ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡានដឹក​ចំណី​សត្វ​បើក​ធ្លាក់​ស្នាមភ្លោះ​ ផ្អៀង​បោ.ក​ផ្ទប់​របង​ថ្ម​ បា.ក់​និង​ប្រេះ​អស់​​ច្រើន​ផ្ទាំង

2 ខែ មុន

រាជធានី​ភ្នំពេញ ​៖ រថយន្ត​កង​ដឹក​ជញ្ជូន​H.C១​គ្រឿង​ដឹក​ចំណី​សត្វ​រាប់​សិប​បាវ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ បណ្ដាល​ឲ្យ​ផុង​កង់​មួយ​ចំហៀង​ផ្អៀង​បោក​ផ្ទប់​របង​ថ្ម​ដី​ឡូ​ត៌​មួយ​កន្លែង បាក់​និង​ប្រេះ​អស់​ចំនួន​៥​ផ្ទាំង ។ ដែល​សង្ស័យ​អ្នកបើកបរ​ងងុយដេក​រួច​ងោក​១​ភាំង​ទើប​ជួប​បញ្ហា​បែប​នេះ ហើយ​ប្រសិនបើ​គ្មាន​របង​ថ្ម​ជួយ​ទប់​ទេ​នោះ​រថយន្ត​ខាងលើ អាច​និង​ក្រឡាប់​បាត់​ទៅ​ហើយ ។…

រាជធានី​ភ្នំពេញ ​៖ រថយន្ត​កង​ដឹក​ជញ្ជូន​H.C១​គ្រឿង​ដឹក​ចំណី​សត្វ​រាប់​សិប​បាវ​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ បណ្ដាល​ឲ្យ​ផុង​កង់​មួយ​ចំហៀង​ផ្អៀង​បោក​ផ្ទប់​របង​ថ្ម​ដី​ឡូ​ត៌​មួយ​កន្លែង បាក់​និង​ប្រេះ​អស់​ចំនួន​៥​ផ្ទាំង ។ ដែល​សង្ស័យ​អ្នកបើកបរ​ងងុយដេក​រួច​ងោក​១​ភាំង​ទើប​ជួប​បញ្ហា​បែប​នេះ ហើយ​ប្រសិនបើ​គ្មាន​របង​ថ្ម​ជួយ​ទប់​ទេ​នោះ​រថយន្ត​ខាងលើ អាច​និង​ក្រឡាប់​បាត់​ទៅ​ហើយ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​មហាវិថី​សុ​ី​ជី​ន​ពីង ស្ថិត​នៅ​ក្នុងភូមិ​គោក​ខ្សាច់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ហើយ​រហូត​ដល់​វេលា​ម៉ោងជាង​៦​ព្រឹក​ថ្ងៃ​ដដែល​ទើប​ដឹង​ដល់​នគរបាល​ចុះ​ទៅ​ពិនិត្យ​មើល ។

រថយន្ត​ខាងលើ​នោះ​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ​ព​ណ៍​ស ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​3A-1227 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ជា​រថយន្ត​របស់​កង​ដឹក​ជញ្ជូន​H.C និង​បាន​រង​ការ​ខូចខាត ហើយ​អ្នកបើកបរ​មិន​បាន​រង​របួស​ឡើយ ។

អ្នក​ឃើញ​ហេតុការណ៍​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​រថយន្ត​នេះ​ដឹក​ចំណី​សត្វ​រាប់​សិប​បាវ ហើយ​បាន​បើកបរ​ធ្វើ​ដំណើរ​តាម​មហាវិថី​សុ​ី​ជី​ន​ពីង ហៅ​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ ខណៈ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ សង្ស័យ​អ្នកបើកបរ​ងងុយដេក​ហើយ​ងោក​១​ភាំង ក៏​បាន​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ចូល​ទៅ​ក្នុង​ស្នាមភ្លោះ​បណ្ដាល​ឲ្យ​ផុង​កង់​មួយ​ចំហៀង​ខាងស្ដាំ ហើយ​ផ្អៀង​បោក​ផ្ទប់​របង​ថ្ម​ដី​ឡូ​ត៌​មួយ​កន្លែង​បាក់​និង​ប្រេះ​អស់​ចំនួន​៥​ផ្ទាំង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពុំ​ដឹង​ថា​រថយន្ត​នេះ​ដឹក​ចំណី​សត្វ​ចេញពី​កន្លែង​ណា យក​ទៅ​ដាក់​នៅ​ទីតាំង​ខេត្ត​ណាមួយ​ទៀត​នោះ​ទេ ហើយ​ពេល​នោះ​បើ​កុំ​តែ​បាន​របង​ថ្ម​ជួយ​ទប់ កុំ​អី​រថយន្ត​នេះ​ក្រឡាប់​ផ្ងារជើង​បាត់​ទៅ​ហើយ ។ ទោះបីជា​បែប​ណា​ពុំ​បាន​បណ្ដាល​ឲ្យ​អ្នកបើកបរ​រថយន្ត ឬ មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ដោយ​គ្រាន់តែ​ខូចខាត​រថយន្ត​និង​របង​ថ្ម​តែ​ប៉ុណ្ណោះ ។

ក្រោយ​ពេល​កើតហេតុ ខាង​ក្រុមហ៊ុន​បាន​យក​រថយន្ត​១​គ្រឿង​ផ្សេង​ទៀត​ម៉ាក​ហុ​ី​យ៉ា​ន់​ដាយ ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​3B-4279 ដែល​ជា​រថយន្ត​កង​ដឹក​ជញ្ជូន​H.C ដែរ​និង​មាន​លេខ​រៀង​D-11 ទៅ​ផ្ទេរ​យក​ចំណី​សត្វ​ដឹក​ចេញពី​កន្លែង​កើតហេតុ ។ ដំណឹង​នេះ​រហូត​ដល់​វេលា​ម៉ោង​ប្រមាណ​ជាង​៦​ព្រឹក​ថ្ងៃ​ដដែល ទើប​ដឹង​ដល់​នគរបាល​ប៉ុស្តិ៍​ភ្លើង​ឆេះ​រទេះ និង​នគរបាល​ខណ្ឌ​កំ​បូល ។ បន្ទាប់​មក​បាន​នគរបាល​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ជាក់ស្ដែង ហើយ​បាន​ឲ្យ​ខាង​ភាគី​រថយន្ត​និង​ម្ចាស់​របង​ជួប​ធ្វើការ​ដោះស្រាយ​គ្នា​ដើម្បី​បញ្ចប់រឿង ប៉ុន្តែ​ពុំ​ដឹង​ថា​ត្រូវរ៉ូវ​គ្នា​បែប​ណា​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ