ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់មនុស្ស​០៤​នាក់​ពី​បទ​ក្លែង​ឯកសារ​​សា​ធា​រណៈ​​នៅ​ក្រុង​បា​វិត

4 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​០៤​នាក់​ (ស្រី​២​នាក់​) ពី​បទ​ក្លែងបន្លំ​ឯកសារ​សា​ធា​រណៈ​ប្រព្រឹត្ត​នៅ​ក្រុង​បា​វិត ​។ ​ករណី​នេះ​បែកធ្លាយ កាលពី​ថ្ងៃ​ទី​២៦​ សីហា​ ២០២៤…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​០៤​នាក់​ (ស្រី​២​នាក់​) ពី​បទ​ក្លែងបន្លំ​ឯកសារ​សា​ធា​រណៈ​ប្រព្រឹត្ត​នៅ​ក្រុង​បា​វិត ​។ ​ករណី​នេះ​បែកធ្លាយ កាលពី​ថ្ងៃ​ទី​២៦​ សីហា​ ២០២៤ ​នៅ​សង្កាត់​
បា​វិត ​ក្រុង​បា​វិត ខណៈ​ជនសង្ស័យ​យក​សំបុត្រ​បញ្ជាក់​កំណើត​ទៅ​ប្រើប្រាស់​ ត្រូវ​សមត្ថកិច្ច​ចាប់​បាន​ដោយ​ផ្នែក​ខាងលើ នៅ​ភូមិ​តា​បិ​ប ​សង្កាត់​បា​វិត ​ក្រុង​បា​វិត ដល់​ផ្នែក​ខាងក្រោម កន្លែង​លោក​ចៅសង្កាត់​បញ្ជាក់​និង​ចុះហត្ថលេខា​និង​ត្រា សង្កាត់​បាទី ក្រុង​បា​វិត​ទៅ​វិញ​ ។

​​បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះសាន ដឿន ភេទប្រុស អាយុ៦៣ឆ្នាំ ជាអ្នកក្លែងបន្លំឯកសារសាធារណៈ មានទីលំនៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ ២-ឈ្មោះហាង ទៀង ភេទស្រី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ជាអ្នកប្រើប្រាស់ឯកសារក្លែង (អ្នកប្រគល់ប្រាក់ឲ្យជនសង្ស័យខាងលើ)។

៣-ឈ្មោះសេត សារ៉ង ភេទស្រីអាយុ៣៩ឆ្នាំ នៅភូមិទួលស្តី ឃុំទួលស្តី ស្រុកចន្ទ្រា ជាអ្នកទទួលប្រាក់។ ៤-ឈ្មោះមាស វិថា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពោតជ្រូក សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ជាអ្នកទទួលប្រាក់។

សមត្ថកិច្ចបានបង្ហើបឲ្យដឹងទៀតថា ក្រោយពីធ្វើការសួរនាំស្ត្រីឈ្មោះ ហាង ទៀង មកទើបបែកធ្លាយឈានទៅបង្ក្រាបជនសង្ស័យចំនួន០៣នាក់ទៀត បញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិត​ស្រាលនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀងនៅថ្ងៃទី២៨ សីហា ២០២៤ ដើម្បីចាត់ការតាមនីតិវិធី៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ