ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រចកដៃចេញសញ្ញាទាំងនេះ តើ​បង្ហាញ​អាថ៌កំបាំង​អ្វីខ្លះ?

4 ខែ មុន

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រចក​របស់​អ្នក​អាច​បង្ហាញ ពី​សុខភាព​ទាំងអស់​របស់​អ្នក​បាន ?​ស្នាម​ពណ៌​ស​ដែល​មាននៅ​លើ​ក្រចក​នៅ​ទី​នេះ ឬ ស្នាម​ពណ៌​ក្រហម​ង​ៗ​នៅ​ទីនោះ ឬ ក៏​ស្នាម​អង្កាញ់​ៗ និង​កំពក​នៅ​លើ​ក្រចក​របស់​អ្នក អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន…

តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា ក្រចក​របស់​អ្នក​អាច​បង្ហាញ ពី​សុខភាព​ទាំងអស់​របស់​អ្នក​បាន ?​ស្នាម​ពណ៌​ស​ដែល​មាននៅ​លើ​ក្រចក​នៅ​ទី​នេះ ឬ ស្នាម​ពណ៌​ក្រហម​ង​ៗ​នៅ​ទីនោះ ឬ ក៏​ស្នាម​អង្កាញ់​ៗ និង​កំពក​នៅ​លើ​ក្រចក​របស់​អ្នក អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយ​ចំនួន ដែល​មាននៅ​ក្នុង​ខ្លួន​អ្នក ។ បញ្ហា​ជា​ច្រើន​ដែល​ជាប់​ទាក់ទង​នឹង ថ្លើម​, សួត និង បេះដូង​អាច​លេចឡើង​នៅ​លើ​ក្រចក​របស់​អ្នក ។

សូម​បន្ត​អាន អត្ថបទ​នេះ ដើម្បី​ដឹង​ថា​តើ​មាន​អាថ៌​កំបាំង​អ្វីខ្លះ ដែល​ក្រចក​របស់​អ្នក​អាច​បង្ហាញ​បាន ។

ក្រចក​ដែល​មាន​ពណ៌​ស្លេកស្លាំង

ក្រចក​ដែល​មាន​សភាព​ស្លេកស្លាំង​ខ្លាំង ពេល​ខ្លះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ធ្ងន់ធ្ងរ មួយ​ចំនួន​ដូច​ជា
· ជំងឺ​កង្វះ​ឈាមក្រហម
· ជំងឺខ្សោយបេះដូង​ដោយសារ​ការ​ស្លាក់​ឈាម
· ជំងឺថ្លើម
· ជំងឺ​កង្វះ​អាហារ​រូប​ត្ថ​ម្ភ

ក្រចក​ដែល​មាន​ពណ៌​ស​ស្រអាប់
ប្រសិនបើ​ក្រចក​របស់​អ្នក ភាគច្រើន​មាន​ពណ៌​ស​ស្រអាប់ និង មាន​គែម​ពណ៌​ខ្មៅ​ដិត នេះ​ជា​សញ្ញា​ដែល​បង្ហាញ​ប្រាប់​ពី បញ្ហា​របស់​របស់​ថ្លើម ដូច​ជា​ជំងឺ​រលាក​ថ្លើម​ជាដើម ។ នៅ​ក្នុង​រូបភាព​នេះ អ្នក​ក៏​អាច​ឃើញ​ក្រចក​អ្នកមាន​ខាន់លឿង​ផង​ដែរ ដែល​នេះ​ជា​សញ្ញា​ផ្សេង​ទៀត​នៃ​បញ្ហា​របស់​ថ្លើម ។

ក្រចក​ដែល​មាន​ពណ៌​លឿង
មួយ​ក្នុង​ចំណោម​មូលហេតុ​ទូទៅ ដែល​បណ្តាល​អោយ​មាន​ក្រចក​ពណ៌​លឿង​នេះ គឺ​បណ្តាល​មក​ពី​ការ​ចំលង​មេរោគ​របស់​ពពួក​ផ្សិត​។ ប្រសិនបើ​ការ​ចំលងរោគ​នោះ មាន​សភាព​កាន់តែ​ធ្ងន់ធ្ងរ ក្រចក​របស់​អ្នក​អាច​រួញ​ខ្លី​, ឡើង​ក្រាស់ និង​មាន​ស្នាម​ប្រេះ​។ នៅ​ក្នុង​ករណី​ដ៏​កម្រ ក្រចក​ពណ៌​លឿង​អាច​ចង្អុលបង្ហាញ​អ្នក​ពី ស្ថានភាព​ជំងឺ​ធ្ងន់ធ្ងរ​ជាង​នេះ​ទៀត មាន​ដូច​ជា ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​កំរិត​ធ្ងន់​, ជំងឺ​សួត​, ជំងឺ​ទឹកនោមផ្អែម ឬ ក៏​រោគ​សើរ​ស្បែក​ផ្សេង​ទៀត​។

ក្រចក​ដែល​មាន​ពណ៌​រាង​ខៀវ
ក្រចក​ដែល​មាន​ពណ៌​ខៀវ​ព្រឿ​ង​ៗ អាច​មាន​ន័យ​ថា​ខ្លួនប្រាណ​របស់​អ្នក គឺ​មិន​បាន​ទទួលយក​អុក​ស៊ី​សែន គ្រប់គ្រាន់​នោះ​ទេ ។​វា​ក៏​អាច​បង្ហាញ​ប្រាប់​អ្នក ពី​ការ​ចំលងរោគ​នៅ​ក្នុង​សួត ដូច​ជា​ជំងឺ​រលាក​ស្រោម​សួត​។ បញ្ហា​របស់​បេះដូង​មួយ​ចំនួន ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយ​ក្រចក​ពណ៌​ខៀវ​នេះ​ផង​ដែរ​។

ក្រចក​ដែល​មាន​រាង​ជ្រួញ​អង្កាញ់​ៗ
ប្រសិនបើ ស្រទាប់​ខាងលើ​របស់​ក្រចក​របស់​អ្នក​ឡើង​ជ្រួញ​អង្កាញ់​ៗ និង ផត​ចូល​ក្នុង វា​អាច​ជា​សញ្ញា​មុន​ដំបូង​នៃ​រោគ​សើរ​ស្បែក ឬ ការ​រលាក​សន្លាក់​។ ការ​ហើរ​ពណ៌​នៃ​ក្រចក​ជា​ទូទៅ​តែងតែ​កើត​មាន ហើយ​ស្បែក​នៅ​ខាងក្រោម​ក្រចក​អាច​មើលទៅ ហាក់ដូចជា​មាន​ពណ៌​ក្រហម​ត្នោត ។

ក្រចក​ដែល​មាន​ស្នាម​ប្រេះ និង បែក
ក្រចក​ដែល​ស្ងួត និង ផុយ​ស្រួយ​ដែល​ជា​ញឹកញាប់ តែងតែ​ប្រេះ និង បែក​អាច​ជាប់​ទាក់ទង​នឹង​ជំងឺ​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​។ ការ​ប្រេះ ឬ បែក​ក្រចក​ដែល​រួម​ជាមួយនឹង ស្នាម​ពណ៌​លឿង​ប្រឿង​ៗ ទំនង​ដូច​ជា​បណ្តាល​មក​ពី ការ​ចំលងរោគ​ពពួក​ផ្សិត ។

ក្រចក​ប៉ោង​ដែល​មាន​ស្នាម​ផ្នត់

ប្រសិនបើ​ស្បែក​នៅ​ជុំវិញ​ក្រចក​អ្នក ឡើង​ក្រហម និង ប៉ោង វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ការ​រលាក​នូវ ក្រចក​ដែល​មាន​ស្នាម​ផ្នត់​។ វា​ក៏​ប្រហែលជា​លទ្ធផល​នៃ​ជំងឺរបេង​ស្បែក ឬ ភាព​មិន​ប្រក្រតី​របស់​ជាលិកា​សន្ធាន​ផ្សេង​ទៀត​។​ការ​ចំលងរោគ ក៏​អាច​បណ្តាល​អោយ​ក្រចក​អ្នកមាន​សភាព​ពណ៌​ក្រហម និង រលាក​ផង​ដែរ​។

ក្រចក​ដែល​មាន​ស្នាម​ខ្មៅ​នៅ​ផ្នែក​ខាងក្រោម
ស្នាម​ខ្មៅ​ដែល​មាននៅ​ផ្នែក​ខាងក្រោម​ក្រចក​របស់​អ្នក គួរតែ​ត្រូវ​ធ្វើការ​ស្រាវជ្រាវ​អោយ​បាន​ឆាប់រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ។ ពេល​ខ្លះ ពួក​វា​អាច​បណ្តាល​មក​ពី ដុំ​ខ្មៅ​ជាំ​ៗ ដែល​ជា​ប្រភេទ​មហារីក​ស្បែក​ដ៏​គ្រោះថ្នាក់​បំផុត​។

ការ​ខាំ​កកេរ​ក្រចក

ការ​ខាំ​ក្រចក​របស់​អ្នក ប្រហែលជា​មិន​មាន​អ្វី​លើស​ពី​ទំលាប់​ចាស់​របស់​អ្នក​នោះ​ទេ តែ​នៅ​ក្នុង​ករណី​ខ្លះ វា​ជា​សញ្ញា​នៃ​ការ​ថប់​បារម្ភ​យូរអង្វែង ដែល​អាច​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ព្យាបាល​។ ការ​ខាំ ឬ ក្តិច​ក្រចក​ក៏​អាច​មាន​ទំនាក់ទំនង​ជាមួយនឹង ភាព​មិន​ប្រក្រតី​នៃ​ការ​ឈ្លក់​វង្វេង​ដែល​អត់ទ្រាំ​មិន​បាន ។ ប្រសិនបើ​អ្នក មិន​អាច​បញ្ឈប់​ស្ថានភាព​នេះ​បាន វា​ពិតជា​សំខាន់​ណាស់​សំរាប់​អ្នក​ក្នុង ការ​ពិភាក្សា​បញ្ហា​នេះ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​។

ក្រចក​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​ការ​សង្ស័យ​ប៉ុណ្ណោះ

ទោះបីជា​ក្រចក​មានការ​ផ្លាស់​ប្តូរ រួម​ជាមួយនឹង​ស្ថានភាព​ផ្សេង​ទៀត​ជា​ច្រើន ការ​ប្រែប្រួល​ទាំងនេះ​កម្រ​ជា​សញ្ញា​ដំបូង​ណាស់ ។ ហើយ​ភាព​មិន​ប្រក្រតី​នៃ​ក្រចក​ជា​ច្រើន​ទៀត គឺ​មិន​មាន​ផល​ប៉ះពាល់​អី្វ​នោះ​ទេ អ្នក​រាល់គ្នា​ដែល​មាន​ក្រចក​ពណ៌​ស មិនមែន​បាន​ន័យ​ថា សុទ្ធតែ​មាន​រោគ​រលាក​ថ្លើម​នោះ​ទេ​។ ប្រសិនបើ​អ្នក​មានការ​ព្រួយបារម្ភ​ពី​ស្ថានភាព​រូបរាង​របស់​ក្រចក​អ្នក​នោះ អ្នក​អាច​ទៅ​ជួប​ជាមួយនឹង​គ្រូពេទ្យ​ផ្នែក​សើរ​ស្បែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ