គួររំលឹកថា ការប្រកួតព្រឹត្តិការណ៍ Asian Indoor and Martial Arts Games លើកទី៦ ត្រូវបានកំណត់កាលបរិច្ឆេទឡើងវិញ នៅថ្ងៃទី ២១ដល់ថ្ងៃទី៣០ វិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីត្រូវបានពន្យារពេលជាច្រើនដង ដោយសារការរីករាលជំងឺកូវីដ១៨ និងបន្ទាប់មកមានការផ្លាស់ប្តូររដ្ឋាភិបាលនៅក្នុងប្រទេសថៃ។
ការអះអាងថា រដ្ឋាភិបាលថៃខ្វះថវិកាដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍នេះ ត្រូវបានប្រកាសលើកដំបូង កាលពីសប្តាហ៍មុន ដោយលោក ឆៃយ៉ាប៉ាក់ សីរីវ៉ាត់ (Chaiyapak Siriwat) អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ក្នុងតួនាទីជាប្រធានគណៈកម្មាធិការរៀបចំ Asian Indoor and Martial Arts Games។ ហើយលោកក៏ជាអ្នកលើកឡើងអំពីការសម្រេចចិត្តរបស់ម្ចាស់ផ្ទះថៃ ដកកីឡា១៤ប្រភេទចេញ កាលពី៣ខែមុន ដែលបង្កភាពចលាចលដល់ភាតរភាពកីឡាអាស៊ី៕ (ប្រភព ៖ បាងកកប៉ុស្តិ៍)
ចែករំលែកព័តមាននេះ