ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​ដឹង​ពី​ករណី​ដាក់​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ​ដើម្បី​អស់​ច​ម្ង​ល់​ថា​ រដ្ឋ​ធ្វើ​បែប​ណា?

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​មានការ​ជជែក​ពី​ករណី​ដាក់​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ​លើ​បណ្តាញ​សង្គម​យ៉ាងផុស​ជុល​នោះ​ ពេល​នេះ ខាង​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើការ​បកស្រាយ​ពី​ករណី​នេះ​​ដើម្បី​ឱ្យ​អស់​ច​ម្ង​ល់​ ។ យោង​តាម​បណ្តាញ​សង្គម​របស់​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​…

រាជធានី​ភ្នំពេញ​ ៖​ បន្ទាប់​មានការ​ជជែក​ពី​ករណី​ដាក់​បន្ទះ​សូ​ឡា​ពន្លឺព្រះអាទិត្យ​លើ​បណ្តាញ​សង្គម​យ៉ាងផុស​ជុល​នោះ​ ពេល​នេះ ខាង​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​ បាន​ធ្វើការ​បកស្រាយ​ពី​ករណី​នេះ​​ដើម្បី​ឱ្យ​អស់​ច​ម្ង​ល់​ ។

យោង​តាម​បណ្តាញ​សង្គម​របស់​មន្ទី​រ៉ែ និង​ថាមពល​ខេត្ត​ព្រះ​សីហ​នុ​ នៅ​ថ្ងៃ​ទី០​៨ ខែកក្កដា ឆ្នាំ​២០២៤ ​បាន​លើក​ឡើង​ថា រឿង​ប្រើប្រាស់​ថាមពល​ពន្លឺ​អាទិត្យ សូម​សង្ខេប​ដោយ​ខ្លី​ គឺ​មិន​ចាំបាច់​ចុះបញ្ជី មិនបាច់​ខ្វល់ មិនបាច់​រវល់​អី​ទាំងអស់ ចំពោះ​ឧបករណ៍​ប្រើ​ពន្លឺព្រះអាទិត្យ​ដោយ​ផ្ទាល់ ដូច​ជា​បង្គោល​អំ​ពូ​ល​ភ្លើង ម៉ាស៊ីនបូមទឹក ឆ្នាំង​ដាំបាយ អំ​ពូ​ល​បំភ្លឺ​តាម​សួន​ជាដើម ដែល​មិន​ត​ភ្ជាប់​ជា​មួយ​ប្រព័ន្ធ​ខ្សែភ្លើង​ប្រើ​ក្នុងផ្ទះ​រាល់ថ្ងៃ​ជាមួយ​ភ្លើង​រដ្ឋ ​។

ប្រភព​បន្ត​ថា​ ធ្វើ​ស្វ័​យ​ប្រកាស តែ​មិន​មាន​បង់លុយ ឬ​ចំណាយ​អ្វី​ទាំងអស់ សម្រាប់​អ្នក​ប្រើ​សូ​ឡា​តាម​ផ្ទះ តាម​អាជីវកម្ម ដែល​មាន​អានុភាព​ត្រឹម១០​គីឡូវ៉ាត់​ចុះ​ក្រោម ឬ​សូ​ឡា​ទំហំ​មធ្យម២០​ផ្ទាំង ឬ​អាធំ ១៦​ផ្ទាំង សរុប​ទៅ​ប្រហែល​១២០​ម៉ែត្រការ៉េ ទៅ​២០០​ម៉ែត្រការ៉េ ដូចនេះ​ ស្ទើរ​៩៥% មិន​ប៉ះពាល់​អី​ទេ​ ។

បើ​គិត​តាម​ផ្ទះល្វែង​បុរី ៤​ម៉ែត្រ គុណ​១៦​ម៉ែត្រ វា​បាន​តែ​៦៤​ម៉ែត្រការ៉េ ចឹ​ង​ដាក់​ក្រាល​ពេញ​ដំបូលផ្ទះ​ល្វែង​ក៏​មិន​ជាប់​ប្រាក់​បង់​ប៉ះប៉ូវ​ដែរ​ ។ ប្រភព​បញ្ជាក់​ថា​ «​សូមកុំ​ផ្អើល​តាម​គ្នា រឿង​ប្រើ​អំ​ពូ​ល​សូ​ឡា ត្រូវ​បង់ពន្ធ បង់ថ្លៃ​នោះ សូម​ស្វែង​យល់​ច្បាស់​សិន​» ។

ជាមួយ​គ្នា​នោះ​ដែរ​ មន្ទី​ររ៉ែ​ និង​ថាមពល​បាន​លើក​លើង​ថា​ ការ​ចុះបញ្ជី និង​អាច​ត្រូវ​បង់ថ្លៃ​ប៉ះប៉ូវ ដើម្បី​ឱ្យ​មាន​សម​ធ​ម៌​នៅ​ពេល​ខាង​មុខ ចំពោះតែ​រោងចក្រ​ឧស្សាហកម្ម កន្លែង​ធ្វើ​ពាណិជ្ជកម្ម សណ្ឋាគារ ឬ​អគារ​ធំ​ៗ ​។ មូលហេតុ ដោយសារ​គេ​រកស៊ី​លើ​ប្រព័ន្ធ​ហ្នឹង ហើយ​គេ​ក៏​ចំណេញ​ថ្លៃ​ភ្លើង​ច្រើន គេ​ត្រូវ​បង់ថ្លៃ​ប៉ះប៉ូវ ដើម្បី​ទប់​ថ្លៃ​អ្នក​ប្រើ​ផ្សេង​ទៀត​។ បើ​និយាយ​ទៅ វា​ជា​ប្រយោជន៍​អ្នក​ប្រើ​តូច​ៗ​។

មូលហេតុ​អ្វី​បាន​ត្រូវធ្វើ​ស្វ័​យ​ប្រកាស និង​គ្រប់គ្រង​លើ​ការ​ប្រើប្រាស់​ថាមពល​ពី​ព្រះអាទិត្យ?


យ៉ាងណា​ក្តី​មន្ទី​រ៉ែ​ និង​ថាមពល​បាន​អះអាង​ថា មិនមែន​អាជ្ញាធរ​អគ្គិសនី​គ្រប់គ្រង​ព្រះអាទិត្យ​ទេ គឺ​គ្រប់គ្រង​ប្រភព​ថាមពល វា​មិន​ខុស​អី​ពី​ការ​គ្រប់គ្រង​ប្រភព​ថាមពល​ពី​ទឹក ពី​ខ្យល់ ឬ​ពី​ប្រភព​ធាតុ​ដើម​ផ្សេង​ៗ​ឡើយ គឺ​ដើម្បី​ការពារ​ប្រយោជន៍​រួម​ ។

ជាមួយ​គ្នា​នោះ​ដែរ ​ប្រភព​បាន​លើក​ឡើង​ថា ដើម្បី​គ្រប់គ្រង​ចរន្ត កា​រត​បណ្ដាញ​សូ​ឡា​ជាមួយ​ខ្សែភ្លើង​ជាតិ​ដោយ​ផ្ទាល់ អាច​ធ្វើ​អោយ​ជ្រាប​ចរន្តអគ្គិសនី​ទៅ​ក្នុង​ខ្សែ​វិញ ពេល​ចរន្ត​ជាតិ​ផ្ដាច់​អគ្គិសនី​ដើម្បី​ជួសជុល​ផ្សេង​ៗ អាច​បង្ក​ហានិភ័យ​ដល់​អាយុជីវិត​អ្នក​ជួសជុល​បណ្ដាញ​។ ដូចនេះ គេ​ការពារ​ទុក ដឹង​ផ្ទះ​ណា ដាក់​សូ​ឡា​ធំ​ៗ អាច​បង្ក​គ្រោះថ្នាក់ ស្រួល​បង្កា​ជា​មុន​។

ដើម្បី​គ្រប់គ្រង​លំនឹង​ថាមពល ព្រះអាទិត្យ​ជួន​លិច​ជួន​រះ​មិន​ទៀង មិន​អាច​គ្រប់គ្រង​បាន ហើយ​ការ​ឡើង​ចុះ​មិន​ទៀង​នេះ វា​ប៉ះពាល់​ដល់​លំ​ញ័រ​អគ្គិសនី​ឡើង​ចុះ​ដែរ នាំ​អោយ​រអាក់រអួល ឬ​ដាច់​តែ​ម្ដង​។ ចឹ​ង​ចុះបញ្ជី ដើម្បី​ខាង​បច្ចេកទេស​អគ្គិសនី​ដឹង​ច្បាស់ និង​រៀបចំ​ឧបករណ៍​បន្សាប​លំ​ញ័រ​។

ប្រភព​ដដែល​បាន​លើក​ឡើង​ទៀត​ថា​ដើម្បី​គ្រប់គ្រង​បរិមាណ​ថាមពល បើ​មិនដឹង​ថា​ប្រើ​ថាមពលព្រះអាទិត្យ​អស់​ប៉ុន្មាន ចឹ​ង​ខាង​អគ្គិសនី​ក៏​មិនដឹង​ច្បាស់​ថា គួរ​ស្តុក​ទុក​ថាមពល​ប៉ុន្មាន ដើម្បី​អតិ​ថិជន​ប្រើប្រាស់​ពេល​ព្រះអាទិត្យ​អត់​សប្បាយចិត្ត អត់​បើក​ថ្ងៃ ឬ​ក៏​ពេល​យប់​ជាដើម​។ ពេល​ថាម​ពល​មិន​គ្រប់ ប្រើ​មិនកើត​នាំ​គ្នា​រិះគន់ តែបើ​ទិញ​ថាមពល​មក​ស្តុក​ទៅ​សល់ ​តើ​គិត​ម៉េច? និយាយ​ស្រួល​យល់ ចង់អោយ​គេ​ត្រៀម​សល់​រហូត មិន​ខាត​ហើយ​ទេ

មន្ទី​ររ៉ែ ​និង​ថាមពល​បាន​សំណូមពរ កុំ​បំប៉ោង​តាម​គ្នា​ឃើញ​អ្នកខ្លះ​បង្ហោះ​ដោះ​អំ​ពូ​ល​សូ​ឡា អ្នកខ្លះ​ខ្លាច​គេ​យកពន្ធ​សូ​ឡា អ្នកខ្លះ​ថា​ខាង​អគ្គិសនី​គ្រប់គ្រង​ព្រះអាទិត្យ ពេល​ខ្លះ អ្នកជំនាញ​គាត់​ពន្យល់​តាម​បច្ចេកទេស​ជ្រៅ​ពេក ចឹ​ង​អាច​ពិបាក​យល់​តិច​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ