ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីដើមឈើ​ដែល​​ដួល​រលំ ត្រូវ​ដក​ចេញ​រួចរាល់ និងធ្វើ​ដំណើរ​ឆ្លងកាត់​បានឡើងវិញហើយ

2 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ករណី​រលំ​ដើមឈើ​សង្កាត់​មនុស្ស​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី ថ្ងៃ​ទី​២៤ ខែកក្កដា…

ខេត្តសៀមរាប ៖ បន្ទាប់​ពី​មាន​ករណី​រលំ​ដើមឈើ​សង្កាត់​មនុស្ស​កាលពី​ថ្ងៃ​ទី​២៣ ខែកក្កដា​នេះ អាជ្ញាធរ​ជាតិ​អប្សរា សូម​ជម្រាប​ជូន​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា នៅ​វេលា​ម៉ោង​០០​និង​១៥​នាទី ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២៤ ដើមឈើ​ដែល​បាន​ដួល​រលំ នៅ​ខ្លោងទ្វារ​ទន្លេ​អុំ ត្រូវ​បាន​ដក​ចេញ​រួចរាល់ ។ ចំពោះ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​គន្លង​ផ្លូវ​នេះ អាច​ធ្វើ​ចរាចរ​ឡើង​វិញ​ចាប់ពី​ពេល​នេះ​តទៅ ។ នេះបើតាមអាជ្ញាធរ​ជាតិ​អប្សរាបានបង្ហោះ ។

សូម​បញ្ជាក់​ថា សូម​ជម្រាប​ដែរ​ថា នៅ​វេលា​ម៉ោង​០៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤ មាន​ភ្លៀង​ផ្គរ​រន្ទះបាញ់​មួយ​មេ​ធំ លាយឡំ​ជាមួយ​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​បាក់​ដើមឈើ​ដ៏​ធំ ១​ដើម សង្កត់​មក​លើ​រូបចម្លាក់ និង​សង្កត់​មក​លើ​រ៉ឺ​ម៉ក​ម៉ូតូ បណ្ដាល​អោយ​មនុស្ស​ស្លា​.​ប់ម្នាក់ របួសធ្ងន់​ស្រាល​០២​នាក់ ខណៈ​កំពុង​ធ្វើ​ដំណើរ​តាម​ដងផ្លូវ ឆ្លងកាត់​តាម​ប្រាសាទ ទៅ​ទន្លេ​អ៊ុំ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ ស្ពាន​ទន្លេ​អ៊ុំ ឆ្លងកាត់​ចូល​ប្រាសាទបាយ័ន ក្នុងភូមិ​ត្រពាំង​សេះ សង្កាត់​គោក​ចក ក្រុង ខេត្តសៀមរាប ។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច នៅ​គោលដៅ បាន​ប្រាប់​អោយ​ដឹង​ថា នា​ល្ងាច​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៤​នេះ មាន​ករណី​ដើមឈើ ១​ដើម​យ៉ាង​ធំ នៅ​ទន្លេ​អ៊ុំ បាន​បាក់​សង្កត់​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ភ្ញៀវ បណ្ដាល​ឱ្យ​មនុស្ស​ស្លា​.​ប់ម្នាក់ (​ប្រុស​) ក្នុង​នោះ​០២​នាក់ រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ