រាជធានីភ្នំពេញ ៖ មានករណីព្រះសង្ឃមួយអង្គយកអាវុ.ធមុតស្រួចចាក់ទៅលើនារីវ័យក្មេងម្នាក់ជាច្រើនកន្លែង បណ្តាលអោយរងរបួសធ្ងន់ ត្រូវបានបញ្ជូនសង្គ្រោះទៅមន្ទីរពេទ្យ ។
ហេតុការណ៍ខាងលើនេះ បានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦នឹង២០នាទីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០២៤ នៅចំណុចក្បែរចេតិយក្នុងវត្តថាន់ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ព្រះសង្ឃមួយអង្គខាងលើព្រះនាម ហឿន វាសនា ព្រះជន្មប្រហែល៣០ឆ្នាំ មានស្រុកកំណើត ស្រុកមេសាង ខេត្តព្រៃវែង ស្នាក់នៅកុដិលេខ ៣ (កំពុងរត់គេចខ្លួន) ។ ចំណែកនារីរងគ្រោះឈ្មោះ សេង សេតម្ពរ (ហៅកែវ) អាយុប្រហែល១៨ឆ្នាំ ជាសិស្ស ស្នាក់នៅជាមួយ ជីដូន នៅក្នុងបរិវេណវត្តថាន់ ។
បើតាមប្រភពព័ត៍មានពីលោកតាអាចារ្យនៅក្នុងវត្ត ដែលជាអ្នកឃើញហេតុការណ៍មុនគេបានប្រាប់អោយដឹងថា នៅវេលាម៉ោប្រមាណជា៥នឹង៥០នាទីព្រឹក គាត់ឮសម្លេងប្រតាយប្រតប់គ្នា នៅចំណុចផ្លូវក្បែរចេតិយ នឹងមានសម្លេងមនុស្សស្រីស្រែកអោយគេជួយផងៗ ។ លុះស្របពេលនោះ ក៏លែងមានឮសម្លេង ស្ងាត់បាត់មួយសន្ទុះ គាត់បានស្ទុះរត់ទៅមើលក៏ស្រាប់តែប្រទះឃើញ នារីវ័យក្មេងខាងលើ របួសធ្ងន់ដេកក្នុងថ្លុកឈាម សភាពនៅខាងក្រោយក្បាលមានស្លាកស្នាមចាក់ទម្លុះជាច្រើន នឹង ផ្នែកខាងមុខ ស្នាមនៅលើចង្ការមួយចំនួនទៀតផងដែរ ។
តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា នារីរងគ្រោះខាងលើ រៀងរាល់ថ្ងៃនៅវេលាម៉ោង៥កន្លះ គឺតែងតែជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា ធូដេ ពណ៌ក្រហម ពាក់ស្លាក់លេខ សៀមរាប 1AC-8670 ចេញទៅរៀន ។
តាមប្រភពពីប្រជាពលរដ្ឋក៏បានលួចបង្ហើបថា សង្ស័យព្រះសង្ឃមួយអង្គនោះលួចមានស្នេហាជាមួយនារីរងគ្រោះថែមទៀតផង ។
ភ្លាមៗ គាត់បានទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់មកដឹកនារីរងគ្រោះយកទៅជួយសង្គ្រោះភ្លាមៗ នឹងបន្តរាយការណ៍ជូនសមត្ថកិច្ចចុះទីតាំងកើតហេតុ ដើម្បីធ្វ់ការត្រួតពិនិត្យ ។ បន្ទាប់ពីសកម្មភាព ចាក់ទៅលើនារីរងគ្រោះរួចជនសង្ស័យខាងលើ បានរត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល ។
បច្ចុប្បន្ន សមត្ថកិច្ចមូលដ្ឋានបាននឹងកំពុង បើកការស្រាវជ្រាវដើម្បីកំណត់មុខសញ្ញា យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ៕ (ដោយ ៖ រដ្ឋា)
ចែករំលែកព័តមាននេះ