ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ឃួ​ង ស្រេង ៖ បច្ចុប្បន្ន​នៅ​ភ្នំពេញមិន​មាន​សំរាមកកស្ទះតាម​ដងផ្លូវដូច​មុន​ឡើយ

4 ខែ មុន

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត…

រាជធានី​ភ្នំពេញ ៖ លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ព្រមទាំង​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​កូ​រ៉ (KOICA) នា​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៤​នេះ អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ទិវា​សម្អាត​ពិភពលោក​នៅ​កម្ពុជា ក្រោម​ប្រធានបទ “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​” ។

លោក ឃួ​ង ស្រេង បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា បរិមាណ​សំរាម កាក​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ បាន​កើត​ទឿ​ង​ជា​លំដាប់ ដោយ​ប្រៀបធៀប ឆ្នាំ​២០០៩ និង​បច្ចុប្បន្ន​នេះ បាន​កើនឡើង​រហូត​៣​ដង ពោល​គឺ​នៅ​ក្នុង​ឆ្នាំ​២០០៩ បរិមាណ​សំរាម​មាន​ប្រមាណ​ជាង​១,០០០​តោន ក្នុង​មួយ​ថ្ងែ តែ​នៅ​ក្នុង​ឆ្នាំ​២០២៤​នេះ បរិមាណ​សំរាម​មាន​ប្រមាណ ៣,៥០០​តោន ក្នុង​មួយ​ថ្ងៃ នេះ​ក៏​ដោយសារ​កំណើន​ប្រជាពលរដ្ឋ​ចូល​មក​រាជធានី​ភ្នំពេញ ជាមួយនឹង​កំណើនសេដ្ឋកិច្ច ផង​ដែរ ។

លោក​អភិបាល​រាជធានី បាន​បន្ត​ទៀត​ថា ការ​ទុកដាក់​ដឹក​ជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ កាលពីមុន​មិនល្អ​ប្រសើរ​នោះ​ទេ តែ​ពេល​នេះ​ពោល​គឺ​ក្រោយ​ពី​មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ប្រមូល​សំរាម ៣​ប្រកួតប្រជែង​គ្នា ឃើញ​ថា នៅ​រាជធានី​ភ្នំពេញ មាន​ភាពល្អ​ប្រសើរ មិន​មាន​សំរាម កកស្ទះ​នៅ​តាម​ដងផ្លូវ​ដូច​មុន​ទេ ដែល​ធ្វើ​អោយ​រាជធានី​ភ្នំពេញ មាន​បរិស្ថាន​កាន់តែ​ល្អ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី ការ​សម្អាត ការ​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ ក៏​នៅ​មាន​បញ្ហា​ប្រឈម​ដែរ ដោយសារ​ចំណេះដឹង​ប្រជាពលរដ្ឋ លើ​ការ​ទុកដាក់​សំរាម​នេះ នៅ​មាន​កំរិត ជាមួយនឹង​ការ​បញ្ចេញ​សំរាម មិន​ត្រឹមត្រូវ​តាម​ម៉ោង​ពេល ជាដើម ។

លោក ឃួ​ង ស្រេង បាន​បន្ត​ទៀត​ថា ដើម្បី​អោយ​អនាម័យ​ល្អ បរិស្ថាន​ស្អាត​ទាមទារ​អោយ​យើង​មានការ​ចូលរួម​ទាំងអស់​គ្នា ស្រប​តាម​ប្រធានបទ “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​” ។

ក្នុង​ឱកាស​នោះ​ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​លើក​ឡើង​ថា ៖ “​កម្ពុជា​ស្អាត ខ្មែរ​ធ្វើ​បាន​” នេះ​ជា​កម្មវិធី​សម្អាត​ពិភព​ដែនដី ការ​សម្អាត​ភព​ផែនដី ដូច​យើង​សម្អាតផ្ទះ​យើង​អ៊ីចឹង​ដែរ​។ បរិស្ថាន​ជា​ជីវិត​របស់​យើង បរិស្ថាន​មិនល្អ ខ្យល់អាកាស​មិនល្អ វា​នឹង​ធ្វើ​អោយ​ជីវិត​យើង​មិនល្អ ទៅ​តាម​ហ្នឹង​ដែរ ។

ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​បញ្ជាក់​ផង​ដែរ​ថា សុខភាព​បរិស្ថាន​មាន ៣ គឺ​៖ ទី​១ បរិស្ថាន​លើ​មេឃ ទី​២ បរិស្ថាន​លើ​ដី និង​ទី​៣ បរិស្ថាន​ក្នុង​ទឹក​។ ក្រសួងបរិស្ថាន បាន​និង​កំពុង​ទប់ស្កាត់​ជាតិពុល នៅ​ក្នុង​បរិស្ថាន​ទាំង​៣​នេះ​។ ចំពោះ​ទី​១ បរិស្ថាន​លើ​មេឃ គឺ​ខ្យល់​នៅ​កម្ពុជា​មិន​មាន​ជាតិពុល​ទេ តាម​រយៈ​ការ​វាស់វែង​ជា​ប្រចាំ​ថ្ងៃ​របស់​ក្រសួងបរិស្ថាន​។ ទី​២ បរិស្ថាន​លើ​ដី យើង​បាន​ផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​ដល់​បរិស្ថាន ជាមួយនឹង​ការ​ប្តេជ្ញា​ចិត្ត ធ្វើ​អោយ​បរិស្ថាន​ល្អ​ប្រសើរ​ឡើង ដូច​ជា​ការ​លុប​បំបាត់​ការ​ប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក យើង​មាន​អ្នក​បេ្ត​ជ្ញា​ចិត្ត ដោយ​មាន​អ្នកចូលរួម​លុប​បំបាត់​ប្រមាណ​ជាង ៩​លាន ៥​សែន​នាក់​។ ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​សម្តែង នូវ​ការ​ជឿជាក់​ថា នៅ​ឆ្នាំ​២០២៥ នឹង​គ្មាន​ថង់​ប្លា​ស្ទិ​ក ហោះ​តាម​ផ្លូវ​ទៀត​ទេ​។ ទី​៣ បរិស្ថាន​ក្នុង​ទឹក ក្រសួងបរិស្ថាន បាន​និង​កំពុងយកចិត្ត​ទុកដាក់ ដោយ​ដាក់​ឧបករណ៍​តាមដាន​ពី​គុណភាព​ទឹក ធ្វើ​អោយ​យ៉ាងណា​អោយ​ប្រភព​ទឹក​មាន​បរិស្ថាន​ល្អ​។ ជុំវិញ​បញ្ហា​នេះ​ដែរ កន្លង​មកនេះ ឯកឧត្ដម​បាន​ណែនាំ​អោយ​មន្ត្រី​របស់​ក្រសួង ពិសេស​នាយកដ្ឋាន​គ្រប់គ្រង​ធនធានទឹក ចុះ​ពិនិត្យ​តាមដាន​ការ​បង្ហូរទឹក​កខ្វក់ ចូល​ប្រភព​ទឹក នៅ​ខេត្តបាត់តំបង និង​នៅ​ខេត្ត​ព្រះ​សីហ​នុ តែ​មន្ត្រី​ទាំងនោះ ហាក់​មិន​បាន​យកចិត្តទុកដាក់​លើ​ការងារ​នេះ​ឡើយ​។ បើ​នៅ​តែ​មិន​ព្រម​ចាត់វិធានការ​លើ​ការងារ​នេះ​ទេ មន្ត្រី​ទាំងនោះ នឹង​ប្រឈម​មុខ​ទៅ​នឹង​ការ​ដក​តំណែង​ហើយ ។

ឯកឧត្ដម​បណ្ឌិត អ៊ា​ង សុ​ផល្លែ​ត បាន​សូម​អោយ​មានការ​ចូលរួម​ធ្វើ​អោយ​បរិស្ថាន​ទាំង ៣ ខាងលើ​ល្អ ស្អាត​ទាំងអស់​គ្នា​។ សុខភាព​បរិស្ថាន​ល្អ វា​នឹង​នាំ​អោយ​សុខភាព​មនុស្ស សត្វ​នៅ​លើ​លោក​នេ​ក៏​ល្អ​ដូច​គ្នា​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ