ឧបករណ៍ទ្រខ្សែ២ នៅក្នុងកម្ពុជាមាន ៖
– ទ្រអ៊ូ (វង់ភ្លេងមហោរី)
– ទ្រអ៊ូចំហៀង (វង់ភ្លេងបាសាក់)
– ទ្រធំ
– ទ្រសោធំ
– ទ្រសោតូច
– ទ្រឆេអ៊ូ
– ទ្រឆេសោ
ទ្រទាំងអស់នេះមានខ្សែសំនៀង២ ខ្សែ តូចឈ្មោះខ្សែឯក ខ្សែធំឈ្មោះខ្សែ គ ។ មានព្រលួត២ សំរាប់រឹតខ្សែសំនៀង ។ មានខ្សែ.ក ដូចគ្នាសំរាប់ចងខ្សែសំនៀងទាំង២ឱ្យកៀកទៅនឹងដងត្រង់ក្រោមព្រលួតដើម្បីងាយស្រួលក្នុងការប្រើម្រាមដៃចុចលើខ្សែ ។ មានយ៉ងប្រហាក់ប្រហែលគ្នាដាក់លើសន្ទះ ដើម្បីទ្រខ្សែសំនៀងឱ្យផុតពីគែមបំពង់សំនៀង ។ ពួកទ្របែបនេះត្រូវដាក់ខ្សែឆាកក្នុងចន្លោះ ខ្សែសំនៀងទាំង២មិនដាក់ក្រៅដូចឆាកទ្រខ្មែរទេ ។ ខ្សែឆាកធ្វើអំពីសំណុំសរសៃសូត្រ, សំណុំជក់ត្នោត, សំណុំកន្ទុយសេះ ឬសំណុំ សរសៃធាងម្នាស់ កាលពីសម័យមុន ប៉ុន្ដែបច្ចុប្បន្ននេះ គេយកសំណុំសរសៃជ័រនីឡុងឆ្មារៗ មកប្រើជំនួសវិញ ។ គេយកជ័រឈើ ស្រល់មករូតចុះឡើងលើខ្សែឆាក ដើម្បីឱ្យខ្សែឆាកជាប់ជិតស្អិតងាយនឹងទាញសំនៀងចេញពីខ្សែទាំងពីរ ។ ខ្សែសំនៀងសម័យដើម ធ្វើអំពីសរសៃសូត្រវេញចូលគ្នា បច្ចុប្បន្ននេះ គេប្រើខ្សែលោហធាតុជំនួសវិញ ។ ដង និងព្រលួតច្រើនតែយកឈើរឹងមកធ្វើដូចជា ឈើនាងនួន ឈើខ្មៅ ឈើគ្រញូង។ល។ ចំណែកឯបំពង់សំនៀងគេយក ៖
– ចំពោះទ្រអ៊ូមហោរី គេយកត្រឡោកដូងធំៗ មានរាងដូចក្បាលដំរីមកធ្វើ យកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
– ចំពោះទ្រអ៊ូចំហៀង គេយកត្រឡោកដូង ធម្មតាមកកាត់យកពាក់កណ្ដាលមកធ្វើ យកឈើស្រាលធ្វើសន្ទះ ។
– ចំពោះទ្រធំ កាលពីសម័យដើម គេយកប៉ោតប្រេងកាតជ្រុងធុនធំមកធ្វើ បច្ចុប្បន្នគេយកឈើល្អមកក្រឡឹងលុងធ្វើជាបំពង់សំនៀង ។
– ចំពោះទ្រសោធំ គេយកស្នូកអណ្ដើក ឬ បំពង់ឫស្សីធុនធំល្មមមកធ្វើ បច្ចុប្បន្នធ្វើអំពី បំពង់ឈើ ។
– ចំពោះទ្រសោតូច ទ្រឆេអ៊ូ ទ្រឆេសោ គេ យកបំពង់ឫស្សីតូចល្មមមកធ្វើ ឥឡូវនេះគេ ក្រឡឹងលុងឈើល្អៗដូចជា ឈើនាងនួន ឈើ បេង ឈើខ្មៅ ឈើគ្រញូង ឬភ្លុកដំរីធ្វើជា បំពង់ជំនួសវិញ ។ ពួកទ្រនេះគេយកស្បែក ពស់មកពាសធ្វើជាសន្ទះ ។
– ចំពោះទ្រមានខ្សែ២ ទាំងអស់នេះ នៅ ពេលកូតម្ដងៗ គេប្រើគល់ម្រាមដៃសំរាប់ ចុចលើខ្សែសំនៀង មិនប្រើចុងម្រាមដៃដូច ការកូតទ្ររបស់ជនជាតិចិនឡើយ ។
មុខងារសំខាន់ៗរបស់ទ្រនីមួយៗ ៖
– ទ្រអ៊ូ ៖
ទ្រនេះមានមុខងារសំខាន់ចូលរួមប្រគំជា មួយនឹងឧបករណ៍ដទៃក្នុងវង់ភ្លេងការបុរាណ នាដើមសតវត្សទី២០ នេះ និងនៅក្នុងវង់ភ្លេង មហោរី ។ ទ្រនេះមានដំណើរសាច់បទមិនដូច ទ្រដទៃឡើយ គឺសំរាប់ជួយបន្ទរ ឬផ្ដក់ពីមុខ ពីក្រោយ ឬស៊កត្រង់កន្លែងចន្លោះៗសាច់បទ របស់ឧបករណ៍ដទៃ និងសំរាប់ក្នុងពពួកឧប ករណ៍ខាត់សាច់បទភ្លេងក្រោយពួកឧបករណ៍ ដទៃ ធ្វើយ៉ាងណាឱ្យសំនៀងរបស់ខ្លួនមាន សម្រស់លេចធ្លោផុតពីគេឯងឡើង ។
ទ្រនេះរឹតខ្សែសំនៀងបាន២បែប ៖
កាលណាគេយកវាទៅប្រគំក្នុងវង់ភ្លេង ការបុរាណ គេត្រូវរឹតខ្សែស្មើ ឬហៅរឹត ចំហៀងក៏បាន (មានចន្លោះ៤)
ប្រសិនបើគេយកវាទៅប្រគំជាមួយឧប ករណ៍ដទៃក្នុងវង់ភ្លេងមហោរី គេត្រូវរឹតសោ ឬហៅម្យ៉ាងទៀតថា រឹត ភាន់ (មានចន្លោះ ៥) ។
– ទ្រអ៊ូចំហៀង ៖
ទ្រអ៊ូចំហៀងមានមុខងារសំខាន់២យ៉ាង គឺសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ និងសំខាន់ ម្យ៉ាងទៀតក្នុងវង់ភ្លេងល្ខោនយីកេបច្ចុប្បន្ន។ នៅក្នុងវង់ភ្លេងទាំងពីរនេះ ទ្រអ៊ូចំហៀងមាន តួនាទីផ្ដើមចេញបទនាំមុខឧបករណ៍ដទៃ ក្នុង ពេលប្រគំម្ដងៗ ។ អ្នកចំរៀងទាំងឡាយ និង ឧបករណ៍ផ្សេងទៀត ត្រូវរង់ចាំការបើកបទ របស់ទ្រអ៊ូចំហៀងនេះជាមុនបន្ដិចសិនមុននឹង ចូលចំណុចច្រៀង ឬចំណុចចេញរបស់ខ្លួន ។ ទ្រនេះមានសំនៀងតូចស្រាលជាងទ្រអ៊ូ
មហោរី ពាសស្បែក ។
របៀបរឹតខ្សែសំនៀងមានតែ១បែបគឺ
– ទ្រធំ ៖
ទ្រធំជាប្រភេទទ្រមួយបែបធុនធំជាងគេ ក្នុងចំណោមទ្រនៅកម្ពុជា ។ នៅក្នុងរវាងឆ្នាំ ១៩៦០ មាននៅក្នុងរាជវាំង និងឆ្នាំ១៩៦៤ មាននៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្នែកភ្លេងបុរាណ កាលនោះពួកយើងខ្ញុំនៅ ជានិស្សិតនៅឡើយ បាននាំគ្នាបង្កើតទ្រធំនេះ ឡើងធ្វើអំពីឈើខ្នុរ ដើម្បីយកទៅចូលរួម ប្រគំសាកល្បងក្នុងវង់ភ្លេងមហោរីវង់ធំ ។ ទ្រនេះមានរាងរៅដូចជាទ្រសោធំសុទ្ធសាធ តែរឹតខ្សែដូចទ្រអ៊ូមហោរីទៅវិញ ។ ទ្រនេះ មានដំណើរសាច់បទអន្លាយៗមួយៗចំៗមិន បំភ្លៃទេ ។
– ទ្រសោតូច ៖
ទ្រសោតូចមានមុខងារសំខាន់ដូចជា ប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី វង់ភ្លេងអាយ៉ៃ វង់ភ្លេងការសម័យទំនើប មានក្រុមល្ខោនយី កេខ្លះមិនប្រើទ្រអ៊ូចំហៀងទេ គេប្រើទ្រសោ តូចជំនួសវិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋបាន យកវាទៅប្រើប្រាស់ជាមួយវង់ស្គរឆៃយ៉ាំជា បណ្ដើរហើយ នៅក្នុងវង់ភ្លេង ជួនរបាំប្រពៃ ណីខ្លះក៏បានយកទ្រសោតូចនេះទៅប្រើប្រាស់ ដែរ ។ សព្វថ្ងៃទ្រសោតូច មានប្រជាប្រិយ ភាពក្នុងចំណោមប្រជាពលរដ្ឋខ្លាំងណាស់ ជាងទ្រដទៃទៀត ។ នៅក្នុងវង់ភ្លេងអាយ៉ៃ និងនៅក្នុងវង់ភ្លេងការសម័យទំនើប ទ្រសោ តូចមានមុខងារផ្ដើមចេញបទមុនគេបង្អស់ ។ ឧបករណ៍នេះមានរូបរាងតូច ប៉ុន្ដែមាន សំនៀងខ្លាំងមានដំណើរសាច់បទញឹកចង្អៀតជាងទ្រដទៃ ។
ខ្សែសំនៀងរឹតបាន២យ៉ាង ៖
កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងមហោរី គេត្រូវរឹតខ្សែសំនៀងរឹតសោ ។
កាលណាគេយកវាទៅប្រើប្រាស់ក្នុងវង់ ភ្លេងការសម័យទំនើប គេត្រូវរឹតខ្សែសំនៀង រឹតស្មើ ។
– ទ្រឆេអ៊ូ ៖
ទ្រនេះមានទំហំតូចជាងទ្រសោតូច ប៉ុន្ដែ ធំជាងទ្រឆេសោ ។ ទ្រឆេអ៊ូប្រើប្រាស់បានតែ ក្នុងវង់ភ្លេងមហោរីប៉ុណ្ណោះ ។ ទ្រនេះមាន ដំណើរសាច់បទដូចទ្រអ៊ូសុទ្ធសាធ និងរឹតខ្សែ សំនៀងក៏ដូចគ្នាដែរ ។ ឥឡូវនេះស្ទើរតែបាត់ បង់វត្ដមានពីក្នុងសង្គមកម្ពុជាទៅហើយ ។
– ទ្រឆេសោ ៖
ទ្រឆេសោមានទំហំតូចជាងគេបំផុត ហើយក៏ឮខ្លាំងជាងគេដែរ ។ ទ្រនេះប្រើ ប្រាស់នៅក្នុងវង់ភ្លេងមហោរី និងនៅក្នុងវង់ ភ្លេងល្ខោនបាសាក់ ។ នៅពេលល្ខោនបាសាក់ ទើបតែមកដល់ភ្នំពេញរវាងឆ្នាំ១៩៣០ ទ្រឆេ សោមានមុខងារសំខាន់ក្នុងការផ្ដើមចេញបទ មុនគេ ប៉ុន្ដែមកដល់បច្ចុប្បន្នបែរជាទ្រអ៊ូ ចំហៀងជាអ្នកផ្ដើមបទវិញ ។ ទ្រឆេសោនេះ មិនមែនមានកំណើតដំណាលគ្នានឹងកំណើត ល្ខោនបាសាក់ (ល្ខោនទ្រើងឃ្លោក) មកដល់ កម្ពុជា នោះទេ ប៉ុន្ដែវាមានកំណើតដ៏យូរលង់ ណាស់មកហើយក្នុងវង់ភ្លេងមហោរីរបស់ យើង ។
សំរាប់បំរើការទាំង២វង់នេះ ទ្រឆេសោ ត្រូវរឹតខ្សែសំនៀង រឹតសោ ។
នៅកម្ពុជាយើងមានវង់ភ្លេងចិនប្រគំក្នុង ពិធីហែអ្នកតា ឬថ្ងៃចូលឆ្នាំប្រពៃណីចិនជា រៀងរាល់ឆ្នាំនៅក្រុងភ្នំពេញ ក្នុងវង់ភ្លេងនោះ មានទ្រឆេមួយមានសំនៀងខ្លាំងដូចទ្រឆេ សោកម្ពុជាដែរ ។
នៅក្នុងវង់ភ្លេងកំដរល្ខោនហ៊ីចិន ដែល ធ្លាប់សំដែងនៅក្នុងកម្ពុជា គេឃើញមានទ្រ ឆេមានតួនាទីសំខាន់ខ្លាំងណាស់ ដូចទ្រឆេ សោក្នុងវង់ភ្លេងល្ខោនបាសាក់ដែរ ។
ខ្ញុំបានឃើញផ្ទាល់ ៖
នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញទ្រសោតូច ប្រគំនៅក្នុងវង់ភ្លេងបុរាណកូរ៉េ នាទីក្រុង ព្យុងយ៉ាងប្រទេសកូរ៉េខាងជើង ។
នៅឆ្នាំ១៩៦៥ ខ្ញុំបានឃើញបែបទ្រសោធំ បែបទ្រសោតូច និងបែបទ្រឆេ មានជាង៤០ ធុននៅក្នុងសារមន្ទីរភ្លេងនាទីក្រុងប៉េកាំង ប្រទេសចិន ។
នៅឆ្នាំ១៩៦៧ ខ្ញុំបានឃើញបែបទ្រសោ តូចកំពុងប្រគំក្នុងវង់ភ្លេងមួយនៅក្នុងសាលា របាំមួយខាងលិចទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅឆ្នាំ១៩៨៣ ខ្ញុំបានឃើញបែបទ្រសោ តូច កំពុងប្រគំនៅក្នុងវង់ភ្លេងមួយក្នុងសាលា សិល្បៈនាទីក្រុងហ្ស៊កហ្ស៊ី អតីតសហភាព សូវៀត ។
នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញបែបទ្រសោ តូច បែបទ្រអ៊ូចំហៀង បែបទ្រឆេ នៅសាលា តូរ្យតន្ដ្រីនាទីក្រុងអូឡុងបាទ័រ ប្រទេសម៉ុង ហ្គោលី ។
នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុង ប្រគំក្នុងវង់ភ្លេងមួយនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
នៅឆ្នាំ១៩៨៥ ខ្ញុំបានឃើញទ្រឆេកំពុង ប្រគំជាមួយឧបករណ៍ដទៃទៀតនៅក្នុងវង់ ភ្លេងមួយនៅទីក្រុងហាណូយ ប្រទេសវៀត ណាម ។
នៅឆ្នាំ១៩៩០ នៅទីក្រុងអូហ្សាការ ប្រទេសជប៉ុន ខ្ញុំបានឃើញគេប្រើទ្រសោតូច កំពុងប្រគំក្នុងវង់ភ្លេងមួយ ។
នៅឆ្នាំ១៩៩២ ខ្ញុំបានឃើញទ្រច្រើនបែប កំពុងប្រគំជាមួយឧបករណ៍ដទៃនៅក្នុងវង់ មួយនាទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ។
បែបទ្រខ្សែ២ ដែលមានសណ្ឋានរាងរៅ ប្រហាក់ប្រហែលគ្នា ឬដូចគ្នាសុទ្ធសាធនៅ តាមប្រទេសនានាខាងលើនេះ ពិតជាមាន ទំនាក់ទំនងតាមចរន្ដណាមួយ ពីប្រទេសមួយ ទៅប្រទេសមួយជាមិនខាន ។ ប៉ុន្ដែតាម ប្រសាសន៍តន្ដ្រីករបុរាណៗភាគច្រើនថា ទ្រ ប្រភេទនេះមានកំណើតនៅប្រទេសចិន ហើយបានខ្មែរធ្វើត្រាប់តាមតាំងពីយូរលង់ ណាស់មកហើយ ខ្ញុំក៏មានការសន្និដ្ឋានបែប នេះដែរ ពីព្រោះប្រទេសចិនជាប្រទេសមាន ស្ដុកស្ដម្ភខ្លាំងខាងវិស័យវប្បធម៌ ហើយជា ប្រទេសដែលធ្លាប់មានទំនាក់ទំនងយ៉ាងជិត ស្និទ្ធជាមួយនឹងប្រទេសកម្ពុជា តាំងពីយូរ ណាស់មកហើយ ម្យ៉ាងទៀតពាក្យថា សោ ដែលខ្មែរយើងប្រើសព្វថ្ងៃដូចគ្នាសុទ្ធសាធ នឹងពាក្យដើមរបស់ចិនថា SO (មានន័យថា ទ្រ) ខ្មែរហៅថា ទ្រសោ គឺបែបទ្រចិននេះឯង ៕ (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)
ចែករំលែកព័តមាននេះ