ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែ.កធ្លាយ​តុលាការចេញ​ដីកាឱ្យ​ចាប់ខ្លួនជំទាវ ឧកញ៉ា​បណ្ឌិត លី អ៊ុំអេ​ង ក្រោយ​លោក​ជំទាវ​រូប​នេះ​បានដឹងខ្លួន​រត់គេច​បាត់ សង្ស័យ​បារមី​ជុំ​ក្រឡង់​ជួយ​

3 ខែ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ កោះសន្តិភាព​យើង​ទទួល​បាន​សេចក្តី​រាយ​ការ​​ណ៍​បែកធ្លាយ​មួយ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ នេះ​ថា ស្ងាត់​ៗ កម្លាំង​កងរាជ​​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​សហការ​ជាមួយ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត…

ខេត្ត​សៀម​រា​ប ៖ កោះសន្តិភាព​យើង​ទទួល​បាន​សេចក្តី​រាយ​ការ​​ណ៍​បែកធ្លាយ​មួយ បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ នេះ​ថា ស្ងាត់​ៗ កម្លាំង​កងរាជ​​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចុះ​សហការ​ជាមួយ​កម្លាំង​កង​អាវុធហត្ថ​ខេត្ត សៀមរាប កាលពី​ថ្ងៃ​ទី​១៩ ខែ សីហា​ឆ្នាំ ២០២៤ ស្ថិត​នៅ​ក្នុង​បុរី​សៀង​ណាំ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​ឡោម​ព​ទ្ធ័​ផ្ទះ​របស់​ជំទាវ លី អ៊ុំអេ​ង ដើម្បី​ធ្វើការ​ចាប់ខ្លួន ទៅ​តាម​អំណាច​ដីការបស់​តុលាការខេត្ត​សៀមរាប ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​លេខ​៣៣៤​ច​ខ​ស​/​ឌ​ ចុះ​ថ្ងៃ​ទី៧ ​ខែសីហា​ ឆ្នាំ​២០២៤ ដែល​ចុះហត្ថលេខា​ដោយ លោក ហេង លៀង​គ្រី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប បង្ហាញ​ថា បានឃើញ មាត្រា ១៩៥ និង​មាត្រា​ពាក់ព័ន្ធ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ បានឃើញ សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ១០៨០ ចុះ​ថ្ងៃ​ទី​២៣ ខែតុលា ឆ្នាំ​២០២៣ បាន ឃើញ សំណុំរឿង​ស៊ើបសួរ​លេខ ២៧៤ ចុះ​ថ្ងៃ​ទី​១៤ ខែ មីនា ឆ្នាំ​២០២៤ -​បានឃើញ​ដីកា បញ្ជូន​ឱ្យ​ឆ្លើយ​លេខ ៤៦៧០ ពស​. ព្រះ​ស​/​ឧ ចុះ​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០២៤ និង មតិយោបល់​របស់​តំណាង​អយ្យការ ពាក់ព័ន្ធ​នឹង​ជន​ត្រូវ​ចោទ​÷ ឈ្មោះ លី អ៊ុ​អេ​ង ភេទ​ស្រី កើត​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​១៩៧២ ជនជាតិ​ខ្មែរ មាន​អា​ស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​នៅ​បុរី​សៀង​ណាំ ផ្ទះ​លេខ ១៧ ផ្លូវ​០១ ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​. ខេត្តសៀមរាប (​គេចខ្លួន​) ត្រូវ​បាន​ដាក់​ក្រោម​ការ​ពិនិត្យ​ពី​បទ​៖ ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​ក្រុង ខេត្តសៀមរាប កាលពី​អំឡុង​ខែកុម្ភៈ រហូត​ដល់​ខែតុលា ឆ្នាំ​២០២២ បទ ល្មើស​ព្រហ្មទណ្ឌ មាន​ចែង និង​កំណត់​ឱ្យ​ផ្តន្ទា ទោស​តាម​បញ្ញត្តិ​មាត្រា ៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។

យល់​ឃើញ​ថា​–​ជន​ត្រូវ​ចោទ ត្រូវ​បាន​ចោទប្រកាន់​ពី​បទមជ្ឈិម ដែល​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ
– យោង​លិខិត​លេខ ១៣៩/០២៤ ចុះ​ថ្ងៃ​ទី​២៥ ខែកក្កដា ឆ្នាំ​២០២៤ របស់​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ស្ដី​ពី​ការ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​នាំ​ខ្លួន បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ​បាន​ចុះ​ដល់​លំនៅ​ដ្ឋា​ន​ជន​ត្រូវ​ចោទ តែ​រក​ពុំ​ឃើញ ដើម្បី​ធានា​ដល់​ការ​ស៊ើបសួរ​ឱ្យ បាន​ពេញលេញ​ទៅ​តាម​នីតិវិធី​ច្បាប់ គប្បី​ចេញ​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ជន​ត្រូវ​ចោទ ឈ្មោះ លី អ៊ុ​អេ​ង មក​បង្ហាញខ្លួន​ចំពោះ​មុខ​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី ចាត់ការ​បន្ត​តាម​នីតិវិធី​។

ហេតុ​ដូច្នេះ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តសៀមរាប សម្រេច ដូច​ខាង​ក្រោ​មះ ១-​បញ្ហា​ដល់​កងកម្លាំង​សាធារណៈ ឱ្យ​ស្រាវជ្រាវ​រក​ចាប់ និង​នាំ​ខ្លួន ឈ្មោះ លី អ៊ុំអេ​ង ភេទ​ស្រី កើត​ថ្ងៃ​ទី ១៨ ខែធ្នូ ឆ្នាំ​១៩៧២ (​មាន​អត្តសញ្ញាណ​ខាងលើ​) ទៅ​ក្នុង​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​។ ២- បញ្ហា​ដល់​ប្រធាន​ពន្ធនាគារ ឬ​មណ្ឌល​ឃុំខ្លួន​ឱ្យ​ទទួល និង​ឃុំខ្លួន​បុគ្គល​នេះ និង​ត្រូវ​នាំ​ទៅ​បង្ហាញ​ដល់ ចៅក្រម​ស៊ើបសួរ ក្នុង​រយៈពេល​យ៉ាង​ខ្លី​បំផុត ប្រសិនបើ​ស្ថិត​ក្នុង​ដំណាក់កាល​ស៊ើបសួរ​នៅឡើយ ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ការ​ឡោម​ព​ទ្ធ័​ជា​ច្រើន​ម៉ោង​នា​ថ្ងៃ​ទី​១៩ ខែសីហា ២០២៤​នោះ នៅ​មិន​ទាន់​ចាប់ខ្លួន​លោកស្រី លី អ៊ុំអេ​ង បាន​នៅឡើយ​ទេ ដោយ​កម្លាំង​អាវុធហត្ថ​ខាងលើ នាំ​គ្នា​ឡើង​ឡាន​ចាកចេញ ដោយ​មិន​មាន​ន​ណា​ដឹង​ពី​មូលហេតុ ដោយ​បាន​បន្សល់​ទុក​ភាព​ងឿងឆ្ងល់​ទោះ ជា​បែប​នេះ គេ​នៅ​តែ​រង់ចាំ​មើល​ពី​វាសនា​របស់​ជំទាវ​បណ្ឌិត​លី អ៊ុំអេ​ង ថា​តើ​អាច​រួច​ផុត​ពី​សំណាញ់​​ច្បាប់​ឬ​យ៉ាងណា​។

សូម​បញ្ជាក់​ថា នៅ​រសៀល​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០២៤ នេះ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅឡើយ​ទេ ដោយ​កម្លាំង​អាវុធ ហត្ថ​ខាងលើ នាំ​គ្នា​ឡើង​ឡាន​ចាកចេញ ដោយ​មិន​មាន​នរណា​ដឹង​ពី​មូលហេតុ ដោយ​បាន​បន្សល់​ទុក​ភាព​ងឿង ឆ្ងល់​ទោះជា​បែប​នេះ គេ​នៅ​តែ​រង​ចាំ​មើល​ពី​វាសនា​របស់​ជំទាវ​បណ្ឌិត លី អ៊ុំអេ​ង ថា តើ​អាច​រួច​ផុត​ពី​សំណាញ់​ច្បាប់​ឬ​យ៉ាងណា​។

បើ​យោង​តាម​ដីកា​របស់​តុលាការ​និង​កម្លាំង​សមត្ថកិច្ច​ហ៊ុ​ព័ទ្ធ ផ្ទះ​លោកស្រី លី​ អ៊ុំ​អេ​ង បាន​បញ្ជាក់​ពី​ឥទ្ធិពល​យ៉ាង​ច្បាស់​ថា ប្រហែល​លោកស្រី លី​ អ៊ុំអេ​ង ពិតជា​មាន​ខ្នង បង្អែក​ដ៏​រឹង​មាំ ឬ​មួយ​លោកស្រី មាន​ត្រចៀក​ទិព្វ ឬ សង្ស័យ​បារមី​ជុំ​ក្រឡង់​ជួយ ដឹង​ហេតុការណ៍​ជា​មុន ។

ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ