ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​អធិការ​​ខណ្ឌ​កំ​បូល ​ប្រាប់​សិស្សសាលា​ ថាជួប​គ្នា​ថ្ងៃនេះ​ គឺ​ពូ​និង​ក្មួយ តែបើ​ក្លាយជា​ក្មេង​ទំនើង​ សេព​គ្រឿងញៀ.ន គឺជា​ជនសង្ស័យ​ហើយ

3 ថ្ងៃ មុន

រាធានីភ្នំពេញ​ ៖ លោក​វរសេនីយ៍ឯក​ ហុង ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​កំ​បូល ប្រាប់​សិស្សសាលា​ «​ពិភព​បញ្ញា​» ​ថា ជួប​គ្នា​ថ្ងៃនេះ​គឺជា​សិស្សសាលា​និង​ប៉ូលិស…

រាធានីភ្នំពេញ​ ៖ លោក​វរសេនីយ៍ឯក​ ហុង ពិសិដ្ឋ អធិការ​នគរបាល​ខណ្ឌ​កំ​បូល ប្រាប់​សិស្សសាលា​ «​ពិភព​បញ្ញា​» ​ថា ជួប​គ្នា​ថ្ងៃនេះ​គឺជា​សិស្សសាលា​និង​ប៉ូលិស ឬ គឺជា​ពូ​និង​ក្មួយ ប៉ុន្តែ​បើ​ថ្ងៃក្រោយ​ក្មួយ​ណា​ក្លាយទៅជា​ក្មេង​ទំនើង ឬ​សេពនិង​ជួញដូរ​គ្រឿងញៀន​នោះ គឺជា​ជនសង្ស័យ​ហើយ លែង​ជា​ពូ ​និង​ក្មួយ​ទៀត​ហើ ពេល​នោះ​ពូ​ត្រូវ​តែ​បង្ក្រាប​មិន​លើកលែង​ទេ។

ការ​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពេល​ដែល​លោក​អធិការ​ ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល​ចុះ​ទៅ​ធ្វើការ​ផ្សព្វផ្សាយ​អំពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​បញ្ហា​ក្មេង​ទំនើង ព្រមទាំង​បញ្ហា​ជា​ច្រើន​ទៀត​ដល់​សិស្សសាលា​ខាងលើ ។

ពិធី​នោះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ក្នុង​សាលា​ព​ពិភព​បញ្ញា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ផ្សា​រកំ​បូល សង្កាត់​កំ​បូល ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ ដោយ​មានការ​ចូលរួម​លោក លោកស្រី ដែល​ជា​អធិការរង ទទួល​ផែន​សេនាធិការ​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ផែន​សណ្ដាប់ធ្នាប់​ចរាចរណ៍។ ផែន​អន្តរាគមន៍ ​លោក នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​កំ​បូល ​មន្ត្រី​ក្រុមប្រឹក្សា សង្កាត់​កំ​បូល ព្រមទាំង​លោកគ្រូ​អ្នកគ្រូ សាលា​ព និង​សិស្សានុសិស្ស សរុប​ចំនួន១៩៨​នាក់ ស្រី​ចំនួន​១០៤​នាក់​។ ដោយ​បាន​នាំ​យក​ស្លាយ ចាក់​បញ្ចាំង​នៅ​វី​ដេ​អូ​ឃ្លី​ប ក្រុម​ក្មេង​ទំនើង​ចំនួន​៧​នាក់ ​ដែល​ទើប​បង្ក្រាប​បាន​ចុង​ក្រោយ ឲ្យ​សិស្សសាលា​ខាងលើ​ទស្សនា​ផង​ដែរ ដើម្បី​កុំ​ឲ្យ​យកតម្រាប់​តាម ។

លោក​វរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ​បាន​ថ្លែង​ទៅ​កាន់​សិស្ស​ទាំងអស់​ថា បច្ចុប្បន្ន​ក្មេង​ទំនើង​គឺជា​បញ្ហា​ក្ដៅ​គគុក​មួយ​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​សម្ដេច​មហា​បវរ​ធិ​បតី​ហ៊ុន ម៉ា​ណែ​ត ដាក់​ចេញ​នៅ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ឲ្យ​បង្ក្រាប​ឲ្យ​អស់ ។ ស្រប​ពេល​នេះ​ដែរ អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល​បាន​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្ក្រាប​និង​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​បានជា​បន្តបន្ទាប់​ច្រើន​ករណី ច្រើន​ក្រុម​រួច​មក​ហើយ ។ ក្រៅពី​នេះ​ដោយ​អនុវត្ត​តាម​ផែនការ​ដឹកនាំ​របស់ លោក​ឧត្ដមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ អធិការ ដ្ឋា​ន​នគរបាល​ខណ្ឌ​កំ​បូល បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​នៅ​តាម​សាលារៀន​រដ្ឋ​និង​ឯកជន​ព្រមទាំង​តាម​បណ្ដា​ភូមិ ទីប្រជុំជន​របស់​សង្កាត់​នានា​ទូ​ទាំង​ខណ្ឌ​កំ​បូល ស្ដី​ពី​ផល​ប៉ះពាល់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​បញ្ហា​ក្មេង​ទំនើង​តែ​ម្ដង ព្រមទាំង​បញ្ហា​ផ្សេង​ៗ​ជា​ច្រើន​ទៀត​ផង​ដែរ ។

ដោយឡែក​នៅ​ក្នុង​ពេល​ចាក់​បញ្ចាំង​ស្លាយ​ស្ដី​ពី​ការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នោះ លោក​អធិការ​ក៏​បាន​ណែនាំ​កុំ​ដល់​សិស្សសាលា​ខាងលើ​កុំ​យក​គំរូ​តាម​បង្កើត​បក្សពួក តាំងខ្លួន​ជា​ក្មេង​ទំនើង ឬ ក្រុមបងធំ សេព​ឬ​ជួញដូរ​គ្រឿងញៀន​ឲ្យ​សោះ ។ លោក​ក៏​បាន​ណែនាំ​ឲ្យ​សិស្ស​គោរព​ច្បាប់​ច​រា​ចេ​កុំ​បើកបរ​លឿន​ហួសហេតុ​ពេក​ដែល​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​ជីវិត របួស​ពិការ​បាត់បង់​អនាគត ចូរ​ខិតខំ​សិក្សា​រៀនសូត្រ ស្ដាប់​ដំបូន្មាន​ឪពុក​ម្ដាយ អាណាព្យាបាល លោកគ្រូ អ្នកគ្រូ ឲ្យ​បាន​ខ្ជាប់ខ្ជួន ធ្វើ​យ៉ាងណា​ឲ្យ​ក្លាយ​ខ្លួន​ជា​ូ​ន​ល្អ និង​សិស្ស​ល្អ គំរូ​ល្អ​ក្នុង​សង្គម​ជាតិ​យើង ។

លោក​អធិការ​ក៏​បាន​ឲ្យ​លេខ​ទូរស័ព្ទ​របស់​លោក​ដែល​តេ​ឡេ​ក្រាម​ទៅ​កាន់​សិស្ស​ទាំងអស់ ដើម្បី​រាយការណ៍​នៅ​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង ឬ មានការ​គម្រាមកំហែង​ពី​ជន​ណា​ម្នាក់ ដើម្បី​លោក​ដឹកនាំ​បញ្ជា​កម្លាំង​ជួយ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា ។ លោក​ក៏​បាន​សំណូមពរ​ដល់​មាតាបិតា​អាណាព្យាបាល​សិស្ស​គាំទ្រ​ដល់​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល ក្នុង​ការ​បង្ក្រាប​ក្មេង​ទំនង​នេះ ដើម្បី​ភាព​សុខសាន្ត​របស់​យើង​ទាំងអស់​គ្នា ។ បន្ទាប់​មក​លោក​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក លោកស្រី ដែល​ជា​អធិការរង​នគរបាល​ទទួល​ផែន​នីមួយ​ៗ ឡើង​ផ្សព្វផ្សាយ​រាល់​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន ច្បាប់​ចរាចរណ៍​ផ្លូវគោក ជា​ពិសេស​បញ្ហា​ក្មេង​ទំនើង ដល់​សិស្សានុសិស្ស នៃ​សាលា​ពិភព​បញ្ញា​នោះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ