រាជធានីភ្នំពេញ ៖ ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល បានអោយដឹងនៅថ្ងៃទី២៧ កក្កដានេះថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ កាលពីថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងជំនាញរបស់ការិយាល័យ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ និងអធិការដ្ឋាននគរបាលស្រុកទ្រាំង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ចំនួន០៣នាក់ ដកហូតម៉ូតូចំនួន ០៤គ្រឿង ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួច (លួចយកម៉ូតូរបស់ប្រជាពលរដ្ឋ) ចំនួន ០៣ករណី រួមមាន ៖
ករណី១-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GF-1712) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងសុខាភិបាល អគាលេខ៨០ ផ្លូវលេខ២៨៩ ក្រុម១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៩ និង៣០នាទី ។
ជនរងគ្រោះឈ្មោះ ប៊ិត រ៉ាវី ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីក្រសួងសុខាភិបាល។
សម្ភារៈបាត់បង់-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខភ្នំពេញ 1GF-1712 ។
ករណី២-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៤ ពាក់ផ្លាកលេខភ្នំពេញ 1DF-0273) ប្រព្រឹត្តនៅចំណុចក្នុងក្រសួងព័ត៌មាន អគារ AKP ផ្លូវលេខ៩៣ ភូមិ៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១០ និង៣០នាទី ។
ជនរងគ្រោះ-ឈ្មោះ សេង សុវណ្ណារិទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការក្រសួងព័ត៌មាន ។
សម្ភារៈបាត់បង់-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DF-0273 ។
ករណី៣-អំពើលួច(លួចយកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1FR-6946) ប្រព្រឹត្តនៅចំណុចក្នុងវត្តសំពៅមាស ភូមិ៦ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០៥ និង៣០នាទី ។
ជនរងគ្រោះ-ឈ្មោះ លីម ស៊ីខុង ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ។
សម្ភារៈបាត់បង់-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1FR-6946 ។
ជនសង្ស័យចំនួន០៣នាក់ រួមមាន ៖
១-ឈ្មោះ សន ធី ហៅក្លូ ភេទប្រុស អាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (មុខសញ្ញាចាស់ទើបអនុវត្តទោសចប់ ដោះចេញពីពន្ធនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤) ។
២-ឈ្មោះ ផាន់ វណ្ណា ហៅវែង ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ មា វណ្ណី ហៅនី ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ ។
សម្ភារចាប់យកបាន រួមមាន ៖
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២០ លេខតួ លេខម៉ាស៊ីន ៥៦៧៦៩៧៥ ពាក់ផ្លាកលេខ កំពត 1U-2492
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ លេខតួ លេខម៉ាស៊ីន ៩៥៨៤៩៣០ ពាក់ផ្លាក លេខព្រៃវែង 1H-0894
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៩៥០៧១៧៤ ពាក់ផ្លាក លេខព្រៃវែង 1H-1648
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៦ លេខតួ លេខម៉ាស៊ីន ៩៥៤០០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1FR-6946 (ម៉ូតូរបស់ជនរងគ្រោះឈ្មោះ លីម ស៊ីខុង) ។
បច្ចុប្បន្នជនសង្ស័យ និងម៉ូតូចាប់យកខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ