ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលយកក្រពើ​ងា.ប់មួយ​ពី​ទ្រុង​រួច​ភ្លេច​បិទ​ទ្វារ ធ្វើ​ឱ្យ​ក្រពើ​​២២​ក្បាល​រួចចេញ​​ផ្អើលទាំងយប់

2 ខែ មុន
  • សៀមរាប

​ខេត្ត​សៀម​រា​ប ៖ កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្រពើ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​យក​ក្រពើ​ងាប់​​១​ក្បាល ហើយភ្លេច​បិទ​ទ្រូងវិញ បណ្តាល​ឱ្យក្រពើ​ចេញពី​ទ្រុង​ចំនួន២២ក្បាល ដែល​មាន​អាយុ១០​ឆ្នាំឡើង…

​ខេត្ត​សៀម​រា​ប ៖ កសិដ្ឋាន​ចិញ្ចឹមសត្វ​ក្រពើ​មួយ​កន្លែង ស្ថិតនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​យក​ក្រពើ​ងាប់​​១​ក្បាល ហើយភ្លេច​បិទ​ទ្រូងវិញ បណ្តាល​ឱ្យក្រពើ​ចេញពី​ទ្រុង​ចំនួន២២ក្បាល ដែល​មាន​អាយុ១០​ឆ្នាំឡើង ប្រវែង១,៥​ម៉ែត្រ បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ តែយ៉ាងណា ​ត្រូវ​មន្ត្រី​ជំនាញ​ចាប់បាន​ដាក់ចូល​ទ្រុង​វិញ​ទាំងអស់ ហើយ​មិន​មាន​មនុស្សណាម្នាក់រង​គ្រោះ​ឡើយ​។

ហេតុការណ៍ក្រពើ រួច​ចេញពី​ទ្រុង​​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង ២៥​នាទី រំលង​អា​ធ្រា​ត្រឈាន​ចូល​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ ស្ថិតនៅ​បរិ​វេញដី​ឡូត៍អាង​ក្រពើ ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង ខេត្តសៀមរាប​ ។

ក្រោយ​ទទួល​បាន​ព័​ត៌មាន​នេះ​ភ្លាម លោក មាឃ ច័ន្ទ​វិ​រិ​ទ្ធ នាយ​សង្កាត់​រដ្ឋបាល​ជលផល​ផ្សា​រលើ បានឱ្យ​ដឹង​ថា លោក​បាន​ដឹកនាំ មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល ចុះ​ទៅ​ដល់​កន្លែង​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ និង ហៅ​ម្ចាស់ យក​មក​ធ្វើ​កិច្ចសន្យា និង បាន​ណែនាំ​ឱ្យ ម្ចាស់ កសិដ្ឋាន មានការ​ប្រុង ប្រយ័ត្ន​ខ្ពស់​ថែម​ទៀត ក្នុង​ការ​ចូលចាប់ លក់​ត្រូវ​មើល​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ មុន​នឹង​ចាក​ចេញពី កន្លែង​នោះ​។

លោកបាន​បន្ថែម​ថា អ្នក​មើលថែ​ក្រពើ ឈ្មោះ មុំ ចាន់់​ណា ភេទប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប បាន​រៀបរាប់​ប្រាប់ មន្ត្រី​ជំនាញ​យើង​ថា ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ខាងលើ ឈ្មោះ តា​មី រស់នៅ​ស្រុក​ពួក ខេត្តសៀមរាប ។ លោក មុំ ចាន់​ណា បាន​រៀបរាប់​បន្ត​ទៀត​ថា កាលពី​វេលា​ម៉ោង ៤ និង​៥០ នាទី រូប លោក បាន​ដើរ​មើលក្រពើ បន្ទាប់​ពី​ឱ្យ​ចំណី វា​ស៊ី​រួច ក៏​ឃើញមាន​ងាប់​មួយ​ក្បាល រួចក៏​ដាក់​ខ្សែ​ទាក់​អូស​យក​មក​លើ ខណៈ​ពេល​នោះ រូប​លោក ភ្លេច​បិទ​ទ្រុង ។

​បន្ទាប់​មក លោកបាន ដើរ​មើលនៅ​ម៉ោង​ប្រមាណជា១២​និង២៥​នាទីរំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៤ ក៏ឃើញ​ទ្វារ ទ្រុង​ក្រពើបើកចំហ ក៏​សង្ស័យ រួច ដើរ​លើ ក៏​ឃើញ​រួច​ចេញ​មក​ក្រៅ ក្នុង​ទ្រុង ដែលសត្វ​ក្រពើ​ងាប់​នោះ រាប់​ឃើញ រួច​ចេញពី​ទ្រុង​ចំនួន​២២ក្បាល អាយុ​១០​ឆ្នាំ ប្រវែង ១,៥ ម៉ែត្រ​បាន​រួច​ចេញពី​ទ្រុង​។​

មូលហេតុ​ដែល​ក្រពើ​រួចចេញពី​ទ្រុង គឺ​ដោយសារ​ពេល​បើកទ្វារ​ចូល​ទៅ​យក​ក្រពើ​ដែល​ងាប់ ១​ក្បាល ពេល​ចេញ​មក​វិញ​ភ្លេច​បិទទ្វារ ​​។ លោក នាយ​សង្កាត់ ជលផល​បាន​បន្ត​ទៀត​ថា ក្រោយ​ពី​រួច អ្នក​មើលថែក្រពើ និងអ្នក​ជិតខាង បាន​ចាប់​ប្រមូល​ក្រពើ​ដែល​រួច រហូត​ដល់​ម៉ោង​៤​និង​៤៥ នាទី​ទៀប​ភ្លឺបាន​ចាប់​ប្រមូល​ក្រពើ​ទាំង​២២​ក្បាលនោះ​មក​វិញ ទាំងអស់​សំណាងល្អ​គ្មាន​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ​។

ក្នុង​នោះដែរ ម្ចាស់ក្រពើឈ្មោះ តា​មី បាន​រៀបរាប់​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​នៅ​អាង​កសិ​ដ្ឋានថា លោក​បើក​កសិដ្ឋាន​ចិញ្ចឹម​ក្រពើនេះ​យូរ​ឆ្នាំ​មក​ដល់ បច្ចុប្បន្ន​នេះ ដែល​មាន​អាងចំនួន៩អាង និង មាន​ក្រពើ តូច​ធំ ចំនួន ប្រមាណ​២០០០​ក្បាល ហើយ​ខាត​ជា​រៀង​រាល់​ឆ្នាំ ហើយ ងាប់ ក្នុង​១ ថ្ងៃ​ៗ ចាប់ពី​៣​ក្បាល ទៅ​៥ ក្បាល ។

ម្ចាស់ក្រពើបញ្ជាក់​ទៀត​ថា បន្ថែមនៅកន្លែង ម្ចាស់​ក្រពើថា ក្រពើទាំង​អស់នេះ គាត់ឈប់ចិញ្ចឹមក្រពើតទៅ​ទៀត​ហើយ ព្រោះ វា ងាប់ ក្នុង មួយ​ថ្ងៃ ៗ មិន ក្រោម ពី ៥ ទៅ ១០ ក្បាល ទេ ហើយ លក់​ចេញ ក៏​មិន​ចំណេញទៀត ដូច្នេះ ទើប​គាត់​សម្រេចចិត្ត ឈប់​ចិញ្ចឹម នៅ​ឆ្នាំ​ក្រោយ​នេះ​។

លោកនាយ​សង្កាត់ បាន​បញ្ជាក់​ទៀតថា ក្រោយ​ពី​ចុះ​ដល់ទី​តាំង កសិដ្ឋាន​ចិញ្ចឹម​ក្រពើ រួច​មក​ករណី​នេះ ពុំ​បាន​ធ្វើ​ឱ្យ​មាន​គ្រោះ ថ្នាក់​ដល់​អ្នក​ដ៏​ទៃ​នោះ​ទេ​ ។ ក្នុង​នោះ​ដែរ មន្ត្រី​ជំនាញ​ក៏​បាន ហៅ មក​ណែនាំ នៅ​ប៉ុស្តិ៍​.​នគរបាល សង្កាត់​ជ្រាវ ដើម្បី​ឱ្យ​ម្ចាស់ កសិដ្ឋាន​ចិញ្ចឹម​ក្រពើ នោះ ធ្វើ​កិច្ចសន្យា និង បង្កើន​ការ​ប្រុ​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ព្រោះ​វា​អាច​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ជាយថាហេតុ​បាន​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ