ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន១ក្រុមវា.យត.ប់គ្នាតាមផ្លូវសាធារណៈ ត្រូវឃាត់ខ្លួន

4 ខែ មុន
  • តាកែវ

ខេត្ត​តាកែវ : ក្មេង​ទំនើង​ចំនួន​១២​នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណ​:​ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​ក្រុម​នេះ​បាន​វ៉ៃតប​គ្នា​នៅ​តាម​ផ្លូវ​សាធារណ​:​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​រួច​មក​ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។ ហេតុការណ៍​បង្ក្រាប​ក្មេង​ទំនើង​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣ និង…

ខេត្ត​តាកែវ : ក្មេង​ទំនើង​ចំនួន​១២​នាក់​ត្រូវ​បាន​កំលាំង​នគរបាល​ស្រុក​ត្រាំកក់​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ខណ​:​ពេល​ដែល​ក្រុម​ក្មេង​ទំនើង​ទាំង​ក្រុម​នេះ​បាន​វ៉ៃតប​គ្នា​នៅ​តាម​ផ្លូវ​សាធារណ​:​យ៉ាង​អាណា​ធិ​ប​តេ​យ្យ​រួច​មក​ហើយ​ត្រូវ​បាន​នគរបាល​ស្រុក​កសាង​សំណុំរឿង​បញ្ជូន​មក​ការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​ដើម្បី​ចាត់ការ​បន្ត​។

ហេតុការណ៍​បង្ក្រាប​ក្មេង​ទំនើង​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០២៤ វេលា​ម៉ោង ២៣ និង ១០​នាទី នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​១៣២ ។

លោក​វរ​:​សេនីយ៍​ឯ​កឌុក ធី​យ៉ា អធិការ​នគរបាល​ស្រុក​ត្រាំកក់​បានអោយ​ដឹង​ថា​ក្មេង​ទំនើង​ដែល​ជា​ជនសង្ស័យ​ទាំង​០២​ក្រុម នេះ​មាន​គ្នា​១២​នាក់ ជិះ​ម៉ូតូ​ចំនួន ០៦​គ្រឿង ប្រដាប់​ដោយ​កាំបិត បាន​ធ្វេ​ី​សកម្មភាព​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ពី​កេ​ី​តទៅ​លិច រួច​បត់​តាម​ផ្លូវ​កៅស៊ូ​ទៅ​វត្ត​ព្រៃស្បាត លុះ​ជិះ​ដល់​ចំណុច​អាហារ​ដ្ឋា​ន​ជុំ​មិត្ត ស្ថិត​ក្នុងភូមិ​ស្រែ​ខ្វាវ ឃុំ​ជាងទង ក្រុម​ទី​១ បាន​បត់​ចូល​ទៅ​ក្នុង​អាហារ​ដ្ឋា​ន រួច​ក្រុម​ទី​០២ ក៏​ជិះ​ម៉ូតូ​ដេញ​តាម​ទៅ​ដល់​ក្នុង​អាហារ​ដ្ឋា​ន រួច​បាន​ធ្វេ​ី​សកម្មភាព​ឈ្លោះ​ប្រតាយប្រតប​គ្នា ប៉ុន្តែ​មិន​បណ្ដាល​អោយ​ភាគី​ណា​រង​របួស​ធ្ងន់ធ្ងរ​អ្វី​ឡេ​ី​យ ឃេ​ី​ញ​ដូច្នេះ​ម្ចាស់​ហាង​បាន​បិទទ្វា និង​ប្ដឹង​រាយការណ៍​ជូន​សមត្ថកិច្ច​យេ​ី​ង​ជួយ​អន្តរាគមន៍ ពេល​នោះ​កម្លាំង​ជំនាញ​ស្រុក សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ជាងទង និង​ប៉ុស្តិ៍​ត្រពាំង​ធំ​ខាង​ជេ​ី​ង បាន​ចុះ​ធ្វេ​ី​អន្តរាគមន៍​ភ្លាម​ៗ​ទៅ​ដល់​កន្លែង​កេ​ី​ត​ហេតុ ដោយ​ធ្វេ​ី​ការ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ១២​នាក់ ម៉ូតូ​០៦​គ្រឿង និង​កាំបិត​ចុង​ស្រួច​ចំនួន ០១ ។​

លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា​ដោយ​ក្រុម​ទី​០១​មាន​គ្នា​០៩​នាក់​ជិះ​ម៉ូតូ​ចំនួន​០៥​គ្រឿង​:
១-​ឈ្មោះ អ៊ុ​ង ដា​វីត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​  នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជិះ​ម៉ូតូ​សង​C125 ព​ណ៍​ខ្មៅ​  ឆ្នាំ​២០១៩ ឌុ​ប​ឈ្មោះ អ៊ិ​ត ណា​លិ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​  នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជា​អ្នក​ជិះ​ពីក្រោយ​។

២.-ឈ្មោះ អឿ​ន មីនា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជិះ​ម៉ូតូ​ម៉ាក​C125 ព​ណ៍​ខ្មៅ ឆ្នាំ​២០២២ ជិះ​ម្នាក់ឯង
៣-ឈ្មោះ ស៊ឹ​ម ស៊ី​តា​រ៉ា ភេទ​ប្រុស អាយុ ១៧​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជិះ​ម៉ូតូ​ម៉ាក​C125 ព​ណ៍​ស ឆ្នាំ​២០១២ ម្នាក់ឯង

៤-ឈ្មោះ សាន បញ្ញា ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជិះ​ម៉ូតូ​ម៉ាក C125 ព​ណ៍​ខ្មៅ ឆ្នាំ​២០១៦ ឌុ​ប​ឈ្មោះ ចាន់ ច​ន​តូ​នី ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​  នៅ​ភូមិ​មឿង​ចា​រ្យ ឃុំ​ជាងទង ស្រុក​ត្រាំកក់ ជា​អ្នក​ជិះ​ពីក្រោយ​។
៥.​ឈ្មោះ ម៉េ​ត សា​រាជ ភេទ​ប្រុស អាយុ ១៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​តា​កឹ​ម ឃុំ​តា​ភេ​ម ស្រុក​ត្រាំកក់ ជា​អ្នក​កាន់​កាំបិត។

៦.​ឈ្មោះ សែ ចាន់​វ​ឌ្ឍ​នា ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​   មុខរបរ មិន​ពិតប្រាកដ នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ជិះ​ម៉ូតូ​ម៉ាក C125 ព​ណ៍​ខ្មៅ ឆ្នាំ​២០០៨ ឌុ​ប​ឈ្មោះ សាយ ចាន់​មីនា ភេទ​ប្រុស អាយុ ១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ​  នៅ​ភូមិ​សំរោង ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់ ជា​អ្នក​ជិះ​ពីក្រោយ​។

ចំណែក​ក្រុម​ទី​០២​មាន​គ្នា​ចំនួន​០៣​នាក់ ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង ម៉ាក​សង C125 ព​ណ៍​ខ្មៅ ឆ្នាំ​២០២៤​។
១.​ឈ្មោះ មែ ម៉ា​និ​ត ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ ជាងកាត់សក់ នៅ​ភូមិ​ត្រពាំង​សោម ឃុំ​ត្រពាំង​ធំ​ខាងត្បូង ស្រុក​ត្រាំកក់​។

២.​ឈ្មោះ រុំ ភា​រ៉ូ​ត ភេទ​ប្រុស អាយុ ២១​ឆ្នាំ មុខរបរ ជាង​ម៉ាស៊ីនត្រជាក់ នៅ​ភូមិ​ពាក់​បង្អោង ឃុំ​ត្រពាំង​ធំ​ខាង​ជេ​ី​ង ស្រុក​ត្រាំកក់​។
៣.​ឈ្មោះ ជា ចិ​ណ្ណា ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ រោងចក្រ នៅ​ភូមិ​អង្គ​ត្រាវ ឃុំ​ត្រពាំង​ធំ​ខាង​ជេ​ី​ង ស្រុក​ត្រាំកក់​។​ 
មូលហេតុ ដោយ​មាន​ទំនាស់​ពាក្យ​សម្ដី​ជាមួយ​គ្នា​។    

លោក​អធិការ​នគរបាល​ស្រុក​បាន​បញ្ជាក់​ថា​កា​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​នេះ​បាន​ដោយ​មាន​បទបញ្ជា​ពី​លោក ឧត្ដមសេនីយ៍ទោ​ម៉ែ​ន លី ស្នងការ​នគរបាល​ខេត្ត ព្រមទាំង​ដឹកនាំ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ស៊ឹ​ម ជុំ​សុខ​ហេង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តតាកែវ សមត្ថកិច្ច​យេ​ី​ង​បាន​ធ្វេ​ី​ការ​ឃាត់ខ្លួន​ក្រុម​ក្មេង​ទំនេ​ី​ង​ទាំង​០២​ក្រុម មាន​គ្នា​១២​នាក់ ខាង​លេ​ី​មក​ធ្វេ​ី​ការ​សាកសួរ​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​។​  

​នៅ​ចំពោះ​មុខ​នគរបាល​ជំនាញ​ក្រុម​ជន​ទំនើង​ទាំងអស់​បាន​និយាយ​សារភាព​ថា​ពួក​គេ​ពិតជា​បាន​ជិះ​ម៉ូតូ​ដេញ​វ៉ៃ​គ្នា​នឹង​ដេញ​កាប់​គ្នា​ពិតប្រាកដ​មែន​។

លោក​វរ​:​សេនីយ៍​ឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា​ក្រុម​ក្មេង​ទំនើង​ដែល​ជា​ជនសង្ស័យ​ទាំង​២​ក្រុម​រួម​ជា​១​វត្ថុ​តាង​យើង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​នៅ​ថ្ងែ​ទី​៦ ៨ ២០២៤​ដើម្បី​ចាត់​ទៅ​តាម​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ