ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជន​២​ក្រុម បើក​ឆាកប្រយុទ្ធ​គ្នា​ ​ក្នុង​តារាង​បាល់ទាត់​ដោ​ន​ថោ​ន ត្រូវ​នគរបាល​ឃាត់ខ្លួន១៦​នាក់

2 ខែ មុន

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម ដែល​ម្ខាង​ៗ​មាន​គ្នា​៨​នាក់ បាន​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម ដូច​ក្នុង​រឿងភាពយន្ត​ភាគ​ហុងកុង បង្ក​ភាព​អនាធិបតេយ្យ នៅ​ក្នុង​តារាង​បាល់ទាត់​មួយ​កន្លែង យីហោ​«​ដោ​ន​ថោ​ន​» បណ្ដាល​ឲ្យ​ភាគី​ខាង​មាន​អ្នក​រង​របួស​សន្លប់​ម្នាក់​ថែម​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ យុវជន​២​ក្រុម ដែល​ម្ខាង​ៗ​មាន​គ្នា​៨​នាក់ បាន​បើក​ឆាក​វាយ​ប្រយុទ្ធ​គ្នា​ស៊ីសាច់ហុតឈាម ដូច​ក្នុង​រឿងភាពយន្ត​ភាគ​ហុងកុង បង្ក​ភាព​អនាធិបតេយ្យ នៅ​ក្នុង​តារាង​បាល់ទាត់​មួយ​កន្លែង យីហោ​«​ដោ​ន​ថោ​ន​» បណ្ដាល​ឲ្យ​ភាគី​ខាង​មាន​អ្នក​រង​របួស​សន្លប់​ម្នាក់​ថែម​ទៀត​ផង ប៉ុន្តែ​ពុំ​ដឹង​ថា អំពើ​ហិ​.​ង្សា​នេះ ផ្ដើម​ចេញពី​រឿង​អ្វី​នោះ​ទេ គ្រាន់តែ​ដឹង​ថា ទាំង​២​ក្រុម​នេះ មានរឿង​ទំនាស់​គ្នា​ក្នុង​ពេល​ទាត់​បាល់​ជាមួយ​គ្នា​។ ក្រោយ​ពេល​មានការ​វាយ​ប្រយុទ្ធ​បែប​នេះ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះ​ទៅ​អន្តរាគមន៍ ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​នេះ បាន​កើតឡើង កាលពី​វេលា​យប់​ថ្ងៃ​ទី​៣ ខែកក្កដា ឆ្នាំ​២២៤ នៅ​ក្នុង​តារាង​បាល់ទាត់​មួយ​កន្លែង យីហោ «​ដោ​ន​ថោ​ន​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ទាក់ទិន​ហេតុការណ៍​នេះ អ្នកលេង​ទាំង​២​ក្រុម​នេះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ហើយ​បើ​តាម​អ្នកដឹង​ហេតុការណ៍​នេះ បាន​ខ្សឹប​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ យុវជន​២​ក្រុម​ខាងលើ បាន​ចូល​ទៅ​ទាត់​បាល់​នៅ​ក្នុង​តារាង​បាល់ទាត់​ដោ​ន​ថោ​ន​នោះ ដោយ​ម្ខាង​ៗ​មាន​គ្នា​៨​នាក់​ស្មើគ្នា ហើយ​ខណៈ​ពេល​កំពុង​លេង​សុខ​ៗ ស្រាប់តែ​ដេញ​វាយ​គ្នា​ពេញ​តារាង​បាល់ បណ្តាល​ឲ្យ​ភាគី​ម្ខាង​មាន​អ្នក​រង​របួស​សន្លប់​ស្ដូកស្ដឹង​ម្នាក់​ទៀត​ផង ដោយ​ត្រូវ​កណ្ដាប់ដៃ​គូទំនាស់ ចំ​ផ្ទៃមុខ ហើយ​ការ​វាយតប់​គ្នា​នេះ​ពុំ​ដឹង​ថា បណ្ដាល​មក​ពី​រឿង​ទំនាស់​អ្វី​ឡើយ ។

ប្រភព​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ពេល​នោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​នៅ​អ្នក​នៅ​ជិត​នោះ​នាំ​គ្នារ​ត់ទៅ​ជួយ​ចាប់​បំបែក​ទើប​បែក​គ្នា បន្ទាប់​មក​អ្នក​ដែល​រង​របួស​សន្លប់​នោះ ត្រូវ​បាន​មិត្តភក្ដិ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចេញ​ទៅ​អន្តរាគមន៍ ធ្វើការ​ឃាត់ខ្លួន​ភាគី​ទាំង​សងខាង​ចំនួន​១៦​នាក់ នាំ​ទៅ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ខាងលើ​បាន​បញ្ជាក់​ថា អ្នក​រង​របួស ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​ទាំង​ដៃ​ជាប់​សេរ៉ូម​តែ​ម្ដង ប៉ុន្តែ​ពុំ​ដឹង​ថា តើ​ក្រោយ​ការ​ឃាត់ខ្លួន​រួច នគរបាល និង​កសាង​សំណុំរឿង​បញ្ជូន​គូទំនាស់​ទាំង​២​នេះ ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ច្បាប់ ឬ​ក៏​សម្របសម្រួល​គ្នា​បញ្ចប់រឿង​ដោយ​ស្ងាត់​ៗ ហើយ​ដោះ​លែង​វិញ នៅ​ឡើ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ