រាជធានីភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលច្បារអំពៅទី២ ឃាត់យុវជន២នាក់ ពាក់ព័ន្ធករណីបង្កហិ.ង្សាដោយចេតនា (ប្រើដៃវា.យ) និងកាន់កា.ប់អាវុ.ធដោយគ្មានការអនុញ្ញាត (កាំបិតប៉័ងតោ) ។
ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង២០និង៣០នាទី ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នៅចំណុចស្តុបវត្តច្បារអំពៅ តាមបណ្តោយផ្លូវជាតិលេខ១ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ សៀង វិបុល ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករទឹកសុទ្ធ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
ជនសង្ស័យទាំង២នាក់ឈ្មោះ ៖ ១-ឈ្មោះ ស៊ិន ឆារិទ្ធី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ២-ឈ្មោះ ផន លីដេ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។
បើតាមប្រភពព័ត៍មានពីជនរងគ្រោះ មុនពេលកើតហេតុយុវជនរងគ្រោះ និងមិត្តភក្តិបានជិះម៉ូតូឈប់រងចាំស្តុបនៅចំណុចស្តុបច្បារអំពៅ ក៏ស្រាប់តែលេចមុខក្មេងទំនើ.ង០២នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-5314 មកឈប់ក្បែរ ពេលនោះជនរងគ្រោះក៏ងាកមើលមុខក្មេងទំនើ.ងខាងលើ ។
ខណៈនោះដែរ ក្មេងទំនើ.ងទាំង០២នាក់ វា.យជនរងគ្រោះមួយដៃ ត្រូវថ្គាមខាងឆ្វេង បណ្តាលអោយយុវជនខាងលើស្រែកឲ្យគេជួយ ។ ភ្លាមៗក្មេងទំនើ.ងទាំង០២នាក់ មានការខឹងសម្បារក៏យកកាំបិតប៉័ងតោបម្រុងកា.ប់ជនរងគ្រោះបន្ថែម ប៉ុន្តែដោយសារតែស្របពេលសមត្ថកិច្ចកំពុងល្បាតក្បែរកន្លែងកើតហេតុ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួម និងវត្ថុតាងបានភ្លាមៗ បញ្ជូនទៅកាន់ប៉ុស្តិ៍ច្បារអំពៅ០២ ដើម្បីសាកសួរ ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ច ប៉ុស្តិ៍ធ្វើការសួរនាំបញ្ជូនខ្លួនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ កសាងសំណុំរឿងចាត់ការបន្តទៅតាមនីតិវិធី៕
ចែករំលែកព័តមាននេះ