ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តពោធិ៍សាត់ ជាទីតាំងផលិតអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅកម្ពុជា

2 ខែ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ថាមពល​ពន្លឺ​ព្រ​អាទិត្យ គឺជា​ថាមពល​ស្អាត និង​ជា​ថាមពល​កកើត​ឡើង​វិញ ។ ប្រទេស​កម្ពុជា មាន​អំណោយផល​ថាមពល​ពន្លឺព្រះអាទិត្យ​យ៉ាង​ខ្លាំង ព្រះអាទិត្យ​ចែងចាំង​លើ​ប្រទេស​កម្ពុជា ជា​មធ្យម​ប្រហែល​៨​ម៉ោង…

0:00
0:00

ខេត្តពោធិ៍សាត់ ៖ ថាមពល​ពន្លឺ​ព្រ​អាទិត្យ គឺជា​ថាមពល​ស្អាត និង​ជា​ថាមពល​កកើត​ឡើង​វិញ ។ ប្រទេស​កម្ពុជា មាន​អំណោយផល​ថាមពល​ពន្លឺព្រះអាទិត្យ​យ៉ាង​ខ្លាំង ព្រះអាទិត្យ​ចែងចាំង​លើ​ប្រទេស​កម្ពុជា ជា​មធ្យម​ប្រហែល​៨​ម៉ោង រៀងរាល់ថ្ងៃ​ពេញ​មួយ​ឆ្នាំ ។ «​ថាមពល​ពន្លឺព្រះអាទិត្យ​» សំដៅលើ​បរិមាណ​ថាមពលព្រះអាទិត្យ ដែល​ចែងចាំង​លើ​បរិវេណ​ផ្ទៃដី​មួយ​ម៉ែត្រការ៉េ ។

បរិមាណ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​កម្ពុជា​ទទួល​បានជា​រៀងរាល់ថ្ងៃ ស្ថិត​ក្នុង​កម្រិត​ល្អ​បង្គួរ​ស្មើនឹង​៥​គីឡូវ៉ាត់ម៉ោង /​ម៉ែត្រការ៉េ និង​អាច​កើន​ដល់​៥.៦​គីឡូវ៉ាត់ម៉ោង​/​ម៉ែត្រការ៉េ នៅ​ផ្នែក​កណ្តាល​នៃ​ប្រទេស ។

រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​ចាប់​យក​កាលានុវត្តភាព​ដ៏​ប្រសើរ​នេះ សម្រាប់​បំពេញតម្រូវការ​អគ្គិសនី​ដែល​កំពុង​តែ​កើនឡើង ដើម្បី​មាគ៌ា​មួយ​ដែល​សន្សំ​សំចៃ​សេដ្ឋកិច្ច នវានុវត្តន៍ និង​ចីរភាព ដោយ​បាន​ជំរុញ​និង​អនុម័ត​គម្រោង​វិនិយោគ​លើ​ស្ថានីយ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ជា​ច្រើន​កន្លែង ។

ចូលរួម​ផ្គត់ផ្គង់​ទៅ​ក្នុង​បណ្តាញ​អគ្គិសនី​ជាតិ​ដែល​ជា​ការ​ប្តេជ្ញា​ចិត្ត​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បង្កើន​ភាគរយ​នៃ​ថាមពល​ករ​កើតឡើង​វិញ និង​ថាមពល​ស្អាត ។ បង្កើន​ផលិតកម្ម​អគ្គិសនី​ពី​ថាមពលព្រះអាទិត្យ និង​ចូលរួម​កាត់​បន្ថយ​ភាព​ពឹងផ្អែក​របស់​កម្ពុជា​ចំពោះ​ការ​នាំ​ចូល​ប្រភព​ឥន្ធនៈផូស៊ីល និង​អគ្គី​ស​នី​ពី​ប្រទេស​ជិតខាង ។

ទន្ទឹម និង​អត្ថប្រយោជន៍​ជា​ច្រើន ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ក៏​បាន​ផ្តល់​ផលវិបាក​មួយ​ចំនួន​ផង​ដែរ ដែល​ទាមទារ​ឱ្យ​រាជរដ្ឋាភិបាល​ត្រូវ​មានការ​គ្រប់គ្រង​យ៉ាង​ម៉ត់ចត់​ស្រប​តាម​ស្តង់ដា​អន្តរជាតិ ។

យោង​តាម​របាយការណ៍​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា ខេត្តពោធិ៍សាត់ មាន​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ធំ​ជាងគេ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​ក្នុងភូមិ​អ​ន្ស​រ​ក្ដាម ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ។ មាន​អនុភាព​៩០​មេ​ហ្គា​វ៉ា​ត បាន​ភ្ជាប់​ជាមួយ​បណ្តាញ​ជាតិ​អនុ​ស្ថានីយ​តង់ស្យុង ខ្ពស់​២៣០​គីឡូវ៉ុល និង​កំពុង​ពង្រីក​អនុភាព​១៥០​មេ​ហ្គា​វ៉ា​ត់​បន្ថែម​ទៀត ដោយ​ធ្វើការ​រៀបចំ​ទីតាំង​ឈូស​ឆាយដី បាន​ប្រមាណ​៩៥​ភាគរយ​ហើយ គ្រោង​ដាក់​អោយ​ដំណើរការ​ជា​ពីរ​ដំណាក់កាល នៅ​ចុងឆ្នាំ​២០២៥ និង​នៅ​ដើមឆ្នាំ​២០២៦ ។

គ្រោងការ​នេះ​នឹង​ធ្វើ​ឱ្យ​ខេត្តពោធិ៍សាត់ មាន​ស្ថានីយ៍​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​មាន​អនុភាព​សរុប​ចំនួន​២៤០​មេ​ហ្គា​វ៉ា​ត់ ជា​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ធំ​ជាងគេ​បង្អស់​ក្នុង​ប្រទេស​កម្ពុជា ។

សូម​បញ្ជាក់​ថា កម្ពុជា​មាន​ស្ថានីយ​ផលិត​ថាមពល​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ សរុប​ចំនួន​៧​ទីតាំង​ហើយ ក្នុង​នោះ​មាន​ក្នុង​ខេត្តបាត់ដំបង​ដែល​មាន​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់​, នៅ​ក្រុង​បា​វិត​ខេត្តស្វាយរៀង មាន​អានុភាព​២០​មេ​ហ្គា​វ៉ា​ត់​,​នៅ​តំបន់​ត្មាត​ពង ខេត្តកំពង់ស្ពឺ មាន​អនុភាព​៦០​មេ​ហ្គា​វ៉ា​ត់​,​នៅ​ខេត្តបន្ទាយមានជ័យ ផ្តល់​អានុភាព​៣០​មេ​ហ្កា​វ៉ា​ត់​, នៅ​ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង មាន​អានុភាព​៦០​មេ​ហ្គា​វ៉ា​ត់​, នៅ​ខេត្តសៀមរាប មាន​អានុភាព​៣២​គីឡូវ៉ាត់ និង​ស្រុក​ក្រគរ​ខេត្តពោធិ៍សាត់ មាន​អានុភាព​២៤០​មេ​ហ្គា​វ៉ា​ត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ