ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! សិស្សសាលាបឋម​១រូបហ៊ាន​ធ្វើទង្វើបែបនេះច្រើនដងដាក់​គ្រូ​

5 ខែ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ផ្ទុះ​រឿង​សិស្សយ​កជើង​ធាក់​ទុក​គ្រូ ហើយ​ប្រើ​ឥរិយាបថ ចង់វាយ​លោកគ្រូ នៅ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​អូស្ត្រាលី ស្រុក​ជល​គិរី រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី…

ខេត្តកំពង់ឆ្នាំង ៖ ក្រោយ​ផ្ទុះ​រឿង​សិស្សយ​កជើង​ធាក់​ទុក​គ្រូ ហើយ​ប្រើ​ឥរិយាបថ ចង់វាយ​លោកគ្រូ នៅ​សាលា​បឋម​សិក្សា​ភូមិ​ថ្មី ស្ថិត​នៅ​ក្នុង​ឃុំ​កំពង់​អូស្ត្រាលី ស្រុក​ជល​គិរី រួច​មក នៅ​ព្រឹក​ថ្ងៃ​ទី ១៣ ខែសីហា ឆ្នាំ ២០២៤ ការិយាល័យ​អប់រំ​យុវជន​និង​កីឡា​ស្រុក​ជល់​គិរី សហការ​ជាមួយ​អាជ្ញាធរ​ភូមិ​ឃុំ មាតាបិតា​សិស្ស រួម​និង​សិស្ស វី សុវណ្ណ ដែល​ប្រើ​ឥរិយាបថ​មិន​សមរម្យ​លើ​គ្រូបង្រៀន បាន​ប្រជុំ​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ពី​មូលហេតុ​ដែល​កើត​ឲ្យ​មាន​ទំនាស់​។ គួររំលឹកថា សិស្ស​ម្នាក់​ធា​.​ក់​តុ​គ្រូ ហើយ​សម្តែង​ឥរិយាបថ​ចង់វា​.​យ​គ្រូ​ទៀត កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​ពេញ​បណ្ដាញ​សង្គម

បើ​តាម​របាយការណ៍​របស់​នាយក​សាលា​បឋម​សិក្សា​ភូមិ​ថ្មី បាន​បញ្ជាក់​ថា សិស្ស​ឈ្មោះ វ.ស.វ អាយុ​១៣​ឆ្នាំ ថ្នាក់​ទី​៦ បាន​ប្រព្រឹត្ត​កំហុស​ចំនួន ៣​លើក​មក​ហើយ​នៅ​ក្នុង​ថ្នាក់ ព្រោះតែ​ខឹង​លោកគ្រូ​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​ធ្វើ​តែ​មិន​ធ្វើ និង​ខឹង​បាន​ពិន្ទុ​តិច​ពេល​សរសេរ​តាម​អាន​។​ 

តាម​របាយការណ៍​របស់​លោកគ្រូ​នាយក​, បញ្ជាក់​ថា លើក​ទី​១ នៅ​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ ២០២៤ ផ្តើម​ចេញពី​ការ​ធ្វើ​កិច្ចការ​ផ្ទះ ដោយ​គ្រូ​បាន​ដាក់​កិច្ចការ​ផ្ទះ​ឲ្យ​សិស្ស​យក​ទៅ​ធ្វើ​នៅផ្ទះ ហើយ​សិស្ស​ឈ្មោះ វ.ស.វ មិន​បាន​ធ្វើ​នោះ​ទេ លុះដល់​ពេល​គ្រូ​ឲ្យ​សិស្ស​យក​កិច្ចការ​មក​ដាក់ ដើម្បី​កែ​ពិន្ទុ​បែរជា សិស្ស វ.ស.វ បែ​ជា​ថា​គ្រូ​គាបសង្កត់ គាត់​ហើយ​វាយ​តុ​ចំពោះ​មុខ​គ្រូ​។ ក្រោយមក​ក៏​មានការ​សម្របសម្រួល​រវាង​មាតាបិតា​សិស្ស​ជាមួយ​នាយក និង​គ្រូ​ទើប​ស្ងប់ស្ងាត់​។

រហូត​ដល់​ថ្ងៃ​សុក្រ​ទី​៩ ខែសីហា ឆ្នាំ​២០២៤ គ្រូ​បានឱ្យ​សិស្ស សរសេរ​តាម​អាន​ដាក់​ពាក្យ​ចំនួន​១០​ពាក្យ និង​កំណត់​១​ពាក្យ បាន​១​ពិន្ទុ ហើយ​គាត់​(​សិស្ស​)​សរសេរ​បាន​៧​ពាក្យ​បាន ៧​ពិន្ទុ លុះ​គ្រូ​ចែក​សន្លឹក​កិច្ចការ​ជូន សិស្ស​វិញ បែរជា​មិន​ពេញចិត្ត នឹង​ពិន្ទុ​របស់​ខ្លួន​ហើយ​បោក​សៀវភៅ​លើ​តុ និង​ដើរ​ចេញ​ទៅ​ផ្ទះ​ដោយ​មិន​គោរព​គ្រូ​។

នៅ​ថ្ងៃ​កើតហេតុ​គឺ​នៅ​រសៀល ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ១៖១០​នាទី​រសៀល ពេល​គ្រូ​អញ្ជើញ​ម្តាយ​របស់​គាត់​មក​អប់រំ​ណែនាំ​ស្រាប់តែ​សិស្ស​ឈ្មោះ​វ.ស.វ បាន​បោក​សៀវភៅ និង​កា​តាប​ចោល​លើ​ក្តារខៀន​។ លុះ​ពេល​គ្រូ​ហៅ​គាត់​មក​ខាង​មុខ គាត់​បែរជា​រត់​មក​ធាក់​តុ​គ្រូ រួច​សម្ដែង​ឥរិយាបថ​បែប​ហិង្សា​មក​លើ​គ្រូ​ថែម​ទៀត​។

នៅ​ព្រឹក​ថ្ងៃ​ទី ១៣​ខែសីហា​ដដែល​នេះ​ដែរ​ក្រោយ​ពី កិច្ចប្រជុំ​រក​ដំណោះស្រាយ​ហើយ​សិស្ស​ឈ្មោះ​វី​សុវណ្ណ​បាន​ទទួលកំហុស​របស់​ខ្លួន ដោយ​ព្រម​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព​ទាំងនេះ​ក៏​ដូច​ជា​ឪពុក​ម្ដាយ​សិស្ស​រូប​នោះ​បាន​ធានា​ផង​នោះ​កិច្ច​ក៏​ប្រជុំ​បាន​បញ្ចប់​។

លោក សូ រ​ដ្ឋា នាយក​សាលា​បឋម​សិក្សា​ភូមិ​ថ្មី បាន​បញ្ជាក់​ថា​សិស្ស វ.ស.វ អាយុ ១៣ ឆ្នាំ​រៀន​ថ្នាក់​ទី ៦​ក មាន​បងប្អូន​ពីរ​នាក់ កូនស្រី​ប្អូន​រៀន​ថ្នាក់​ទី ១ នៅ​សាលា​ជាមួយ​គ្នា ។​បច្ចុប្បន្ន សិស្ស​ឈ្មោះ​វ.ស.វ រស់នៅ ភូមិ​ថ្មី​ឃុំ​កំពង់​អូស​ស្រុក​ជល់​គី​រី ជាមួយ​ម្ដាយ​ជា​ស្រី​មេម៉ាយ ។

​លោកនាយក​សាលា​បាន​បញ្ជាក់​ថា កាល​ដើម​ឡើយ សិស្ស​ឈ្មោះវ.ស.វ នេះ ជា​សិស្ស​ល្អ​ពុំដែល​មាន​ប្រើ​អំពើ​ហិង្សា​អ្វី​ទេ​។ ប៉ុន្តែ​ចាប់តាំងពី​ឪពុក​ម្ដាយ​លែងលះ​គ្នា មក​សិស្ស​នោះ​មាន​ភាព មួម៉ៅ ច្រើន ។​ដូច​រឿង​កើតឡើង​នៅ​ថ្ងៃ​ទី ៩ ខែសីហា ដែល​សិស្ស​រូប​នោះ សរសេរ​តាម​អាន​បាន​ពិន្ទុ ៧​ព្រោះតែ​គាត់​ធ្វើ​បាន​៧​ពាក្យ ក៍បាន​បោក​សៀវភៅ​ហើយ​ចេញ​ទៅ​ផ្ទះ​មុន​ម៉ោង​។​ថ្ងៃ​នោះ​លោកគ្រូ​ក៏​ដូច​ជា​លោកនាយក​សាលា ត្រូវ​រង់ចាំ​ថ្ងៃ​ទី១២​ ខែសីហា ដើម្បី​ហៅ​ម្ដាយ​ឲ្យ​មក​ជួប​ក៏​កើតរឿង​បែប​នេះ​ឡើង​។

លោក សឹម ប្រឹ​ម ប្រធាន​មន្ទីរ​អប់រំ​យុវជន​និង​កីឡា​ខេត្តកំពង់ឆ្នាំង​បានឱ្យ​ដឹង​ថា​ មិន​មានការ​ដូរ​ថ្នាក់រៀន​នោះ​ទេ​ ព្រោះ​សាលា​បឋម​សិក្សា​ថ្នាក់​ទី ៦​មាន​តែ​មួយ​ថ្នាក់​ប៉ុណ្ណោះ​​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ