រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន២នាក់ ដែលសមត្ថកិច្ចមានការសង្ស័យពាក់ព័ន្ធនឹងករណីឃា.តកម្មបា.ញ់សម្លា.ប់បុរសម្នាក់ក្នុងរថយន្តនៅទឹកដីខណ្ឌដង្កោ ។ គួររំលឹកថា ឡាន២គ្រឿងបុ.កគ្នា ស្រាប់តែ១គ្រឿងទៀតមកដល់ បា.ញ់ស្រោច ស្លា.ប់ម្នាក់ និងរបួសធ្ងន់ម្នាក់
ការចុះឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅឯខេត្តព្រះវិហារ។
ប្រតិបត្តិការណ៍ឃាត់ខ្លួននេះ ធ្វើឡើងក្រោមកម្លាំងនគរបាល នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលរាជធានីភ្នំពេញ ឃាត់ជនល្មើស ដែលរត់ទៅដល់ខេត្តព្រះវិហារ ។ បន្ទាប់ពីឃាត់ខ្លួន ជនល្មើសទាំង០២នាក់ ត្រូវបានបញ្ចូនខ្លួនដល់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីសួរនាំលំអិតបន្តនីតិវិធី ។
គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញ ពាក់ព័ន្ធបាន សហការជាមួយនិង កម្លាំងសមត្ថកិច្ចទាំង១៤ខណ្ឌ ធ្វើការស្រាវជ្រាវ រហូតឈាន ដល់ការឆែកឆេរផ្ទ ជនសង្ស័យមួយកន្លែង នៅ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ក្នុងរង្វង់ ប្រតិបត្តិការ សមត្ថកិច្ចបានដកហូត សង្ស័យជា សាធាតុញៀន ចំនួន ២១ ដុំ ៕
ចែករំលែកព័តមាននេះ