ង ស្ថិត​នៅ​លើ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧​មក​រា ​រាជធានី​ភ្នំពេញ ។

ប្រភព​ពី​ពលរដ្ឋ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា មុន​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក តូ​យូ​តា ព្រុស ពណ៌​ខ្មៅ មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 2BR-3913 បើកបរ​ដោយ​បុរស​ម្នាក់​រួម​ដំណើរ​ជាមួយ បុរស​ពីរ​នាក់​ផ្សេង​ទៀត ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​កម្ពុជា​ក្រោម ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា​អ្នក​បើករថយន្ត មាន​បញ្ហា​អ្វី​នោះ​ទេ ស្រាប់តែ​រេ​ចង្កូត​ទៅ​ខាងឆ្វេង​ទៅ​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​ចំពាក់​កណ្តាល​យ៉ាង​ពេញទំហឹង​បណ្តាល ឲ្យ​បាក់​ចំនួន​០២​កង់ ។ ចំណែកឯ​រថយន្ត​បង្ក​វិញ​រង​ការ​ខូចខាត​ផ្នែក​ខាង​មុខ​ស្ទើរ​ទាំងស្រុង នឹង​ដាច់​កង់​ចេញពី​រថយន្ត សំណាងល្អ​មិន​បង្ក​ឲ្យ​មាន​អ្នក​រង​របួស ។ ភ្លាម​អ្នកបើកបរ​និង​នាក់​រួម​ដំណើរ​បាន​ចុះ​ពី​រថយន្ត គេចខ្លួន​ពី​កន្លែង​កើតហេតុ​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន នឹង​បាន​បន្ត​ទាក់ទង​ទៅ​មន្ត្រី​ជំនាញ នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​មក​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​រង​ចាំ ឲ្យ​ម្ចាស់​រថយន្ត​ចូលខ្លួន​ធ្វើការ​ដោះស្រាយ​ជា​នៅ​ពេល​ក្រោយ​៕ ដោយ ៖ រ​ដ្ឋា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ