ខេត្តស្វាយរៀង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ ០២កន្លែងផ្សេងគ្នា បណ្តាលឲ្យមនុស្ស០២នាក់ស្លា.ប់ និង០២នាក់ផ្សេងទៀតរងរបួសធ្ងន់ មូលហេតុដោយការបើកបរល្បឿនលឿន ហើយខ្វះការប្រុងប្រយ័ត្ន ។
ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅលើផ្លូវបេតុង ស្ថិតក្នុងភូមិបាវិតកណ្តាលសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង រវាងរថយន្ត និងម៉ូតូ ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា បានបុកគ្នាពេញទំហឹងបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ម្នាក់ទៀតបានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។
សមត្ថកិច្ចបានអោយដឹងថា រថយន្តបង្ក០១គ្រឿងម៉ាកឡង់គ្រីសរ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2-AX5418 បើកពីកើតទៅលិច (អ្នកបើកបរមិនស្គាល់អត្តសញ្ញណរត់គេចខ្លួនចេញពីកន្លែងកើតបាត់) លុះមកដល់កន្លែងកើតហេតុខាងលើ ក៍បានបុកជាមួយម៉ូតូ១គ្រឿងម៉ាកវេវ ព៌ណខ្មៅ ពាក់ស្លាកលេខកំពង់ធំ 1Q-8919 ជិះឌុបគ្នាចំនួន០៣នាក់ បើកបរដោយឈ្មោះ ប៉ែន សំបុណ ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅ ភូមិត្រោកឃុំតាសួស ស្រុកស្វាយជ្រុំខេត្តស្វាយរៀង (ស្លាប់នៅនឹងកន្លែងកើតហេតុ) ។
រីឯអ្នករួមដំណើរ ទី១.ឈ្មោះ វ៉ន រចនា ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិអូគ្រូកែ ឃុំសំបូរ ស្រុកប្រាសាទសំបូ ខេត្តកំពង់ធំ(រងរបួសធ្ងន់) បានស្លា.ប់ពេលបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង។ និងទី២.ឈ្មោះ ហៀ ភេទប្រុស អាយុ៤១ឆ្នាំជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិអូគ្រូកែ ឃុំសំបូ ស្រុកប្រាសទសំបូខេត្តកំពង់ធំ(របួសធ្ងន់) ។
បច្ចុប្បន្ន អ្នករងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង ។ រីឯ សាកស.ព សមត្ថកិច្ចបានប្រគល់ទៅជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។
មធ្យោបាយ(រថយន្តបង្ក និងម៉ូតូ) សមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ថាននគរបាលក្រុងបាវិត។ ក្រោយពីធ្វើការវាស់វែង និងធ្វើកោសលវិច្ច័យ រួចសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវ បន្ថែម និងតាមរកអ្នកបើកបររថយន្តបង្ក មកដោះស្រាយតាមនីតិវិធី ។
ករណីទី២ ៖ កើតឡើងនៅវេលាម៉ោង១១និង៣៣នាទីយប់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវជាតិលេខ១ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត បុរសម្នាក់បើកម៉ូតូ បុកគូដរថយន្តកុងតឺន័រ ពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសបាក់ដៃស្តាំ និងដងខ្លួនធ្ងរ ត្រូវសមត្ថកិច្ចហៅរថយន្តដឹកទៅមន្ទីរពេទ្យបង្អែកជីភូ ដើម្បីសង្គ្រោះ ។ មូលហេតុបើកបរល្បឿនលឿន ខ្វះការប្រុងប្រយត្ន័ ៕
ចែករំលែកព័តមាននេះ