រាជធានីភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធចាប់ខ្លួនដល់បន្ទប់ជួល នៅចំណុចផ្លូវលេខ៥១៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបង្កហិ.ង្សា ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បន្ទប់ពីឡោមព័ទ្ធអស់១យប់ ។ ជនសង្ស័យទី១ ឈ្មោះ សឿន ដារ៉ា ហៅក្រៅអឹម អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ,២ ឈ្មោះ កើត សុភ័ក្ត្រ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ,៣ ឈ្មោះ រឿន ឆៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង៤. ឈ្មោះ ហ៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៤នាក់ស្នាក់នៅផ្ទះជួល បន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ (មានសារធាតុញៀ.ន) រីឯជនរងគ្រោះក្នុងការប្រើហិ.ង្សា ឈ្មោះប៊ុន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅការ៉ាស់រថយន្តយីហោម៉ាស់ស្ទើរ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាងជួសជុលរថយន្ត ។
ប្រតិបត្តិការសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង ម៉ាកGPX ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1JG-4899 ,១គ្រឿង.,ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ បាត់ដំបង1L-9615 មួយគ្រឿង,ម៉ាក ហុងដាពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CW-9176,មួយគ្រឿង,ម៉ាកហុងដា ពណ៌ខ្មៅ ភ្នំពេញ1BN-1291មួយគ្រឿង រួមសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀត។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាបង្ករបួសស្នាមជាច្រើនលើកមកហើយ ។ រយៈពេលប្រមាណជាង១ខែមកហើយ ខណៈពេលជនរងគ្រោះបានមកឈប់ម៉ូតូចាំពួកម៉ាក ស្រាប់មានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បង្កទំនាស់ និងហៅបក្ខពួកឈ្មោះ សឿន ដារ៉ា ហៅក្រៅអឹម ឈ្មោះកើត សុភក្ត្រ័ និងឈ្មោះម៉ាប់ មកព្រួតយកដងវា.យ បណ្តាលអោយរបួសធ្ងន់ធ្ងររួចនាំគ្នាគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានទទួលបណ្តឹងធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បញ្ជូនទៅកាន់ពន្ធធនាគារព្រៃស លុះដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២រំលងអធ្រាត្រ កម្លាំងជំនាញខណ្ឌឬស្សីកែវបានជិះល្បាតប្រទះឃើញជនសង្ស័យជាមុខសញ្ញា ២នាក់ ក៏ឃាត់បានម្នាក់ ចំណែកម្នាក់ទៀតបានផ្តួលម៉ូតូរត់គេចចូលផ្ទះគ្មានលេខចំណុច ផ្លូវលំភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ហើយត្រូវសមត្ថកិច្ចបានធ្វើការឡោមពទ្ធ័រហូតដល់ព្រឹក ទើបធ្វើការឆែកឆេរចាប់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕រាជធានីភ្នំពេញ ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌឬស្សីកែវ សហការជាមួយកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការឡោមព័ទ្ធចាប់ខ្លួនដល់បន្ទប់ជួល នៅចំណុចផ្លូវលេខ៥១៦ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បន្ទាប់ពីបង្កហិ.ង្សា ។
ប្រតិបត្តិការនេះធ្វើឡើង កាលពីម៉ោងប្រមាណ៦និង៣០នាទីព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤នេះ បន្ទប់ពីឡោមព័ទ្ធអស់១យប់ ។ ជនសង្ស័យទី១ ឈ្មោះ សឿន ដារ៉ា ហៅក្រៅ អឹម អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ,២ ឈ្មោះ កើត សុភ័ក្ត្រ អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ,៣ ឈ្មោះ រឿន ឆៃ អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និង៤. ឈ្មោះ ហ៊ុន រ៉ាយុទ្ធ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទាំង៤នាក់ស្នាក់នៅផ្ទះជួល បន្ទប់ជួល ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។ (មានសារធាតុញៀ.ន) រីឯជនរងគ្រោះក្នុងការប្រើហិ.ង្សា ឈ្មោះប៊ុន សីហា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅការ៉ាស់រថយន្តយីហោម៉ាស់ស្ទើរ ផ្លូវបេតុង សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរជាងជួសជុលរថយន្ត ។
ប្រតិបត្តិការសមត្ថកិច្ចបានដកហូតម៉ូតូចំនួន៤គ្រឿង ម៉ាកGPX ពណ៌ប្រផេះ ស្លាកលេខភ្នំពេញ 1JG-4899 ,១គ្រឿង.,ម៉ាកស្កូបពី ពណ៌ស ស្លាកលេខ បាត់ដំបង1L-9615 មួយគ្រឿង,ម៉ាក ហុងដាពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1CW-9176,មួយគ្រឿង,ម៉ាកហុងដា ពណ៌ខ្មៅ ភ្នំពេញ1BN-1291មួយគ្រឿង រួមសម្ភារៈពាក់ព័ន្ធមួយចំនួនធំទៀត។
តាមសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមុខសញ្ញាបង្ករបួសស្នាមជាច្រើនលើកមកហើយ ។ រយៈពេលប្រមាណជាង១ខែមកហើយ ខណៈពេលជនរងគ្រោះបានមកឈប់ម៉ូតូចាំពួកម៉ាក ស្រាប់មានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បង្កទំនាស់ និងហៅបក្ខពួកឈ្មោះ សឿន ដារ៉ា ហៅក្រៅអឹម ឈ្មោះកើត សុភក្ត្រ័ និងឈ្មោះម៉ាប់ មកព្រួតយកដងវា.យ បណ្តាលអោយរបួសធ្ងន់ធ្ងររួចនាំគ្នាគេចខ្លួនបាត់ ។
បន្ទាប់មកសមត្ថកិច្ចយើងបានទទួលបណ្តឹងធ្វើការស្រាវជ្រាវឈានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហុក សេងហុង បញ្ជូនទៅកាន់ពន្ធធនាគារព្រៃស លុះដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង០២រំលងអធ្រាត្រ កម្លាំងជំនាញខណ្ឌឬស្សីកែវបានជិះល្បាតប្រទះឃើញជនសង្ស័យជាមុខសញ្ញា ២នាក់ក៏ឃាត់បានម្នាក់ ចំណែកម្នាក់ទៀតបានផ្តួលម៉ូតូរត់គេចចូលផ្ទះគ្មានលេខចំណុច ផ្លូវលំភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ ហើយត្រូវសមត្ថកិច្ចបានធ្វើការឡោមពទ្ធ័រហូតដល់ព្រឹក ទើបធ្វើការឆែកឆេរចាប់ខ្លួនបានជាបន្តបន្ទាប់ និងដកហូតបានវត្ថុតាងមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕
ចែករំលែកព័តមាននេះ