ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ផ្ទះ​លក់​ចាប់ហួយ​ក្បែរ​វត្ត​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វា​ សង្ស័យមកពីមូលហេតុមួយ​

5 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​ក្បែរ​វត្ត​ចាស់​នៅ​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​អគ្គី​ភ័យ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ខែសីហា ឆ្នាំ ២០២៤ ខណៈ​ពេល​ដែល​ភ្លៀង​កំពុង​តែ​បង្អោរ​ធ្លាក់​យ៉ាង​ខ្លាំង​។ តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ផ្នែក​ខាងក្រោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​និង​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​ព​ខ្លាច​ភ្លើង​ឆេះ​រាលដាល់​ដល់​ផ្ទះ​របស់​ខ្លួន​។​ខណៈនោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ…

រាជធានី​ភ្នំពេញ ផ្ទះ​លក់​អីវ៉ាន់​ចាប់ហួយ​មួយ​កន្លែង​នៅ​ក្បែរ​វត្ត​ចាស់​នៅ​ក្នុងភូមិ​ទី​១ សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​ត្រូវ​បាន​អគ្គី​ភ័យ​យ៉ាង​សន្ធោសន្ធៅ​បណ្តាល​អោយ​រង​ការ​ខូចខាត​ទាំងស្រុង​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១ និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១៤​ខែសីហា ឆ្នាំ ២០២៤ ខណៈ​ពេល​ដែល​ភ្លៀង​កំពុង​តែ​បង្អោរ​ធ្លាក់​យ៉ាង​ខ្លាំង​។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ភ្លើង​បាន​ឆាប់ឆេះ​យ៉ាង​សន្ធោសន្ធៅ​ចេញពី​ផ្នែក​ខាងក្រោយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ក្បែរ​ខាង​នាំ​គ្នា​ជួយ​ពន្លត់​និង​នាំ​គ្នា​ជញ្ជូន​អីវ៉ាន់​ចេញ​ព​ខ្លាច​ភ្លើង​ឆេះ​រាលដាល់​ដល់​ផ្ទះ​របស់​ខ្លួន​។​ខណៈនោះ​អាជ្ញាធរ​និង​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ បាន​ទាក់ទង​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ទៅ​អន្តរាគមន៍​បាញ់​ពន្លត់​ពុំ​បណ្តាល​អោយ​ឆេះ​រាលដាល់​ឡើយ​។

តាម​ព័ត៌មាន​អោយ​ដឹង​ថា ផ្ទះ​១​ល្វែង​ធ្វើ​ពី​ឈើ​ប្រក់ស​ង្ក័​សី​ខាង​មុខ​លក់​អីវ៉ាន់​ចាប់ហួយ​ត្រូវ​ភ្លើង​ឆេះ​រង​ការ​ខូចខាត់​ទាំងស្រុង​។​ទាក់ទិន​មូលហេតុ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​ ។​ ទោះបីជា​យ៉ាងណា​គេ​មានការ​សង្ស័យ​ថា​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ