ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរណាស់!​ សិស្សស្រី២នាក់ ជួបគ្រោះអកុ​សល មុខផ្សារកំបូល ត្រឹមមួយប៉ប្រិចភ្នែក​

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ សិស្ស​ស្រី​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ស្ថិត​នៅ​ក្រោម​រថយន្ត​សណ្ដោង​​កង​ដឹក​ជញ្ជូន​H.C ១​គ្រឿង​ខណៈ​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ឆ្លងផ្លូវ ហើយ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល ។ ស្រប​ពេល​នោះ​រថយន្ត​សណ្ដោង​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ទៅ​ដល់​ក៏​បាន​បុក​និង​កិន​ទាំង​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បុក​គ្នា​ជាមួយ​ជន​រង​គ្រោះ…

រាជធានី​ភ្នំពេញ​ ៖ សិស្ស​ស្រី​២​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​ស្ថិត​នៅ​ក្រោម​រថយន្ត​សណ្ដោង​​កង​ដឹក​ជញ្ជូន​H.C ១​គ្រឿង​ខណៈ​ពួក​នាង​ជិះ​ម៉ូតូ​១​គ្រឿង​ឌុ​ប​គ្នា​ឆ្លងផ្លូវ ហើយ​បាន​បុក​គ្នា​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ដួល ។ ស្រប​ពេល​នោះ​រថយន្ត​សណ្ដោង​ខាងលើ​បើកបរ​ក្នុង​ល្បឿន​លឿន​គួរសម​ដែរ ទៅ​ដល់​ក៏​បាន​បុក​និង​កិន​ទាំង​មនុស្ស​និង​ម៉ូតូ​តែ​ម្ដង ចំណែក​ម៉ូតូ​១​គ្រឿង​ទៀត​ដែល​បុក​គ្នា​ជាមួយ​ជន​រង​គ្រោះ មិន​ត្រូវ​បាន​ចាំ​ម៉ាក​ឡើយ ហើយ​ក៏​អត់​បាន​ដួល​ដែរ រួច​បើក​គេច​ទៅ​បាត់ ។

ឧប្បត្តិហេតុ​គ្រោះថ្នាក់​ចរាចរ​ដ៏​រន្ធត់​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​មុខ​ផ្សា​រកំ​បូល ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

ក្មេង​ស្រី​ដែល​ស្លាប់​នៅ​ក្រោម​រថយន្ត​ទាំង​២​នាក់​ខាងលើ​នោះ​១,​ឈ្មោះ​ញ៉ឹ​ក សុភា​ស់​បូ​ទី អាយុ​១៦​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​៧​រៀន​នៅ​អនុ​វិទ្យាល័យ​កំ​បូល មានស្រុក​កំណើត​នៅ​ខេត្តស្វាយរៀង និង​មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិក​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។ ២,​ឈ្មោះ​ចាប មរកត អាយុ​១៤​ឆ្នាំ រៀន​ថ្នាក់​ទី​៧​ជាមួយ​គ្នា និង​មាន​ទីលំនៅ​ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ដោយឡែក​រថយន្ត​បង្ក​ម៉ាក​ហុ​ី​យ៉ា​ន​ដាយ​ព​ណ៍​ទឹកប្រាក់ ពាក់​ស្លាក​លេខ​កំពង់​ឆ្នាំ​3A-2062 ជា​រថយន្ត​កម្មសិទ្ធិ​របស់​កង​ដឹក​ជញ្ជូន​HC ហើយ​ក្រោយ​កិន​មនុស្ស​ស្លាប់​២​នាក់​រួច​អ្នកបើកបរ​បម្រុង​និង​គេចខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃាត់​បាន ភ្លាម​ៗ ។ បន្ទាប់​មក​បាន​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​កំ​បូល​ដែល​ស្ថិត​នៅ​ជិត​នោះ ហើយ​ប្រគល់​ជូន​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ។

អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​ពួក​គាត់​បានឃើញ​ក្មេង​ស្រី​ទាំង​២​នាក់​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​Suzuki Nex ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1IN-2280 ឌុ​ប​គ្នា​ធ្វើ​ឆ្លងផ្លូវ​ជាតិ​លេខ​៤ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ស្រាប់តែ​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត បណ្ដាល​ឲ្យ​ដួល​ពួក​នាង​រេ​ពេញ​ផ្លូវ ដោយឡែក​ម៉ូតូ​ដែល​បុក​ជាមួយ​មិន​ត្រូវ​បាន​ចាំ​ម៉ាក​នោះ​ទេ ហើយ​ក៏​មិន​បាន​ដួល​ដែរ និង​បាន​បើក​គេច​ទៅ​បាត់​ស្រមោល ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ស្រប​ពេល​នោះ​រថយន្ត​សណ្ដោង​កង​ដឹក​ជញ្ជូន​HC បាន​បើកបរ​លឿន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត​បាន​ទៅ​ដល់ ក៏​បាន​កិន​ទាំង​មនុស្ស​និង​ម៉ូតូ បណ្ដាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​ក្រោម​រថយន្ត​នោះ​តែ​ម្ដង ។ ក្រោយ​ពេល​កើតហេតុ​អ្នកបើកបរ​រថយន្ត​បម្រុង​និង​គេចខ្លួន ប៉ុន្តែ​ភ្លាម​ៗ​នោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល ប្រជា​ការពារ និង​ប្រជាពលរដ្ឋ​ឃាត់​បាន​ភ្លាម​ៗ ។

បន្ទាប់​មក​បាន​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​កំ​បូល​ដែល​ស្ថិត​នៅ​ជិត​នោះ ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ចុះ​ទៅ​សម្រួល​ចរាចរ​មិន​ឲ្យ​កកស្ទះ ចំណែក​នគរបាល​ការិយាល័យ​ចរាចរ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​រួច​សាកសព​ជន​រង​គ្រោះ​ទាំង​២​នាក់​ឲ្យ​ក្រុម​គ្រួសារ​នាំ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ព្រមទាំង​នាំ​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​រង់ចាំ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ