ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡោមព័ទ្ធឃាត់ខ្លួនថ្នាក់ដឹកនាំផែនការិយាល័យគ្រឿងញៀ.នស្ទឹងត្រែងបញ្ជូនចូលពន្ធនាគារ

4 ខែ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ តាម​ចម្លើយ​សារភាពកាលពីល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ២០២៤ កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ថ្នាក់ដឹកនាំ​ផែន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តស្ទឹងត្រែង ទៅ​ពន្ធនាគារ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​តុលាការ…

0:00
0:00

ខេត្តស្ទឹងត្រែង ៖ តាម​ចម្លើយ​សារភាពកាលពីល្ងាច​ថ្ងៃ​ទី​២៣ កក្កដា ២០២៤ កម្លាំង​កង​រាជ​អាវុធ ហត្ថ​ខេត្តស្ទឹងត្រែង បាន​បញ្ជូន​ថ្នាក់ដឹកនាំ​ផែន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ខេត្តស្ទឹងត្រែង ទៅ​ពន្ធនាគារ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​របស់​តុលាការ ក្រោយ​ប្រតិបត្តិការ​ស៊ើបអង្កេត​ចុះ​បង្ក្រាប​ជា​បន្តបន្ទាប់​ក្នុង​ករណី​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន ។

ពាក់ព័ន្ធ​ករណី​ឡោម​ព័ទ្ធ​ផ្ទះ​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន ខេត្តស្ទឹងត្រែង កម្លាំង​កង​រាជ​អាវុធ​បាន​ចុះ​ប្រតិបត្តិការ កាលពី​រសៀល​ថ្ងៃ​ទី​២១ កក្កដា​នេះ ស្ថិត​នៅ​ផ្លូវ​ទំនប់​បេតុង ភូមិ​រា​ជានុ​កូ​ល​២ សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។

យោង​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ករណី​កម្លាំង​កងរាជអាវុធហត្ថ​ចុះ​ឡោម​ព័ទ្ធ និង​ឃាត់ខ្លួន​ប្រធាន​ការិយាល័យ​គ្រឿង​ញៀ​.​ន​នៅ​គ្រានោះ គឺ​យោង​ទៅ​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ ក្នុង​ករណី​លួច និង​កាត់​ខ្សែភ្លើង និង​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ។

ចម្លើយ​សារភាព​ទាំងនោះ ក៏​មានការ​ពាក់ព័ន្ធ​អនុប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន​ចំនួន​ពីរ​នាក់​ថែម​ទៀត​ផង ។ បន្ទាប់​ការ​ឃាត់ខ្លួន​ប្រធាន​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន រួម​អនុប្រធាន​ពីរ​នាក់​ផ្សេង​ទៀត កម្លាំង​សមត្ថកិច្ច កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​បន្ត​នីតិវិធី​ក្នុង​ការ​ស្រាវជ្រាវ​ស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់ រយៈពេល​បី​ថ្ងៃ ដើម្បី​ជៀសវាង​ប៉ះពាល់​ដល់​កិត្តិយស ។

ក្រោយ​ការ​ស៊ើបអង្កេត​កម្លាំង​កង រាជ​អាវុធហត្ថ​បាន​បញ្ជូន​ប្រធាន​កា​រិ យា​ល័យ​ប្រឆាំង​គ្រឿង​ញៀ​.​ន រួម​អនុប្រធាន​ការិយាល័យ​ចំនួន​ពីរ​រូប​ទៀត ទៅ​តុលាការ ហើយ​ព្រះរាជអាជ្ញា​ក៏​បាន​ចោទប្រកាន់ និង​បញ្ជូន​បន្ត​ទៅ​ចៅក្រម​ស៊ើបសួរ និង​បញ្ជូន​បន្ត​ទៅ​ឃុំ​នៅ​ពន្ធនាគារ ។

លោក អូត ស៊ី​វត្ថា ស្នង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​និយាយ​តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម​ប្រាប់​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា​២០២៤ នេះ​ថា ព្រោះ​នេះ​គ្រាន់តែ​ជា​ចម្លើយ​សារភាព​អាចោរ​លួច​ខ្សែភ្លើង ដែល​វា​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​ទេ បើ​ភស្តុ​តាង​ពិត មិន​ពិត​អាហ្នឹង​អត់​ទាន់​មាន​ទេ អ​ញ្ចឹ​ង​បើ​មាន​ភស្តុ​តាង​ពិត អាហ្នឹង​ធ្វើ​តាម​ច្បាប់​ចុះ​មាន​តែ​ប៉ុន​ហ្នឹង​ទេ ។

លោក ឈុំ ស៊ា​ង​ហាក់ អ្នកនាំពាក្យ​សាលាដំបូង​ខេត្តស្ទឹងត្រែង បាន​មាន​ប្រសាសន៍ កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ កក្កដា ២០២៤​នេះ​ដែរ​ថា ក្នុង​សំណុំរឿង​ខាងលើ​នេះ ព្រះរាជអាជ្ញា និង​ចៅក្រម​បាន​ចោទប្រកាន់​រួចរាល់ និង​ចេញ​ដីកាឃុំខ្លួន​រួច​ហើយ ។

ចំណែក​វត្ថុ​តាង​រឹប អូស​រួម​មាន​ប្រាក់​ដុល្លារ​សុទ្ធ​ចំនួន​៤​ម៉ឺន​ដុល្លារ​(​បួន​ម៉ឺន​ដុល្លារ​)​ប្រាក់​ដុល្លារ​ក្លែងក្លាយ​(​លុយ​សែន​) ចំនួន ១៧៨.១០០​ដុល្លារ​(​ដប់​ប្រាំពី​ម៉ឺន​ប្រាំបី​ពាន់​មួយ​រយ​ដុល្លារ​)​គ្រឿង​ញៀ​.​ន​ចំនួន ៣,១៧​ក្រាម ទូរស័ព្ទ​ដៃ​៥​គ្រឿង រថយន្ត​ម៉ាក​ហា​យ​ឡិន​ឌ័​រ​១​គ្រឿង និង អា​វុ​.​ធ​ខ្លី​១​ដើម គ្រាប់​៣៤​គ្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ