ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រលឹង​ចុង​សក់! ទៅ​បង់សំណាញ់​យក​ត្រី ​បែរជា​បាន​គ្រា.ប់កាំភ្លើង​ធុន​ធ្ងន់​០៦​គ្រា.ប់

2 ខែ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ កាំភ្លើង​ធុន​ធ្ងន់​(​គ្រាប់ឡង់​)​ចំនួន​០៦​គ្រាប់ ត្រូវ​បាន​អ្នក​បង់សំណាញ់ បង់​ជាប់​អូស​ឡើង​ពី​ក្នុង​អណ្ដូង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ០៧ ក​ក្កដា នៅ​ចំណុច​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល…

ខេត្តបាត់ដំបង ​៖ កាំភ្លើង​ធុន​ធ្ងន់​(​គ្រាប់ឡង់​)​ចំនួន​០៦​គ្រាប់ ត្រូវ​បាន​អ្នក​បង់សំណាញ់ បង់​ជាប់​អូស​ឡើង​ពី​ក្នុង​អណ្ដូង​មួយ​កន្លែង កាលពី​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី ០៧ ក​ក្កដា នៅ​ចំណុច​ភូមិ​អូរ​មុនី​១ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ធ្វើ​ឲ្យ​អ្នក​បង់សំណាញ់​ភ័យ​ព្រលឹង​ចុង​សក់​។

លោក​យ៉ុ​ត តុង​ហូ អធិការ​ស្រុក​សង្កែបាន​ប្រាប់​ថា គ្រាប់កាំភ្លើង​ទាំង​០៦​គ្រាប់​នោះ ត្រូវ​អ្នក​ភូមិ​បង់សំណាញ់ តែ​មិន​ជាប់​ត្រី បែរ​ជាប់​គ្រាប់កាំភ្លើង​អូស​ឡើង​ពី​ក្នុង​អណ្ដូង​មួយ​កន្លែង​។ លោក​ថា អ្នក​បង់សំណាញ់​នោះ​មិន​បាន​ចុះ​រាវ​ក្នុង​ទឹក​ទេ តែ​គាត់​បាន​បង់​ជាប់​គ្រាប់ ហើយ​អូស​ឡើង​ពី​ក្នុង​អណ្ដូង​ជា​បន្តបន្ទាប់​ចំនួន​០៦​គ្រាប់ តែ​ពុំ​នរណា​បានដឹង​ពី​ប្រវត្តិ​គ្រាប់​ដែល​នៅ​ក្នុង​ទឹក​នោះ​ទេ​។

ក្រោយ​ពី​បង់សំណាញ់​ជាប់​គ្រាប់កាំភ្លើង​បែប​នេះ គាត់​ក៏​បាន​រាយ​ការ​ណ៍​មន្ត្រី​មូលដ្ឋាន​ភ្លាម​ៗ​ដែរ​។ មន្ត្រី​ជំនាញ​អង្គភាព​កំចាត់​មីន​«​ស៊ី​ម៉ាក់​» បាន​ចុះ​ទៅ​កាន់​ទីនោះ​ភ្លាម​ៗ​ដែរ ក្រោយ​ពី​ទ​ទូល​បាន​ព័​ត៏​មាន​នេះ ដើម្បី​ពិនិត្យ​និង​រាវរក​បន្ថែម​។ បើ​តាម​មន្ត្រី​ជំនាញ គ្រាប់កាំភ្លើង​នោះ​ជា​ប្រភេទ​គ្រាប់​«​ឡង់​» ដែល​មាន​ស្ថានភាព​ច្រេះ​ចាប់​ខ្លះ​ៗ​ទៅ​ហើយ​។

ប៉ុន្តែ​គេ​មិន​បានដឹង​ពី​ប្រវត្តិ នៃ​គ្រាប់​នេះ​ទេ​ថា តើ​វា​កប់​នៅ​ក្នុង​ទឹក​នោះ​យូរហើយ ឬ មាន​គេ​យក​ពី​កន្លែង​ផ្សេង យក​ទៅ​បោះចោល​ក្នុង​ទឹក​នោះ ? យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​ស៊ី​ម៉ាក់ បាន​យក​គ្រាប់​ទាំងនោះ​ទៅ​រក្សា​ទុក ដើម្បី​កំទេច​ចោល​ហើយ​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ