ខេត្តស្វាយរៀង ៖ មានករណី ចោរគាស់សោព្រះចេតីយ៍ដាក់ធាតុ អតីតៈព្រះគ្រូចៅអធិការវត្តម្រាមដូងថ្មី ដោយវាយបំបែកកោដ្ឋ ដើម្បីយកលុយនិងវត្ថុមានតម្លៃ ដាក់ក្នុងកោដ្ឋបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពុទ្ធបរិសទ ចំណុះជើងវត្តយ៉ាងខ្លាំង។ករណីនេះបានកើតឡើងនៅព្រឹកថ្ងៃទី១២សីហា២០២៤នៅវត្តម្រាមដូងថ្មី ភូមិម្រាមខាងជើងឃុំម្រាមស្រុករមាសហែក។
បើតាមលោកអធិការនៃអធិការដ្ឋាននគបាលស្រុករមាសហែកបានប្រាប់កោះសន្តិភាពថា ពិតជាមានករណីចោរចូលគាស់តាមចេតីយ៍ វ៉ៃបំបែកកោដ្ឋដាក់ឆ្អឹង ដើម្បីរកលុយក្នុងកោដ្ឋពិតប្រកដមែន កោដ្ឋខ្លះយកទៅចោលនៅខាងក្រៅចេតិយ៍ និងកោដ្ឋខ្លះ គឺវាយបំបែកចោល (រួមទាំងកោដ្ឋព្រះគ្រូចៅអធិការវត្ត)ផងដែរ។ ទីតាំងកើតហេតុ ស្ថិតនៅក្នុងវត្តម្រាមដូងថ្មី ភូមិម្រាមខាងជើង ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។
លោកអធិការបន្តទៀតថា ចំពោះចោរធ្វើសកម្មភាពថ្ងៃណានោះ ពុំទាន់ដឹងច្បាស់ការនៅឡើយទេ មកដល់ថ្ងៃទី១៣ សីហា ឆ្នាំ២០២៤នេះ លោកបានបញ្ជារឲ្យលោកមេប៉ុស្តិ៍រដ្ឋបាលឃុំម្រាមកំពុងស្រាវជ្រាវ លទ្ធផលយ៉ាងណាសឹមជម្រាបតាមក្រោយ។
លោកអធិការបានបញ្ជាក់ នៅព្រឹកថ្ងៃទី១២សីហា២០២៤ គឺត្រូវថ្ងៃសិល០៨កើតខែស្រាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ប្រជាពុទ្ធបរិស័ទ ទៅវត្ត គណៈកម្មការអាចារ្យក៏បានយកចង្ហាន់បិណ្ឌបាត ដាក់ដង្វាយបូជា នៅព្រះចេតិយ៍ អតីតៈព្រះគ្រូចៅអធិការវត្តម្រាមដូងថ្មី ពេលទៅដល់ចេតិយ៍ ក៏ឃើញរបើក ទ្វាចេតិយ៍ ហើយ កោដ្ឋ ដាក់ព្រះធាតុ ព្រះគ្រូចៅអធិការក៏ត្រូវចោរវ៉ៃបំបែក យកលុយនិងវត្ថុមានតម្លៃទៅបាត់ហើយ បានវ៉ៃបំបែកកោដ្ឋដាក់ឆ្អឹងផ្សេងទៀតដែលដាក់នៅក្នុងចេតិយ៍នោះ កោដ្ឋខ្លះក៏យកមកបោះចោលនៅក្រៅចេតិយ៍ កោដ្ឋខ្លះទៀតគឺចាក់ឆ្អឹងចោល យកកោដ្ឋដែលធ្វើពីស្ពាន់ «គឺកោដ្ឋធ្វើអំពីថ្ម វ៉ៃបំបែក ចោលដើម្បីរកលុយឬវត្ថុមានតម្លៃដែលក្រុមគ្រួសារអដ្ឋិធាតុ គេដាក់ក្នុងកោដ្ឋ បើកោដ្ឋស្ពាន់ គឺចាក់ធាតុចោលយកកោដ្ឋ» ហើយបានគាស់អស់ជាច្រើនចេតិយ៍ផ្សេងទៀត ។
ក្រោយពីមានករណីនេះ កើតឡើងគណកម្មការគ្រូអាចារ្យ បានរៀបចំរើសធាតុ យកមកវិចខ្ចប់ដាក់កោដ្ឋថ្មីវិញ រួចបានរាយការណ៍មកសមត្ថកិច្ចដើម្បីអន្តរាគមន៍និងចុះស្រាវជ្រាវរកជនសង្ស័យមកផ្តន្ទាទោសតាមច្បាប់ ៕
ចែករំលែកព័តមាននេះ