ខេត្តកំពត ៖ មានករណីសត្វសុនខ១ក្បាលអត់ម្ចាស់ បានខាំបុរសអ្នកនេសាទសមុទ្រម្នាក់ បណ្ដាលអោយរងរបួសធ្ងន់ ខណៈជនរងគ្រោះកំពុងដើរតាមផ្លូវក្រាលក្រួសក្រហមប្រហែលជា៣០០ម់ែត្រពីផ្ទះជនរងគ្រោះ នៅភូមិកោះស្នា ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត កាលពីវេលាម៉ោង៥ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤។
បុរសចំណាស់ម្នាក់ដែលត្រូវសត្វសុនខខាំរបួសនិងបាក់ធ្មេញថ្គាមនោះឈ្មោះឡាំ រ៉ន អាយុ៦១ឆ្នាំនៅភូមិឃុំកើតហេតុខាងលើ ។
បុរសរងគ្រោះបាននិយាយថា គាត់កំពុងតែដើរតាមផ្លូវលំមួយ ក៍ជួបនឹងសត្វសុនខនោះ ស្រាប់តែសត្វសុនខនោះហក់ខាំគាត់តែម្ដង ហើយគាត់និងសត្វសុនខនោះបានប្រតាយប្រតប់គ្នាយ៉ាងខ្លាំង រហូតដល់គាត់សន្លប់បាត់បង់ស្មារតី ។ លុះមួយសន្ទះក្រោយមក គាត់ក៍បានដឹងខ្លួនហើយដើរមកផ្ទះវិញទើបក្រុមសាច់ញាតិដឹកគាត់មកកាន់មន្ទីរពេទ្យបង្អែកកំពង់ត្រាច។
តាមការរៀបរាប់ពីស្ត្រីជាប្រពន្ធជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ បុរសជាប្ដីទៅវាយមងរកត្រីជាប្រចាំនៅសមុទ្រ នាវេលាម៉ោង៥ព្រឹកនោះ បុរសជាប្ដីបានចេញទៅសមុទ្រតែម្នាក់ឯងទេ ហើយគាត់ក៏មិនបានដឹងពីសត្វសុនខខាំដែរ។ នៅពេលដែលប្តីដើរទាំងត្រដាបត្រដួសមានទាំងហូរឈាមជោគអាវផង ទើបប្តីនិយាយរៀបរាប់រឿងសត្វសុនខខាំ ។
ស្ត្រីជាប្រពន្ធបាននិយាយប្រាប់បន្តថា ក្រោយពេលកើតហេតុ នគរបាលឃុំឬស្សីស្រុកខាងលិចបានសួរនាំ ហើយតាមប្រម៉ាញ់សត្វសុនខមួយក្បាលនោះ វារត់សំដៅទៅផ្សារលក់ដូរ ហើយជាសត្វសុនខរកម្ចាស់មិនឃើញ ។
តាមប្រភពចុងក្រោយថាសត្វសុនខ១ក្បាលនោះហក់មកខាំនគរបាលទៀតផង ៕
ចែករំលែកព័តមាននេះ