ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខសញ្ញា​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​ក្នុងស្រុកគងពិសី ត្រូវ​បានបង្ក្រា.ប​

2 អាទិត្យ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុងស្រុក​គងពិសី​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ទទួល​បាន​បទបញ្ជា​និង​ចង្អុល​ការ​ពី​លោក ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ និង​បាន​កិច្ចសហការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ…

ខេត្តកំពង់ស្ពឺ​ ៖ ក្រុម​ចោរ​កាច់ក​ម៉ូតូ​យ៉ាង​សកម្ម​នៅ​ក្នុងស្រុក​គងពិសី​ចំនួន​៧​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន ដកហូត​វត្ថុ​តាង​មួយ​ចំនួន​ផង​ដែរ​។ ដោយ​ទទួល​បាន​បទបញ្ជា​និង​ចង្អុល​ការ​ពី​លោក ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ដ និង​បាន​កិច្ចសហការ​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម​ព្រះរាជអាជ្ញា នៃ​អយ្យការ អម​សាលា​ដំបូង​ខេត្ដកំពង់ស្ពឺ ។

កំលាំង​ជំនាញ​បាន​បើក​ប្រតិបត្ដិការ​ស្រាវជ្រាវ​រហូត​កំណត់​មុខសញ្ញា ជា​ក្រុម​ចោរលួច​ដ៏​សកម្ម​នៅ​ក្នុងភូមិ​សស្ដ្រ​ខេត្ដកំពង់ស្ពឺ និង​បណ្ដា​រាជធានី ខេត្ត​មួយ​ចំនួន​ទៀត​ជាក់ស្ដែង​ប្រតិបត្ដិការ​ខាង​លេ​ី​បាន​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែសីហា ខែ​២០២៤​។

នគរបាល​បាន​និយាយ​ឱ្យ​ដឹង​ថា​÷​ជា​លទ្ធផល​សមត្ថកិច្ច​នគរបាល​ឃាត់​មុខសញ្ញា​សរុប​ចំនួន​៧​នាក់ ទី​១​ឈ្មោះ ឡាយ ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បាក់​ករ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ទី​២​ឈ្មោះ ហេង ហេម ហៅ រតនា ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​បឹង​ទំលាប់ ឃុំ​វ​ល្លិ៍​សរ ស្រុក​សំរោង​ទង ទី​៣​ឈ្មោះ ឡុ​ង ធូ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​អង្គ​រមាស ឃុំ​ជង្រុក ស្រុក​គងពិសី ទី​៤​ឈ្មោះ ម៉​ន សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ក្របី​ត្រាំ ឃុំ​ជង្រុក ស្រុក​គងពិសី ទី​៥​ឈ្មោះ ហាក់ រិ​ទ្ធ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ទួល​សុទិន ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ទី​៦)​ឈ្មោះ យ៉ា​ន់ អ៊ុ​ក ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​រកា​ពក ឃុំ​ទួល​អំពិល ស្រុក​បរ​សេដ្ឋ និង​ទី​៧)​ឈ្មោះ ឆាន ទី​គា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ទួល​សុទិន ឃុំ​អង្គ​ពពេល ស្រុក​គងពិសី ។

នគរបាល​បាន​បន្ត​ថា ក្រោយ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ដកហូត​សម្ភារៈ​វត្ថុ​តាង​រួម​មាន​÷ ម៉ូតូ​ចំនួន​៤​គ្រឿង , ស្លាក​លេខ​ម៉ូតូ ចំនួន​៤ ម៉ូតូ​ប្រភេទ​ផាស​ស្អាប់​១​គ្រឿង ដែក​ឆ្នៃ​ប្រភេទ​កន្ទុយ​អន្ទង់​អក្សរ​L ចំនួន​១ គ្រាប់​សំរាប់​កឹ​ប​ស្លាក​លេខ​ម៉ូតូ​ចំនួន​៧​គូ សោរ​ឆ្នៃ​សំរាប់​ចាក់​ម៉ូតូ​ចំនួន​៤ ទូរស័ព្ទ​ចំនួន​៨​គ្រឿង មួក​ក្រណាត់​ពាក់​ធ្វើ​សកម្មភាព ចំនួន ០១ ។

នគរបាល​បាន​បញ្ជាក់​បន្ថែម​ថា មុន​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៧​នាក់​ខាងលើ គឺ​ផ្ដេ​ី​ម​ចេញពី​សកម្មភាព​លួច​ម៉ូតូ​របស់​ជន​រង​គ្រោះ​ម្នាក់​កាលពី​ថៃ្ង​ទី​២៨ ខែសីហា ឆ្នាំ​២០២៤ ដោយ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ដែល​លួច​បាន​ទៅ​ទុក​នៅផ្ទះ​ឈ្មោះ ឡាយ ម៉ៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​បាក់​ករ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី បច្ចុប្បន្ន​ម៉ូតូ​ខាង​លេ​ី សមត្ថកិច្ច​បាន​ធ្វើការ​ប្រគល់​ជូន​ជន​រង​គ្រោះ​វិញ​ហើយ​ដេ​ី​ម្បី​ប្រេ​ី​ប្រាស់​។

បច្ចុប្បន្ន​មុខសញ្ញា​ចោរលួច​ទាំង​៧​ខាងលើ​រួម​ជាមួយ​វត្ថុ​តាង សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដេ​ី​ម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្ថាប័ន អយ្យការ​ចំណាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ