អគ្គិភ័យឆេះក្នុងព្រះវិហារវត្តផ្អើលទាំងយប់
- តាកែវ
ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង២១យប់ ចំណុចវត្តផ្ចឹកជ្រុំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង…
ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង២១យប់ ចំណុចវត្តផ្ចឹកជ្រុំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង…
ខេត្តតាកែវ ៖ មានការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង២១យប់ ចំណុចវត្តផ្ចឹកជ្រុំ ស្ថិតក្នុងភូមិចានទៀប ឃុំសំរោង ស្រុកត្រាំកក់ ខេត្តតាកែវ ដោយអគ្គិភ័យឆេះព្រះវិហារ ។
លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិកានគរបាលស្រុកត្រាំកក់បានឱ្យដឹងថា ពិតជាមានភ្លើងឆេះព្រះវិហារនៅចំណុចខាងលើពិតមែន។ លោកអធិការបន្តថា ក្រោយទទួលដំណឹង លោកបានបញ្ជាកម្លាំងជំនាញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បានចុះសហការជួយអន្តរាគមន៍ភ្លាមៗ រហូតដល់ម៉ោង១រំលងអធ្រាត្រទើបភ្លើងរលត់ទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន០៥គ្រឿង ប្រើអស់ទឹកចំនួន០៨ឡាន ។
ក្នុងនោះ រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន០២គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកត្រាំកក់ចំនួន០១គ្រឿង រថយន្តអធិការដ្ឋាននគរបាលស្រុកទ្រាំងចំនួន០១គ្រឿង និងរថយន្តអធិការដ្ឋាននគរបាលស្រុកបាទីចំនួន០១គ្រឿង ។
ក្នុងហេតុការអគ្គិភ័យនេះដែរ សម្ភារដែលខូចខាតមាន ៖ ព្រះវិហារឆេះខូចខាតអស់៥០ភាគរយ ទៀនវស្សាចំនួន៣០គូ និងសម្ភារៈផ្សេងៗមួយចំនួន បណ្ដាលឱ្យរងរបួសស្រាលមនុស្សប្រុស០២នាក់។ ចំពោះមូលហេតុសមត្ថកិច្ចស្រុកត្រាំកក់បញ្ជាក់ថា បណ្ដាលមកពីព្រះសង្ឃដុតភ្លើងទៀនវស្សាក្នុងព្រះវិហារមិនពន្លត់ ទើបឆេះរាលដាលដល់ព្រះវិហារបែបនេះតែម្តងទៅ ៕
ចែករំលែកព័តមាននេះ