ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​បារាំង​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ដែល​អាច​នឹង​ផ្ដល់​ជ័យ​ជម្នះ​ទៅ​ឱ្យ​បក្ស​ស្ដាំ​និយម​ជ្រុល

2 ខែ មុន

ទី​ក្រុង​ប៉ារីស៖ ថ្ងៃនេះ ប្រជា​ជន​បារាំង​ចេញ​ទៅ​បោះ​ឆ្នោត​សភា​នៅ​ទូ​ទាំង​ប្រទេស​ដែល​គេ​គិត​ថា​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែនដែល​​មាន​និន្នា​ការ​ស្ដាំ​និយម​ជ្រុល​ (ឬ​ជាតិ​និយម​ចង្អៀត​ចង្អល់​​) អាច​នឹង​មាន​ជ័យ​ជម្នះ​​ជា​ប្រវត្តិ​សាស្ត្រ​។ ដូច្នេះ​ពួកគេ​អាច​នឹង​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ដែល​ចង់​ចាត់​ការ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​, ការ​មាន​អំណាច​នៅ​ក្នុង​សភា​ដើម្បី​កែ​ ឬ​រៀប​ចំ​ច្បាប់​ថ្មី​ និង​ការ​បិទ​បញ្ចប់​​ភាព​ជាប់​គាំង​​​នយោបាយ​ដែល​នៅ​ទាក់​ទើរ​ៗ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។ ប្រធានា​ធិបតី​បារាំង…

ទី​ក្រុង​ប៉ារីស៖ ថ្ងៃនេះ ប្រជា​ជន​បារាំង​ចេញ​ទៅ​បោះ​ឆ្នោត​សភា​នៅ​ទូ​ទាំង​ប្រទេស​ដែល​គេ​គិត​ថា​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែនដែល​​មាន​និន្នា​ការ​ស្ដាំ​និយម​ជ្រុល​ (ឬ​ជាតិ​និយម​ចង្អៀត​ចង្អល់​​) អាច​នឹង​មាន​ជ័យ​ជម្នះ​​ជា​ប្រវត្តិ​សាស្ត្រ​។ ដូច្នេះ​ពួកគេ​អាច​នឹង​សម្រេច​ក្ដី​សុបិន​របស់​ខ្លួន​ដែល​ចង់​ចាត់​ការ​បញ្ហា​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​, ការ​មាន​អំណាច​នៅ​ក្នុង​សភា​ដើម្បី​កែ​ ឬ​រៀប​ចំ​ច្បាប់​ថ្មី​ និង​ការ​បិទ​បញ្ចប់​​ភាព​ជាប់​គាំង​​​នយោបាយ​ដែល​នៅ​ទាក់​ទើរ​ៗ​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ​។

ប្រធានា​ធិបតី​បារាំង លោក​ម៉ាក្រុង​ បាន​សម្រេច​លេង​ល្បែង​នយោបាយ​​ដ៏​​គ្រោះ​ថ្នាក់១​ដែល​មាន​ន័យ​ថា​បើ​បក្ស​របស់​​លោក​អាច​មាន​ជ័យ​ជម្នះ​លើក​នេះ​វា​ជា​ការ​ល្អ។ បើ​មិន​ដូច្នេះ​ទេ​​ ​គណ​បក្ស​ស្ដាំ​និយម​ជ្រុល​អាច​នឹង​ឡើង​កាន់​អំណាច​​​នា​ពេល​អនា​គត​។ ​លោក​ម៉ាក្រុង​សម្រេច​ចិត្ត​រំលាយ​សភា​ចោល​ និង​​​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​ឡើង​វិញ​បន្ទាប់​ពី​គណ​បក្ស​របស់​លោក​ទទួល​បរាជ័យ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​អឺរ៉ុប​កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា​។​

លទ្ធ​ផល​ឆ្នោត​នៅ​ប្រទេស​បារាំង​លើក​នេះ​អាច​នឹង​មាន​ឥទ្ធិ​ពល​ទៅ​លើ​បញ្ហា​ពិភព​លោក​ដូចជា​សង្គ្រាម​អ៊ុយ​ក្រែន, នយោ​បា​យ​ការ​បរទេស​អន្តរ​ជាតិ​ និង​​​ស្ថិរភាព​សេដ្ឋ​កិច្ច​នៅ​អឺរ៉ុប​។ ការ​កាន់​អំណាច​របស់​លោក​​ម៉ាក្រុង​រយៈ​ពេល​៣​ឆ្នាំ​ទៅ​មុខ​ទៀត​ក៏​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​លទ្ធ​ផល​ឆ្នោត​លើក​នេះ​ផង​ដែរ​។ កាល​ពី​ពេល​បោះ​ឆ្នោត​​ជម្រុះ​ជុំ​​ទី​១​ថ្ងៃ​ទី​២០ ខែ​មិថុនា​នោះ​បង្ហាញ​ថា​ប្រជា​ជន​បារាំង​មួយ​ភាគ​ធំ​បោះ​ឆ្នោត​គាំទ្រ​​គណ​បក្ស​សមាជ​ជាតិ​របស់​លោ​កស្រី​ឡឺពែន​​។

បើ​គណ​បក្ស​ណា​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ បក្ស​នោះ​អាច​នឹង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​។​មុន​ការ​បោះ​ឆ្នោត​នេះ​មាន​បញ្ហា​ល្អក់​កករ១​ចំនួនដូច​ជា​​ការ​​រើស​អើង​ជាតិ​សាសន៍​ និង​ការ​ប្រឆាំង​នឹង​ជន​ជាតិ​ជ្វីប​។ បេក្ខ​ជន​អ្នក​តំណាង​រាស្ត្រ​ជាង​៥០​នាក់​​រង​ការ​បំពារ​បំពាន​រាង​កាយ​ដោយ​អំពើ​ហិង្សា ឬ​ការ​ប៉ះ​ពាល់​ផ្សេង​ៗ​នៅ​ពេល​ឃោសនា​។ នេះ​ជា​ទិដ្ឋភាព​ដ៏​កម្រ​​នៅ​​ក្នុង​ឆាក​នយោបាយ​បារាំង​។​ ដូច្នេះ​​រដ្ឋាភិបាល​ប្រើ​ប្រាស់​កម្លាំង​៣​ម៉ឺន​នាក់​ការ​ពារ​សន្តិ​សុខ​នៅ​ថ្ងៃនេះ​​។​​

ការ​បោះ​ឆ្នោត​នឹង​បិទ​បញ្ចប់​ត្រឹម​ម៉ោង​៨​យប់​នៅ​ប្រទេស​បារាំង និង​កោះ​គ័រស៊ីកា (Corsica)។ គេ​គិត​ថា​យ៉ាង​យូរ​ត្រឹម​យប់​ថ្ងៃ​អាទិត្យ​នឹង​ដឹង​លទ្ធផល​ឆ្នោត​ជា​បណ្ដើរ​ៗ​ហើយ​។ លទ្ធ​ផល​​សរុប​អាច​នឹង​ដឹង​នៅព្រឹក​ថ្ងៃ​ចន្ទ​។ ដោយ​ឡែក​ ប្រជា​ជន​បារាំង​នៅ​ឯ​នាយ​សមុទ្រ​ ឬ​នៅ​ក្នុង​តំបន់​ត្រួត​ត្រា​របស់​បារាំង​ឯ​ក្រៅ​ប្រទេស​បាន​ទៅ​បោះ​ឆ្នោត​តាំង​ពី​ថ្ងៃ​សៅរ៍​។

បើ​គណ​បក្ស​សមាជ​ជាតិ​របស់​លោក​ស្រី​ឡឺពែន​ទទួល​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​មាន​ន័យ​ថា​ក្រុម​ស្ដាំ​និយម​ជ្រុល​ឡើង​​កាន់​អំណាច​នាយក​រដ្ឋ​មន្ត្រី​ជា​​ថ្មី​ម្ដង​ទៀត​ចាប់​តាំង​ពី​ជំនាន់​សង្គ្រាម​លោក​លើក​ទី​២​។ គណ​បក្ស​នេះ​ឈរ​លំដាប់​ទី​១​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជម្រុះ​ជុំ​ទី​១​ជា​មួយ​នឹង​សំឡេង​គាំទ្រ​ជាង​៣៤%​។ លទ្ធ​ផល​ស្ទង់​មតិ​បង្ហាញ​ថា​គណ​បក្ស​សមាជ​ជាតិ​អាច​នឹង​ទទួ​ល​​សំឡេង​នាំ​មុខ​គេ​មែន​ ប៉ុន្តែ​មិន​អាច​គ្រប់​៥០+១​ ឬ​២៨៩​អាសនៈ​ដើម្បី​គ្រប់​គ្រង​សភា​ម្នាក់​ឯង​ទេ​។​

អាច​មាន​សេណារីយោ​២​នៅ​ក្នុង​ការ​បោះ​ឆ្នោត​លើក​នេះ​។ ទី១-​បើ​គណបក្ស​សមាជ​ជាតិ​ឈ្នះ​៥០+១​មាន​ន័យ​ថា​​បក្ស​នេះ​នឹង​កាន់​តំណែង​នាយក​រដ្ឋ​មន្ត្រី​។ ពេល​នោះ​ លោក​ម៉ាក្រុង​ត្រូវ​ចែក​​​អំណាច​ជា​មួយ​គណ​បក្ស​សមាជ​ជាតិ​។ ទី២-​ប៉ុន្តែ​បើ​​​​គ្មាន​គណ​បក្ស​ណា​​ទទួល​បាន​​​៥០+១​ទេ លោក​ម៉ាក្រុង​​មិន​ត្រូវ​ការ​ចង​សម្ព័ន្ធ​ភាព​ជា​មួយ​គណ​បក្ស​សមាជ​ជាតិ​ទេ។ ​ប្រហែល​ជា​​​​ងាក​ទៅ​ចង​សម្ព័ន្ធ​ជា​មួយ​ក្រុម​ខាង​ឆ្វេង។ ទី៣-​​លោក​ម៉ាក្រុង​​អាច​នឹង​​បង្កើត​រដ្ឋាភិបាល​ដែល​មិន​ចំណុះ​ឱ្យ​គណ​បក្ស​នយោ​បាយ​។ មាន​ន័យ​ថា​ជា​រដ្ឋា​ភិបាល​បច្ចេក​ទេស​ ឬ​បច្ចេកា​ធិបតេយ្យ​​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ