ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះឃ្លាំងដាក់សម្ភារៈចានឆ្នាំង ក្នុងវត្តតេជសុវណ្ណភូមិ គិតជាទឹកប្រាក់​អស់រាប់ពាន់ដុល្លារ​

2 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ឃ្លាំងសាងសង់អំពីដែកប្រក់ស័ង្កសីជញ្ជាំងក៏បាំងដែកស័ង្កសី ស្ថិតនៅក្នុងបរិវេនវត្ត

ខេត្តត្បូងឃ្មុំ ៖ ឃ្លាំងសាងសង់អំពីដែកប្រក់ស័ង្កសីជញ្ជាំងក៏បាំងដែកស័ង្កសី ស្ថិតនៅក្នុងបរិវេនវត្តតេជសុវណ្ណភូមិ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ត្រូវបានអគ្គីភ័យឆាបឆេះ តែមិនបានឆ្លងរាលដាលទៅកុដិណាមួយនោះទេ ត្រូវបានលោកនេនជាច្រើនអង្គនាំគ្នាបាញ់ទឹកពន្លត់ធ្វើឲ្យភ្លើងបានរលត់ទៅវិញជាស្ថាពរ ។ ​តែគួរ​ឱ្យសោកស្តាយ សម្ភារៈ​បាន​ក្លាយជាចំណី​ព្រះអគ្គី រួម​មានទូឈើ គ្រែឈើ ព្រមទាំងសម្ភារៈមួយ ចំនួនទៀតគិតជាទឹកប្រាក់រាប់ពាន់ដុល្លារ។

សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី៥ កក្កដា ថា ដំបូងគេបានឃើញភ្លើងហុយផ្សែងចេញពីឃ្លាំងដាក់សម្ភារៈចានឆ្នាំង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ព្រះសង្ឃក្នុងទីអារាមនេះហើយហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹកថ្ងៃទី៤ កក្កដាឆ្នាំ២០២៤ ដោយព្រះសង្ឃជាច្រើនអង្គនាំគ្នាដងទឹកជះពន្លត់ចូលទៅក្នុងឃ្លាំងនិងខ្លះទៀតប្រើទៅយកទឹកបាញ់ពន្លត់មិនបានប៉ុន្មានផងភ្លើងក៏រលត់ទៅវិញ។

សូមបញ្ជាក់ថាពេលមានគ្រោះអគ្គីភ័យកើតឡើងព្រះចៅអធិការវត្តមិនបានរាយការណ៍មកប្រាប់សមត្ថកិច្ចភ្លាមៗនោះទេព្រមទាំងបានបង្ហោះលើបណ្ដាញសង្គមទើបប៉ុស្តិ៍រដ្ឋបាលមូលដ្ឋានដឹងនាពេលរសៀលចុះទៅសួរនាំ។

សមត្ថកិច្ចមូលដ្ឋានប្រាប់បន្តថា អគ្គីភ័យឆាបឆេះឃ្លាំងដាក់សម្ភារ:ចំណុចវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

បណ្ដាលមកពីឆ្លងចរន្តអគ្គីសនី(ទុសសេខ្សែភ្លើង) បណ្ដាលឲ្យខូចខាតដូចខាងក្រោម÷
១-រោង​សង់អំពីដែកសង្កសីទំហំ ៥ម៉ែត្រx១៥មែត្រ ជព្ជាំងដែកសង្កសីឆេះរោល ។ ២-កាធុនជ័រចំនួន៥០ ។ ៣-ស្លាបព្រាដែក២០០០រោល ៤-កំសៀវចំនួន៥០ ។ ៥-បាត្រចំនួន៥០ ។ ៦-ចានស្រាក់ចំនួន៦០ ។ ៧-បំពង់ទឹកក្ដៅចំនួន២០ ។ ៨-ថាស់ដែកតូចចំនួន៣៥ ។ ៩-វែកតូចចំនួន៥០ ។ ១០-វែកធំចុងភៅចំនួន០៦ ។ ១១-ធុង​ហ្គាសចំនួន០២ ។ ១៣-អំពូលភ្លើងចំនួន១០ ។ ១៤-សូឡាចំនួន០៦ផ្ទាំង ។ ១៥-កន្រ្តកចានចំនួន៣០ ។ ១៧-ឆ្នាំងស៊ុបចំនួន៣០ ។ ១៨-អង្ករចំនួន២០បេ ។
១៩-ថាសដែកធំចំនួន៤៥ ។​ ២០-ឆ្នាំងក្បាច់ចំនួន៤០ ។ ២១-សៀវភៅចំនួន៥០០ ។ ២២-គ្រែឈើចំនួន៤ និង២៣-គ្រឿងសំរាប់ស្ល ទឹកស៊ីអ៉ីវ ទឹកត្រី ស្កសរ មួយចំនួនធំ។ សរុបជា​ទឹកប្រាក់ប្រហែល៦០០០ដុល្លា។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា សម្រាប់សម្ភារៈទាំងនេះបានមកពីពុទ្ធបរិស័ទចំណុះជាងវត្តនិងជិតឆ្ងាយប្រគេនព្រះសង្ឃហើយនិងមួយផ្នែកព្រះចៅអធិការទិញទុក្ខសម្រាប់ប្រើប្រាស់ពេលមានរដូវបន្ទាន់ ។ ពេលខ្លះអ្នកស្រុកអ្នកភូមិមានជីវភាពខ្វះខាតព្រះចៅអធិការវត្តតែងតែយកសម្ភារៈច្រើនឆ្នាំង សម្រាប់បម្រើឲ្យផ្ទះបាយចែកជូនដល់បងប្អូនពលរដ្ឋដែលខ្វះខាតជាបន្តបន្ទាប់ នេះគឺ​ជាកាយវិការបង្ហាញពីព្រះចៅអធិការវត្តស្រឡាញ់បងប្អូនពលរដ្ឋនិងជាការលើកមុខមាត់ ព្រះពុទ្ធសាសនាឲ្យកាន់តែមានជំនឿពីសំណាក់ពុទ្ធបរិស័ទ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ