ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទារកដែលគេចោ.លលើដំបូលផ្ទះ ត្រូវបានសង្គ្រោះ​និង​យកទៅចិញ្ចឹមនៅក្នុងមណ្ឌលបុរីទារក និងកុមារជាតិ

2 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម​ថាមានទារក​ម្នាក់​ដែលទើបនឹងកើត

រាជធានីភ្នំពេញ​ ៖ ក្រោយបានទទួលដំណឹងពីប្រជាពលរដ្ឋភ្លាម​ថាមានទារក​ម្នាក់​ដែលទើបនឹងកើតត្រូវបានគេបោះចោលលើដំបូលផ្ទះប្រជាពលរដ្ឋ កាលពីព្រឹកថ្ងៃសៅរ៍ ទី៦ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមិញនេះ អាជ្ញាធរសង្កាត់ចោមចៅទី៣ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ បានសង្គ្រោះយកទារកខាងលើ យកទៅរក្សាការពារ និងចិញ្ចឹមបីបាច់បណ្តោះអាសន្ននៅក្នុងមណ្ឌលទារក និងកុមារជាតិ ដោយសុវត្ថិភាព តាមនីតិវិធី និងគោលការណ៍មនុស្សធម៌ របស់រាជរដ្ឋាភិបាល ដោយមិនទុកជនរងគ្រោះណាម្នាក់ចោលដោយមិនដឹងនោះទេ។

ឆ្លៀតនាឱកាសនេះដែរ​ ក្រសួង ស.អ.យ សូមធ្វើការអំពាវនាវដល់គ្រប់ឪពុកម្តាយ ឫអាណាព្យាបាល ឬប្រជាពលរដ្ឋទាំងអស់ សូមចូលរួមថែរក្សាការពារ ផ្តល់ក្តីស្រឡាញ់ និងភាពកក់ក្តៅដល់កូនៗរបស់ខ្លួនប្រកបដោយគុណធម៌ និង មានការទទួលខុសត្រូវខ្ពស់។

រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនគ្រួសារក្រីក្រតាមរយៈកម្មវិធីជាតិជំនួយសង្គម មានដូចជាការឧបត្ថមសាច់ប្រាក់សម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម2ឆ្នាំ ដែលបច្ចុប្បន្ន បានបញ្ចូលកម្មវិធីនេះ ទៅក្នុងកមុវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ។ ហេតុនេះ បងប្អូនដែលក្រីក្រខ្វះលទ្ធភាព សូមទំនាក់ទំនងទៅអាជ្ញាធរឃុំ-សង្កាត់ដែលបងប្អូនរស់នៅ ៕

អត្ថបទពាក់ព័ន្ធ ៖

ស្ត្រី​មិន​ស្គាល់​មុខ​សម្រាលកូន​រួច​ទុក​ចោល​លើ​ជាន់​ទី​១​ផ្ទះល្វែង​ហើយ​គេចខ្លួន​បាត់

ព័ត៌មាន​បន្ថែម ករណី​ប្រទះ​ឃើញ​ទារក​ម្នាក់​នៅ​ជម្ពូ​វ័ន ស្ត្រី​ដែល​ទទួលយក​ទៅ​ចិញ្ចឹម​នោះ វិះ​វ័ណ្ឌ​.​ក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ