ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតកររឿង ‘Avatar’, ‘Titanic’ និង ‘Alita: Battle Angel’ បានទទួលមរណភាពហើយ

2 ខែ មុន

(អន្តរជាតិ)៖ លោក Jon Landau បានទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកជាយូរឆ្នាំ។ នៅថ្ងៃទី០៦ ខែកក្កដា (ម៉ោងក្នុងស្រុក)…

(អន្តរជាតិ)៖ លោក Jon Landau បានទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ បន្ទាប់ពីតស៊ូជាមួយជំងឺមហារីកជាយូរឆ្នាំ។ នៅថ្ងៃទី០៦ ខែកក្កដា (ម៉ោងក្នុងស្រុក) កាសែត Collider បានរាយការណ៍ថាលោក Jon Landau ដែលជាផលិតករភាពយន្តល្បីៗដូចជា Titanic និង Avatar បានទទួលមរណភាពក្នុងអាយុ ៦៣ឆ្នាំ។

មិត្តរួមការងារជាច្រើនបានចូលរួមរំលែកទុក្ខដល់ផលិតករដ៏ល្បីល្បាញ ដោយលោក James Cameron ក៏បានសម្តែងការសោកស្តាយចំពោះមរណភាពរបស់មិត្តរួមការងារ ចំណែកលោក Alan Bergman នាយកប្រតិបត្តិក្រុមហ៊ុន Disney Entertainment បានគោរពដល់លោក Jon Landau ជាផលិតករដ៏ល្បីល្បាញម្នាក់ ដែលបានបំផុសគំនិតមនុស្សជាច្រើន។ Alan Bergman បានសរសេរថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះភរិយារបស់ Jon គឺ Julie និងក្រុមគ្រួសារក្នុងអំឡុងពេលដ៏លំបាកនេះ»។

លោក Jon Landau កើតនៅឆ្នាំ១៩៦០ នៅទីក្រុងញូវយ៉ក។ បន្ទាប់មកគាត់បានសិក្សានៅសាលាសិល្បៈភាពយន្តនៅសាកលវិទ្យាល័យ Southern California ។ នៅអាយុ ២៩ឆ្នាំ Landau បានក្លាយជាអនុប្រធានប្រតិបត្តិនៃផលិតកម្មខ្សែភាពយន្តភាគនៅ 20th Century Fox ។ ក្នុងកំឡុងឆ្នាំ១៩៩០ គាត់បានមើលការខុសត្រូវលើគម្រោងធំៗដូចជា Die Hard 2 , True Lies , Power Rangers ជាដើម។ លោកJon Landau ត្រូវបានគេស្គាល់ជុំវិញពិភពលោកថាជាអ្នកនៅពីក្រោយភាពជោគជ័យនៃខ្សែភាពយន្តដែលរកចំណូលបានខ្ពស់បំផុត គឺ រឿង Titanic និង រឿង Avatar។ ប្រភព៖ BBC NEWS

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ