ថ្មីចែស! កា.ត់ក្រវិលកំប៉ុងបិទកាវមកដូរយកលុយ ត្រូវអ្នកលក់ដឹងទាន់ ស្រែកផ្អើល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់កាត់ក្រវិលកំប៉ុងស្រាបៀរបិទកាវយកទៅដូរយកលុយ តែត្រូវអ្នកលក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់កាត់ក្រវិលកំប៉ុងស្រាបៀរបិទកាវយកទៅដូរយកលុយ តែត្រូវអ្នកលក់
រាជធានីភ្នំពេញ ៖ បុរសម្នាក់កាត់ក្រវិលកំប៉ុងស្រាបៀរបិទកាវយកទៅដូរយកលុយ តែត្រូវអ្នកលក់ពិនិត្យឃើញថា ជាក្រវិលកំប៉ុងក្លែងបន្លំ បានធ្វើឱ្យបុរសរូបនោះភ័យរត់គេចខ្លួន តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាឃាត់ខ្លួនបាន និងវាយម្នាក់មួយដៃម្នាក់មួយជើង បណ្តាលឱ្យរងរបួសទ្រោមខ្លួន និងរង់ចាំប្រគល់អោយសមត្ថកិច្ចចាត់ការតាមនីតិវិធី។
ហេតុការណ៍ខាងលើនេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវ១០០៣ ស្ថិតនៅភូមិឡកំប៉ោ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពពត៌មានពីបុរសអ្នកលក់អីវ៉ាន់នៅចិញ្ចើមផ្លូវនៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ជិះម៉ូតូកង់បីឈប់នៅមុខតូបរបស់គាត់ដែលដាក់លក់នៅចិញ្ចើមផ្លូវ១០០៣ បន្ទាប់មកបានយកក្រវិលកំប៉ុងស្រាបៀរ មកដូរយកលុយ ។ ពេលនោះគាត់ពិនិត្យមើលក្រវិលកំប៉ុងស្រាបៀរខាងលើ ឃើញសុទ្ធតែក្រវិលកំប៉ុងកាត់ហើយបិទកាវ ដើម្បីបន្លំ ។បន្ទាប់មកគាត់ស្រែកប្រាប់ថា ក្រវិលកំប៉ុងបន្លំ ចំណែកបុរសម្នាក់ខាងលើបានរត់គេចខ្លួនដែរ តែត្រូវបងប្អូនប្រជាពលរដ្ឋនាំគ្នាដេញតាម ហើយស្រែកថាចោរៗ និងឃាត់ខ្លួនបាន រួចត្រូវបងប្អូនប្រជាពលរដ្ឋស្វាគមន៍វាយមួយដៃមួយជើង បណ្តាលឲ្យបុរសរូបនោះរងរបួសទ្រោមខ្លួន ហើយបានទាក់ទងទៅនគរបាលប៉ុស្តិ៍ ដើម្បីនាំយកទៅសួរនាំនៅប៉ុស្តិ៍នគរបាលភ្លាមៗផងដែរ ។
ដោយឡែកបុរសអ្នករត់ម៉ូតូកង់បីឥណ្ឌាបាននិយាយប្រាប់ថា បុរសខាងលើបានបក់ដៃហៅគាត់អោយដឹកទៅទិញស្រា ហើយបែរជាមកយកក្រវិលកំប៉ុងបន្លំអញ្ចឹងសោះ។ បន្ទាប់មកអ្នករត់ម៉ូតូកង់បីឥណ្ឌា បានសុំបងប្អូនប្រជាពលរដ្ឋដោយគាត់មិនបានប្រព្រឹត្តជាមួយបុរសម្នាក់ខាងលើនោះឡើយ ចំណែកប្រជាពលរដ្ឋបានអោយគាត់ត្រឡប់ទៅវិញផងដែរ។
ក្រោយពេលកើតហេតុ បងប្អូនប្រជាពលរដ្ឋបានទាក់ទងទៅនគរបាលប៉ុស្តិ៍ភ្លាមៗ ហើយអ្នកលក់ក៏ទៅបំភ្លឺនៅប៉ុស្តិ៍នគរបាលផងដែរ ដើម្បីអោយសមត្ថកិច្ចចាត់ការតាមនិតិវិធីបន្ត ៕
ចែករំលែកព័តមាននេះ