ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៧នាក់ពុលត្រីក្រពត ! សូមកុំប្រថុយទទួលទានផ្តេសផ្តាសអាចស្លា.ប់បាន

2 ខែ មុន

មនុស្ស​សរុប​៧​នាក់ ​នៅ​ខេត្តកំពង់ឆ្នាំង ​ត្រូវ​បាន​ក្រសួងសុខាភិបាល បញ្ជាក់​ថា ​បាន​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​ជីវិត បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ កាលពី​ថ្ងៃ​ទី០៦ ខែកក្កដា…

មនុស្ស​សរុប​៧​នាក់ ​នៅ​ខេត្តកំពង់ឆ្នាំង ​ត្រូវ​បាន​ក្រសួងសុខាភិបាល បញ្ជាក់​ថា ​បាន​ចូល​មន្ទីរពេទ្យ​សង្គ្រោះ​ជីវិត បន្ទាប់​ពី​បរិភោគ​ត្រី​ក្រពត ។ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ កាលពី​ថ្ងៃ​ទី០៦ ខែកក្កដា ឆ្នាំ​២០២៤​ថា ដើម្បី​ចៀសវាង​បាន​នូវ​ការ​ពុល​ត្រី​ក្រពតបង្ក ជា​បញ្ហា​សុខភាព​ ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ជីវិត សូម​បងប្អូន​ប្រជាពលរដ្ឋកុំ​បរិភោគ​ត្រី​ក្រពត​ដែល​មានជាតិពុល ពីព្រោះ​ជាតិពុល​ នៅ​ក្នុង​ខ្លួន​ត្រី អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ ឬ​ស្លា.ប់ ដោយសារ​តែជាតិពុល​នៅ​ក្នុង​ខ្លួន​វា​មិន​អាច​កម្ចាត់​ចោល​បាន​ទេ ទោះបីជា​បាន​ចម្អិន ឬ​ដាក់​ឱ្យ​កក​ក៏​ដោយ​ ។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ត្រី​ក្រពត​ចំនួន៩​ប្រភេទ ក្នុង​នោះ​មាន ៥​ប្រភេទ មាន​ជាតិពុល​ ។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ត្រី​ក្រពត​ដែល​មាន​ជាតិពុល (​មាន​ភិនភាគ​ដូច​ក្នុង​រូបភាព​ភ្ជាប់​ជូន​ខាង ក្រោម​) រួម​មាន ​៖ ១. ត្រី​ក្រពត​ភ្នែក​ក្រហម (Carinotetraodon Lorteti ឬ Redeye Puffer) មានទំហំ​អតិបរមា ៦​ស​.​ម ២. ត្រី​ក្រពត​អុច​ធំ (Tetraodon Biocellatus ឬ Eyespot Pufferfish) មាន​ទំហំ អតិបរមា ៨​ស​.​ម ៣. ត្រី​ក្រពត​កូសាំងស៊ីន (Monotrete Cochinchinensis) មាន​ទំហំ​អតិបរមា ១៣,៥​ស​.​ម ៤. ត្រី​ក្រពត​អុច​បៃតង (Tetraodon Nigroviridis ឬ Spotted Green Pufferfish) មាន​ទំហំ​អតិបរមា ១៧​ស​.​ម​. និង​៥. ត្រី​ក្រពត​ហ្គូ​វៀ​ធី​លី​ស (Tetraodon Fluviatilis) មាន​ទំហំ​អតិបរមា ១៧​ស​.​ម ​។

ប្រភព​ដដែល​បញ្ជាក់​ថា ត្រី​ក្រពតទាំងនេះ មាន​ជាតិពុល​ខ្ពស់ នឹង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ធ្ងន់ធ្ងរ និង​ស្លា.ប់​បាន ​។ នៅ​ពេល​យើង​បរិភោគ​ត្រីទាំងនេះ ជាតិពុល​បាន​ជ្រាប​ទៅ​ប៉ះពាល់​ប្រព័ន្ធ​សរសៃប្រសាទ​កណ្តាល និង​អាច​បណ្តាល​ឱ្យ​ស្លា.ប់​ ។ ម្យ៉ាងទៀត ត្រី​ក្រពត​ទាំង ៥​ប្រភេទ​ខាងលើ​នេះ មាន​ជាតិពុល​ខ្ពស់​បំផុត​នៅ​រដូវ​ពង​កូន​បន្ត​ពូជ ដែល​ជា​ធម្មតា​កើតឡើង​នៅ ក្នុង​ខែកុម្ភៈ មីនា និង​ចន្លោះ​ខែកក្កដា ទៅ​ខែកញ្ញា​។ ចំពោះ​ជាតិពុល​នៅ​ក្នុង​ខ្លួន​ត្រី ក៏​មាន​កម្រិត​ខុស​គ្នា​ដែរ គឺពង​ និង​ស្ពែ​ម​របស់​វា​មាន​ជាតិពុល​ខ្ពស់​ជាងគេ បន្ទាប់​មក គឺ​ថ្លើម ពោះវៀន ស្បែក និង​សាច់ ​។

រោគ​សញ្ញា កើត​ក្រោយ​ពី​បរិភោគ​ត្រី​បែប​នេះ​រយៈពេល ២០​នាទី​ទៅ​២​ម៉ោង មាន​ដូច​ជា រមាស់​ចាក់​ៗ នៅ​បបូរមាត់ និង​មាត់ បន្ទាប់​មក​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ រមាស់​ចាក់​ៗ​នៅ​ក្នុង​អវៈយវៈ មានការ​ពិបាក និយាយ បាត់​លំនឹង​ដងខ្លួន ខ្សោយ​សាច់ដុំ ខ្វិន ស្លឹក​ចុងដៃចុងជើង ក្អួត រាក ល្អិត​ថ្លៃ រឹង​ថ្គាម ឬ​អាច​បណ្តាល​ឱ្យ ស្លា.ប់​។

នៅ​ក្នុង​ករណី​ដែល​ពុល​ខ្លាំង ការ​ស្លា.ប់​អាច​បណ្តាល​មក​ពី​វិបត្តិ​ផ្លូវដង្ហើម ​។ វិធី​សង្គ្រោះ​ភ្លាម​ៗ ក្រោយ​ពី​ពុលអាច​ធ្វើ​បាន​តាម​រយៈ​ធ្វើ​ឱ្យ​ក្អួត (​ប្រសិនបើ​អាច​ធ្វើ​ទៅ​បាន​) ដែល​អាច​ជួយ​បញ្ចេញ​ជាតិ ពុល​ពី​ក្នុង​ខ្លួន​បាន​មួយ​ចំណែក ហើយ​អ្នក​ពុល​នោះ​ត្រូវ​ប្រញាប់​ស្វែងរក ការ​ជួយ​សង្គ្រោះ​បន្ទាន់​នៅ​តាម​មូលដ្ឋាន​ស​តាមដាន​ពី​គ្រូពេទ្យ​ជា​ចាំបាច់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ