ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​វាយបក​នៅ​តំបន់​ខឺស​ធ្វើ​ឱ្យ​អ៊ុយ​ក្រែន​បាត់​បង់​គ្រឿង​សព្វា​វុធ​ជា​ច្រើន

5 ខែ មុន

ទី​ក្រុង​ម៉ូស្គូ​៖ ឃើញ​រុស្ស៊ី​មិន​មា​ត់ៗ​បានចិត្ត និង​ឡើងចាង​សម្បើម​ណាស់​អ៊ុយក្រែន​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បន្ទាប់ពី​ពួកគេ​លើកគ្នា​រាប់ពាន់​នាក់​វាយ​ឆ្លងកាត់​ព្រំ​ដែន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចូល​ទឹ​ក​ដី​រុស្ស៊ី​តាម​តំបន់​ខឺស (Kursk)។ ថ្ងៃនេះ ក្រសួងការពារជាតិ​រុស្ស៊ី​ថ្លែង​ថា​កងទ័ព​របស់​ខ្លួន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​បក​វិញ​ហើយ​ទៅលើ​អ៊ុយក្រែន​។ ប៉ុន្តែ​នៅ​ដំណាក់កាល​ដំ​បូងៗ​ដូច្នេះ រុស្ស៊ី​មិនទាន់​អាច​វាយ​រុញច្រាន​កងទ័ព​អ៊ុយក្រែន​ឱ្យ​ចាក​ផុត​ពី​ព្រំដែន​ទេ​។ អ៊ុយក្រែន​បោះ​មូលដ្ឋាន​នៅ​តាម​ភូមិ​ជាច្រើន​កន្លែង​សរុប​ជិត​មួយ​ពាន់​គីឡូម៉ែត្រ​ការ៉េ​។ នៅ​តំបន់​ខ្លះ…

ទី​ក្រុង​ម៉ូស្គូ​៖ ឃើញ​រុស្ស៊ី​មិន​មា​ត់ៗ​បានចិត្ត និង​ឡើងចាង​សម្បើម​ណាស់​អ៊ុយក្រែន​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​បន្ទាប់ពី​ពួកគេ​លើកគ្នា​រាប់ពាន់​នាក់​វាយ​ឆ្លងកាត់​ព្រំ​ដែន​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ចូល​ទឹ​ក​ដី​រុស្ស៊ី​តាម​តំបន់​ខឺស (Kursk)។ ថ្ងៃនេះ ក្រសួងការពារជាតិ​រុស្ស៊ី​ថ្លែង​ថា​កងទ័ព​របស់​ខ្លួន​ចាប់ផ្ដើម​បើក​យុទ្ធនាការ​បក​វិញ​ហើយ​ទៅលើ​អ៊ុយក្រែន​។ ប៉ុន្តែ​នៅ​ដំណាក់កាល​ដំ​បូងៗ​ដូច្នេះ រុស្ស៊ី​មិនទាន់​អាច​វាយ​រុញច្រាន​កងទ័ព​អ៊ុយក្រែន​ឱ្យ​ចាក​ផុត​ពី​ព្រំដែន​ទេ​។

អ៊ុយក្រែន​បោះ​មូលដ្ឋាន​នៅ​តាម​ភូមិ​ជាច្រើន​កន្លែង​សរុប​ជិត​មួយ​ពាន់​គីឡូម៉ែត្រ​ការ៉េ​។ នៅ​តំបន់​ខ្លះ អ៊ុយក្រែន​វាយ​ចូល​ជ្រៅ​ដល់៣០គីឡូម៉ែត្រ​។ ក្រសួងការពារជាតិ​អះអាង​ថា​នៅក្នុង​យុទ្ធនាការ​វាយបក​លើក​នេះ រុស្ស៊ី​​ប្រើប្រាស់​ផ្គុំគ្នា​រវាង​គ្រាប់​មី​ស៊ី​ល, យន្តហោះ​ចម្បាំង និង​យន្ត​ហោះ​ដ្រូ​ន​។ មេបញ្ជា​ការ​ជាន់ខ្ពស់​រុស្ស៊ី​អះអាង​ថា​កងទ័ព​របស់​ខ្លួន​អាច​សង្កត់​ក្បាល​ជាប់​មិន​ឱ្យ​កងទ័ព​អ៊ុយក្រែន​រុល​ទៅមុខ​បាន​ត​ទៀត​ទេ​។

សូម​រំលឹក​ថយក្រោយ​ថា​កាលពី​សប្ដាហ៍​មុន, អ៊ុយក្រែន​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ពិភព​លោក​ដោយ​បាន​ពន្លែង​កងទ័ព​ជាច្រើន​ពាន់​នាក់​វាយ​ឆ្លងកាត់​ព្រំដែន​តាម​តំបន់​ខឺស​។ តំបន់​ខឺ​សនេះ​ត្រូវ​លោ​ក​ហ្សេ​ឡិន​ស្គី​គុំ​យូរហើយ​។ កងទ័ព​រុស្ស៊ី​ដែល​វាយប្រហារ​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ ឆ្នាំ២០២២គឺ​វាយ​ចេញពី​តំបន់​ខឺ​សនេះ​។ ដូច្នេះ លោ​ក​ហ្សេ​ឡិន​ស្គី​បញ្ជា​ឱ្យ​វាយ​ចូល​តាម​ច្​រក​នេះ​វិញ​។ គេ​ហៅថា​ច្រកចេញ​ចូល​តែមួយ​។

ថ្វី​ដ្បិត​ការវាយប្រហារ​របស់​អ៊ុយក្រែន​មិនទាន់​បង្ក​បញ្ហា​រងគ្រោះ​ចំពោះ​រុស្ស៊ី​គួរ​ឱ្យ​កត់​សម្គាល់​ក៏ដោយ ក៏ប៉ុន្តែ​គេ​ដឹង​ថា​ជនស៊ីវិល​រុស្ស៊ី​នៅ​តំបន់​ខឺស និង​បែ​ល​ហ្គោ​រ៉ូ​ត​ជម្លៀស​ខ្លួន​ជិត​ពីរ​សែន​នាក់​ទៅកាន់​ទីកន្លែង​សុវត្ថិភាព​។ ម៉្យាងទៀត ការវាយប្រហារ​លើក​នេះ​ក៏អាច​នឹង​ប៉ះពាល់​មុខមាត់​របស់​រុស្ស៊ី​ផង​ដែរ​។ ក្នុងនាម​ជាម​ហា​អំណាច​យោធា​លេខ២ពិភពលោក មិន​គួរណា​រុស្ស៊ី​បណ្ដោយ​ឱ្យ​អ៊ុយក្រែន​វាយប្រហារ​ចូល​ជ្រៅ​ដល់​រាប់​សិប​គីឡូម៉ែត្រ​យ៉ា​ង​ដូច្នេះ​ទេ​។ ប៉ុន្តែ​លោក​ពូ​ទីន​ធ្វើ​អារម្មណ៍​ធម្ម​តា​។

បន្ទាប់ពី​រក្សា​ភាព​ស្ងៀមស្ងាត់​ជាច្រើន​ថ្ងៃ លោក​ពូ​ទី​ន​សន្យា​ថា​នឹង​បណ្ដេញ​កងទ័ព​អ៊ុយក្រែន​ឲ្យអស់​ពី​ទឹ​ក​ដី​រុស្ស៊ី​។ នៅក្នុង​ក្រសែភ្នែក​របស់​លោក​ពូ​ទីន លោក​គ្មាន​ព្រឺក្បាល​នឹង​ការវាយប្រហារ​របស់​អ៊ុយក្រែន​នេះ​ទេ​។ លោក​យល់ថា​អ៊ុយក្រែន​គ្រាន់តែ​ចង់​កាន់កាប់​ទឹកដី​រុស្ស៊ី​ដើម្បី​ឱ្យ​មាន​ទម្ងន់​នៅក្នុង​ការចរចា​គ្នា​ដែល​អាច​នឹង​កើតមាន​នា​ពេល​អនាគត​។

និយាយ​ម៉្យាងទៀត​ថា​ដើម្បី​តថ្លៃ​គ្នា​ផ្នែក​នយោបាយ​។ ចំណុច​មួយទៀត លោកពូ​ទី​នយ​ល់​ថា​អ៊ុយក្រែន​ធ្វើបែប​នេះ​ដើម្បី​ហែក​កម្លាំង​របស់​រុស្ស៊ី​កុំឱ្យ​ផ្ដោត​សំខាន់​តែ​ទៅលើ​ការវាយប្រហារ​អ៊ុយក្រែន​ខ្លាំងពេក​។ ត្រូវ​ដក​កម្លាំង​ខ្លះ​ដើម្បី​ការពារ​ទឹកដី​របស់​ខ្លួន​។ គ្រាន់តែ​រុស្ស៊ី​ដាក់​ទៅវិញ១ប្រាវ​ទៅវិញ​ធ្វើ​ឱ្យ​អ៊ុយក្រែន​រងគ្រោះ​ខ្លាំង​គួរសម​ដែរ​។ ក្រសួងការពារជាតិ​រុស្ស៊ី​ថ្លែង​ថា​ខ្លួន​បាន​ប្រើប្រាស់​យន្តហោះ​បាញ់​ពីលើ​អាកាស​ទៅលើ​កងទ័ព​អ៊ុយក្រែន​នៅ​តំបន់​ខឺស​។

ជា​លទ្ធផល​នៃ​ការ​វាយ​បក​ថ្មី​ៗ​នេះ កងទ័ព​រុស្ស៊ី​បាញ់​ឆេះ​រថក្រោះ​អ៊ុយក្រែន៣៥គ្រឿ​ង, រថពាសដែក៣១គ្រឿង, រថយន្ត​បំពាក់​កាំភ្លើង១៨គ្រឿង និង​រថពាសដែក​ទូទៅ១៧៩គ្រឿង​។ នេះ​បើ​យោង​តាម​របាយការណ៍​ក្រសួងការពារជាតិ​រុស្ស៊ី​។ អាជ្ញាធរ​រុស្ស៊ី​នៅ​តំបន់​ខឺស​ថ្លែង​ថា​អ៊ុយក្រែន​កាន់កាប់​ទីតាំង២៨កន្លែង​។ លោ​ក​ហ្សឺ​លែ​ន​ស្គី​ថ្លែង​កាលពីយប់មិញ​ថា​ខឺស​ជាទី​តាំង​យុទ្ធសាស្ត្រ​សំខាន់​សម្រាប់​សន្តិសុខ​ជាតិ​អ៊ុយក្រែន​។ ពោល​គឺ​កងទ័ព​រុស្ស៊ី​វាយប្រហារ​អ៊ុយក្រែន​ចេញពី​ចំណុច​នេះ​តែម្ដង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ