ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ន៍​ចំនួន​៣ ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល ដែល​មិន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​អគ្គិសនី​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា និង​បដិសេធន៍​ការ​ញុះញង់​ពី​ក្រុម​ជន​អគតិ

3 ខែ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ម៉ូតូឌុប ប្រមាណ​ជាង​១០០​នាក់ តំណាង​ឲ្យ សមាគម​កម្លាំង​សាមគ្គី​ដើម្បី​សន្តិភាព​, សមាគម​ន៍​អ្នក​ដឹក​ជញ្ជូន​កម្មករ និង​សមាគម​កម្លាំង​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៃ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ម៉ូតូឌុប ប្រមាណ​ជាង​១០០​នាក់ តំណាង​ឲ្យ សមាគម​កម្លាំង​សាមគ្គី​ដើម្បី​សន្តិភាព​, សមាគម​ន៍​អ្នក​ដឹក​ជញ្ជូន​កម្មករ និង​សមាគម​កម្លាំង​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៃ​កម្ពុជា បាន​ប្រមូលផ្ដុំ​គ្នា ជា​ក្រុម​ៗ និង​ជា​វគ្គ​ៗ កាលពី​វេលា​ម៉ោងជាង​៣​នាទី​រសៀល​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​វត្ត​ជម្ពូ​វ័ន ស្ថិត​នៅ​ក្នុងភូមិ​ជម្ពូ​វ័ន សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ក្រុម​តំណាង​សមាគម​ន៍​ខាងលើ បាន​កាន់​បដា និង​ទង់ជាតិ​កម្ពុជា​គ្រប់​ដៃ បាន​ស្រែក​ប្រកាស​បដិសេធន៍​ដាច់ខាត ចំពោះ​ការ​ញុះញង់​របស់​ក្រុម​អគតិ ដែល​បាន​គៀងគរ​ពួក​គាត់​ឲ្យ​ចូលរួម​ធ្វើ​បាតុកម្ម ប្រឆាំង​រាជរដ្ឋាភិបាល និង​ប្រកា​ល​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​ប្រសាសន៍​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ដែល​សម្ដេច បាន​ថ្លែង​ថា​រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​ផែនការ​ផ្ដល់​អាជ្ញាប័ណ្ណ លើ​សេវាកម្ម​រថយន្ត​អគ្គិសនី ទៅ​ឲ្យ​ក្រុមហ៊ុន​វៀតណាម ឬ​ក្រុមហ៊ុន​បរទេស​នោះ​ទេ ។

ពួក​គាត់ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​ជន​អគតិ​បាន​បំភ្លៃ កាលពី​ពេល​ថ្មី​ៗ កន្លង​មកនេះ​ថា រាជរដ្ឋាភិបាល ដែល​មាន​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ បាន​បាន​អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​រថយន្ត​តាក់ស៊ី​អគ្គិសនី​របស់​ប្រទេស​វៀតណាម មក​វិនិយោគ​នៅ​កម្ពុជា ដែល​ព័ត៌មាន​បំភ្លៃ​ខុស​ពី​ការ​ពិត​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់ និង​មានការ​យល់​ច្រឡំ​យ៉ាង​ខ្លាំង ទៅ​លើ​រាជរដ្ឋាភិបាល ជា​ពិសេស​សម្ដេច​ប្រមុខ​រាជរដ្ឋាភិបាល តែ​ម្ដង ទាំង​ដែល​សព្វ​ថ្ងៃនេះ សម្ដេច​កំពុង​គិតគូ​យកចិត្តទុកដាក់​យ៉ាង​ខ្លាំង ដល់​ជីវភាព​ក្រុម​អ្នក​រត់​តាក់ស៊ី អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ម៉ូតូឌុប​ខ្មែរ​នៅ​ក្នុង​ប្រទេស ។

តំណាង​សមាគម​ន៍ ទាំង​៣​ខាងលើ បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយសារ​តែ​បែប​នេះ ទើប​ពួក​គាត់ ដែល​ជា​អ្នក​រត់​តាក់ស៊ី អ្នក​រត់​ម៉ូតូ​កង់​បី និង​អ្នក​រត់​ម៉ូតូឌុប ទាំង​៣ សមាគម​ន៍ រួម​មាន ៖ ទី​១, សមាគម​អ្នក​ដឹក​ជញ្ជូន​កម្មករ ទី​២, សមាគម​កម្លាំង​អាជីវករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៃ​កម្ពុជា និង​ទី​៣, សមាគម​កម្លាំង​សាមគ្គី​ដើម្បី​សន្តិភាព បាន​នាំ​គ្នា​ប្រមូលផ្ដុំ​គ្នា​ជា​ក្រុម​ៗ និង​ជា​វគ្គ​ៗ ដើម្បី​ប្រកាស​គាំទ្រ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​ប្រមុខ ជា​ពិសេស​ទៀត​នោះ គឺ​ប្រកាស​បដិសេធន៍​យ៉ាង​ដាច់ខាត ចំពោះ​ការ​ញុះញង់​របស់​ក្រុម​អគតិ​ទាំងឡាយ ។

សូម​ជម្រាប​ជូន​ថា តំណាង​សមាគម​ន៍​ទាំង​៣​ខាងលើ ក៏​បាន​កាន់​បដា ដែល​មាន​ខ្លឹមសារ​ថា ៖ យើង​ង​ខ្ញុំ​ជា​សមាជិក សមាជិការ ដែល​ប្រកប​របរ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ រត់​ម៉ូតូឌុប រត់​រ៉ឺ​ម៉ក​កង់​បី និង​រត់​ឡាន​តាក់ស៊ី ៖
១-​សូម​ប​ដិ​សេ​ដ​ដាច់ខាត ចំពោះ​ការ​ញុះញង់​របស់​ក្រុម​អគតិ​ដែល​បាន​គៀងគរ​យើងខ្ញុំ​ឱ្យ​ចូលរួម​ធ្វើ បាតុកម្ម​ប្រឆាំង​រាជរដ្ឋាភិបាល ។
២-​សូម​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២៤ ដែល​បាន​ថ្លែង​ថា រាជរដ្ឋាភិបាល​កម្ពុជា មិន​មាន​ផែនការ​ផ្តល់​អាជ្ញាប័ណ្ណ​លើ​សេវាកម្ម​រថយន្ត​អគ្គិសនី​ឱ្យទៅ​ក្រុមហ៊ុន​វៀតណាម ឬ​ក្រម​ហ៊ុន​បរទេស នោះ​ទេ ។
៣-​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​តេ​ជោ និង​សម្តេច​ធិ​បតី ដែល​សម្តេច តែងតែ គិតគូរ​អំពី​សុខទុក្ខ និង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើងខ្ញុំ​ទាំងអស់​គ្នា ជា​ពិសេស នៅ​អំឡុង​ពេល​នៃ​ការ​រាតត្បាត​ជំងឺ កូ​វី​ដ​-១៩ ។
៤-​យើងខ្ញុំ​សូម​ប្តេជ្ញា​បន្ត​បោះ​ឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​បេក្ខភាព​សម្តេច​មហា​បវរ​ធិ​បតី នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ការ​ដឹកនាំ​នាវា​កម្ពុជា​ឱ្យ​មាន​សុខ​សន្តិភាព ។
៥-​សូម​គោរព​ជូនពរ​សម្តេច​ទាំង​ទ្វេរ និង​ក្រុម​គ្រួសារ​មាន​សុខភាព​ល្អ ទទួល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ បន្ថែម​ទៀត​ជូន​ប្រជាជាតិ និង​មាតុភូមិ​យើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ