ខេត្តតាកែវ ៖ មនុស្ស៤នាក់បានស្លាប់ជាបន្តបន្ទាប់នៅលើផ្លូវជាតិលេខ២ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉េបុកជាមួយរថយន្តកុងតឺន័រ ដែលបានកើតឡើងនៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង៦និង៤០នាទីព្រឹក ស្ថិតលើផ្លូវជាតិលេខ២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៩/៦០ ស្ថិតក្នុងភូមិត្រពាំងប្រីយ៍ ឃុំសឹង្ហស្រុកសំរោង ខេត្តតាកែវ។
បើតាមមន្ត្រីរនគរបាលចរាចរណ៍ស្រុកសំរោងបានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ដែលធ្វើអោយមនុស្សស្លាប់១គ្រួសារនេះដែលបង្កឡើងដោយរថយន្ត២គ្រឿងបើកបរក្នុងទិសដៅបញ្ច្រាសគ្នា ។
ភាគីខាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ទម្ងន់មួយតោន ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-16 63 បើកបរដោយឈ្មោះ សំ នឿន ភេទប្រុស អាយុ 26ឆ្នាំ មានទីលំនៅភូមិតាខុន ឃុំព្រៃល្វាស្រុកព្រៃកប្បាស ខេត្តតាកែវ បានស្លា.ប់ ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងមានអ្នករួមដំណើរចំនួន៣ នាក់។
ទី១.ឈ្មោះ ឡាំង សៀកលេងភេទស្រីអាយុ 23 ឆ្នាំ ត្រូវជាប្រពន្ធ
ទី២. ឈ្មោះ នឿន សៀវម៉ី ភេទស្រីអាយុ 6 ឆ្នាំត្រូវជាកូន អ្នករួមដំណើរជាមួយ
ទី៣.ឈ្មោះ នឿន សៀវមួយភេទស្រីអាយុ 3 ឆ្នាំត្រូវជាកូន ។ អ្នកទាំងបីនាក់បានស្លា.ប់នៅនឹងកន្លែងកើតហេតុ។
រថយន្តកូរ៉េខាងលើបើកបរក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុក៌រេចង្កូតទៅបុករថយន្ត ដឹកទូកុងតឺន័រដែលបើកបរបញ្ច្រាសទិសគ្នា។
រថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទសណ្ដោង ពាក់ផ្លាកលេខ ភ្នំពេញ 3A-09 35 និងសណ្ដោងរម៉កពាក់ផ្លាកលេខ ភ្នំពេញ 4A-95 37 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុចុះពីរថយន្តរត់គេចខ្លួនបាត់។
មូលហេតុបណ្ដាលមកពីអ្នកបើកបររថយន្តកូរ៉េមួយតោន បើកលឿនរួចរេចង្កូតទៅឆ្វេងចូលទៅគន្លងរថយន្តធំ បណ្ដាលឲ្យមានគ្រោះថ្នាក់តែម្ដង។
ស.ពជនរងគ្រោះទាំង៤នាក់ ត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
រីឯវត្ថុតាងរថយន្តទាំងពីរត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំរោង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ