ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សិតដ៏កម្រ​មួយប្រភេទនេះ​​ អាចផ្សំ​ជាឱសថព្យា​បាល​ជំងឺច្រើនមុខ​?

4 ខែ មុន
  • កំពត

ខេត្តកំពត ៖ ផ្សិត​ដំបូក​ជា​ផ្សិត​ដ៏​កម្រ​មួយ​ប្រភេទ ហើយ​មនុស្ស​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​នេះ ពុំ​សូវ​ស្គាល់​ផ្សិត​នេះ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​ស្រាវជ្រាវ​ថា ផ្សិត​ដ៏​កម្រ​ប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ផ្សំ​ជា​ឱសថ​ព្យាបាល​ជំងឺ​ច្រើន​មុខ ប៉ុន្តែ​អ្នក​ផ្តល់​ព​ត៌​មាន…

0:00
0:00

ខេត្តកំពត ៖ ផ្សិត​ដំបូក​ជា​ផ្សិត​ដ៏​កម្រ​មួយ​ប្រភេទ ហើយ​មនុស្ស​ទាំង​ជំនាន់​មុន​និង​ជំនាន់​ក្រោយ​នេះ ពុំ​សូវ​ស្គាល់​ផ្សិត​នេះ​ទេ ។ ប៉ុន្តែ​ដោយសារ​តែ​បច្ចុប្បន្ន​នេះ ត្រូវ​បាន​គេ​ស្រាវជ្រាវ​ថា ផ្សិត​ដ៏​កម្រ​ប្រភេទ​នេះ​មាន​អត្ថប្រយោជន៍​ច្រើន​ក្នុង​ការ​ផ្សំ​ជា​ឱសថ​ព្យាបាល​ជំងឺ​ច្រើន​មុខ ប៉ុន្តែ​អ្នក​ផ្តល់​ព​ត៌​មាន និង​ជា​អ្នករក​ផ្សិត​នេះ​ពុំ​បានដឹង​ច្បាស់​ថា តើ​គេ​យក​ទៅ​ផលិត​ជា​ឱសថ​ព្យាបាល​ជំងឺ​អ្វី​នោះ​ទេ គ្រាន់តែ​ដឹង​ពី​អ្នក​ទទួល​ទិញ​ប្រាប់​ថា គេ​យក​ទៅ​ផ្សំ​ជា​ឱសថ​តែ​ប៉ុណ្ណោះ ។

ប្រភព​ពី​កសិករ​ម្នាក់​នៅ​ភូមិ​អូ​តូច សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត ដែល​ជា​អ្នក​ទៅ​រក​ជីក​ផ្សិត​នេះ​បាន​ប្រាប់​ភ្នា​ក់​យើង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកក្កដា ថា ផ្សិត​ដ៏​កម្រ​នេះ​គាត់​ទើបតែ​ស្គាល់​ពេល​បច្ចុប្បន្ន​នេះ​ដែរ​ទេ ព្រោះ​ពី​មុន​មក​រូប​គាត់​ក៏​ពុំដែល​ឮ​ចាស់​ៗ​ប្រាប់​ថា មាន​ផ្សិត​ដ៏​កម្រ​នេះ​ដែរ តាម​ពិត​ផ្សិត​នេះ​វា​អាច​មាន​ជា​យូរ​មក​ហើយ តែ​ដោយសារ​យើង​មិនដឹង​ពី​អត្ថប្រយោជន៍​របស់​វា​និង​ពុំ​ធ្លាប់​ដែល​ស្គាល់​ផង​ដែរ ។

ប្រភព​ពី​កសិករ​ដដែល​ឱ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​ឮ​ប្រភព​ត​ៗ​គ្នា​ថា​មាន​ផ្សិត​ដ៏​កម្រ​ឈ្មោះ​ផ្សិត​ដំបូក ត្រូវ​មាន​ឈ្មួញ​ទទួល​ទិញ ហើយ​មាន​តម្លៃ​តាម​ប្រភេទ​របស់​វា​ផង​ដែរ គឺ​មាន​៣​ប្រភេទ​៖ ប្រភេទ​ទី​១-​ផ្សិត​មាន​ទំហំ​ធំ​ជាង​មេដៃ​ឡើង មួយ​គីឡូក្រាម​តម្លៃ​៣០​ម៉ឺន​រៀល​។ ប្រភេទ​លេខ​២-​ផ្សិត​ដែល​មាន​ទំហំ​ប៉ុន​មេដៃ​ស្មើ មួយ​គីឡូក្រាម​តម្លៃ​១០​ទៅ​១៥​ម៉ឺន​រៀល ។ ប្រភេទ​ទី​៣-​មាន​ទំហំ​តូច​ជាង​មេដៃ ហើយ​រឹង​ប៉ុន​កូនដៃ​មួយ​គីឡូក្រាម​តម្លៃ​១​ម៉ឺន​រៀល ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ផ្សិត​ដំបូក​នេះ​វា​មាន​ដុះ​តែ​ក្នុង​ដំបូក​តែ​ប៉ុណ្ណោះ វា​មិន​ដុះ​ពាស​វាល​ពាស​កាល​ដូច​ផ្សិត​ដទៃ​នោះ​ទេ វា​ដុះ​នៅ​តាម​ដី​តំបន់​ខ្ពង់រាប​តាម​ជើងភ្នំ​និង​ដី ដែល​មាន​ទីទួល​ហើយ​មាន​ដុះ​ដំបូក ពេល​គេ​ទៅ​រក​ជីក​វា​មុន​និង​ជីក គេ​ឃើញ​ដំបូក​ហើយ​គេ​ពិនិត្យ​រក​មើល​ដើម​វា​ដុះ​ចេញពី​ដំបូក​ប៉ុន​ៗ​ជើងធូប​លុះ​ឃើញ​ដើម​វា​ដុះ​ចេញពី​ដំបូក​ហើយ​ទើប​គេ​ជីក ដំបូក​មួយ​ៗ​ដែល​មាន​ដុះ​ផ្សិត​នេះ​គឺ​មាន​ថ្លាងកណ្តៀរ ហើយ​ផ្សិត​នេះ​ក្នុង​ថ្លាង​កណ្តៀរ​នេះ​តែ​ម្តង ។

ប្រភព​បន្ត​ថា មាន​ដំបូក​ខ្លះ​ត្រូវ​ហេង​មក​ជីក​ប៉ះ​ផ្សិត​ប្រភេទ​លេខ​១​មួយ​ដំបូក​មួយ​គីឡូក្រាម​ក៏​មាន រីឯ​ដំបូក​ខ្លះ​ជីក​បាន​ផ្សិត​គ្រប់​ប្រភេទ​តែ​២ ទៅ​៣​ខាំ​ក៏​មាន​មិន​ទៀងទេ ការ​រក​ទទួលទាន​មុខរបរ​ដូច​ផ្សងព្រេង​នេះ​ជួន​ក៏​បាន ជួន​ក៏​អត់​ក៏​មាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ