ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​អាណត្តិ​ទី​៧ ចាត់​ទុក​ប្រជាពលរដ្ឋ​ដូច​ជា​កូនបង្កើត បណ្តុះបណ្តាល​ធនធានមនុស្ស ១​លាន​៥​សែន​នាក់ រយៈពេល​៥​ឆ្នាំ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា​នេះ ជា​ថ្ងៃ​ខួប​១​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ ខែសីហា​នេះ ជា​ថ្ងៃ​ខួប​១​ឆ្នាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៧ ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី រាជ​ជ​រដ្ឋាភិបាល បាន​ចាត់​ទុក​ប្រជាពលរដ្ឋ​ដូច​ជា​កូនបង្កើត ដោយ​បាន​បណ្តុះបណ្តាល​ធនធានមនុស្ស ១​លាន​៥​សែន​នាក់ រយៈពេល​៥​ឆ្នាំ ជាមួយ​និង​ការ​ផ្តល់​ជា​ប្រាក់​ឧបត្ថម្ភ ក្នុង​ការ​សិក្សា​រៀនសូត្រ​នេះ ១​ខែ ២៨​ម៉ឺន​រៀល ថែម​ទៀត មាន​ន័យ​ថា រាជរដ្ឋាភិបាល មិន​ត្រឹមតែ​អោយ​ត្រី​ទេ អោយ​ទាំង​សន្ទូច បង្ហាញ​បឹង និង​របៀប​ស្ទូច​យក​ត្រី ថែម​ទៀត ។

នេះ​ជា​ប្រសាសន៍​លើក​ឡើង​របស់​លោក កើត ឆែ អភិបាលរង​រាជធានី​ភ្នំពេញ តំណាង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ ខណៈ​លោក និង​លោកគ្រូ​ធម្ម​ទានា​ចា​រ្យ ចាន់ សេរី អញ្ជើញ​ជា​អធិបតីភាព ក្នុង​វគ្គ​បណ្តុះបណ្តាល ស្តី​ពី​ការ​បណ្តុះ​ផ្នត់គំនិត និង​ឥរិយាបថ វិជ្ជមាន​របស់​បុគ្គលិក ក្នុង​ការ​បំពេញការងារ (​ត្រៀមខ្លួន​ដើម្បី​ក្លាយជា​អ្នកដឹកនាំ​) នា​ព្រឹក​ថ្ងៃ​ទី​២២ ខែសីហា​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ ។

លោក កើត ឆែ បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា វគ្គ​បណ្តុះបណ្តាល​នេះ នឹង​ផ្តល់​ចំណេះដឹង ធាតុ​ចូល​ថ្មី​ៗ​ទៀត ដល់​បុគ្គលិក មន្ត្រីរាជការ ដើម្បី​ពង្រឹងសមត្ថភាព​ការងារ​អោយ​កាន់តែ​ល្អ​ប្រសើរ ឆ្លើយ​តប​ទៅ​នឹង​ការងារ បម្រើ​ប្រជាពលរដ្ឋ ។ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​យកចិត្តទុកដាក់​ណាស់​លើ​ការងារ​បណ្តុះបណ្តាល ពង្រឹងសមត្ថភាព​របស់​មន្ត្រី ដើម្បី​អោយ​មន្ត្រី​របស់​យើង​មាន​សមត្ថភាព​គ្រប់គ្រាន់ ក្នុង​បំរើសេវា​ជូន​ប្រជាពលរដ្ឋ​កាន់តែ​ល្អ និង​ទំនើប ។

លោក កើត ឆែ បាន​បន្ត​ទៀត​ថា ព័ត៌មាន​សំខាន់​ណាស់ អ្វី​ៗ​សុទ្ធតែ​ជា​ព័ត៌មាន ដូច​ការ​រៀប​ការ ការ​ហូប​ចុក ការ​រកស៊ី ។​ល​។​និង​។​ល​។ សុទ្ធតែ​ជា​ព័ត៌មាន នៅ​ពេល​យើង​ទទួល​បាន​ព័ត៌មាន​ពិត យើង​នឹង​ទទួល​បាន​ជោគជ័យ និង​ភាព​រីក​ចម្រើន តែបើ​យើង​ទទួល​បាន​ព័ត៌មាន​មិន​ពិត នោះ​យើង​នឹង​ទទួល​ភាព​បរាជ័យ នេះ​រាប់​ទាំង​ជីវិត​គូស្រករ​ផង​។ ក្រុម​ជ្រុលនិយម ក្រុម​អគតិ នៅ​ក្រៅប្រទេស បាន​បំផុសបំផុល​ដោយ​យក​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​អភិវឌ្ឍ​តំបន់ត្រីកោណ CLV-DTA អោយ​ប្រជាពលរដ្ឋ​យល់​ច្រឡំ ប្រឆាំង​ជាមួយ​រដ្ឋាភិបាល ហើយ​អ្នក​ដែល​ជាប់គុក គឺ​អ្នក​នៅ​ក្នុងស្រុក​នេះ​ហើយ ទោស​នេះ​មិន​តិច​ជាង​១០​ឆ្នាំ​ទេ​។ អំពើ​ក្បត់​មនសិកា មិនបាច់​ចាំជាតិ​ក្រោយ​ទេ ។

លោក កើត ឆែ បាន​បន្ថែម​ទៀត​ថា ការ​ឡើង​កាន់​អំណាច មិន​តាម​រយៈ​ប្រជាធិបតេយ្យ បោះ​ឆ្នោត​ត្រឹមត្រូវ មិនយូរ​ទេ ប្រទេស​ជាតិ នឹង​ធ្លាក់​ក្នុង​ភ្លក់​ភ្លើងសង្គ្រាម សូម​អោយ​រួម​គ្នា រក្សា​សន្តិភាព​អោយ​បាន​គង់​វង់ មាន​សន្តិភាព គឺ​មាន​អ្វី​ៗ​ទាំងអស់ ។

គួរ​បញ្ជាក់​ថា វគ្គ​បណ្តុះបណ្តាល​នេះ​នឹង​ធ្វើ​ឱ្យ​អ្នក​សិក្សា​យល់ នូវ​វិធី​កសាង​ស្មារតី ម្ចាស់​ការ ដើម្បី​អានុភាព និង​ថាមពល តាម​រយៈ​ការងារ តួនាទី​ខ្លួនឯង ក្នុង​បច្ចុប្បន្ន និង​សម្រាប់​អនាគត​ល្អ របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ