ស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ច្រើនដើម ខណៈម្ចាស់រត់គេចបាត់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ដែលគេដាំក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះ
ខេត្តបន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ដែលគេដាំក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះ
ខេត្តបន្ទាយមានជ័យ ៖ ដើមក្រាក់ថំ ដែលគេដាំក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរចុះកាប់ និងដុតកម្ទេចចោលជិត៣០ដើម ក្រោយរកឃើញកន្លែងផលិតទឹកក្រាក់ថំ ។ គួររំលឹកថា ចុះចា.ប់ទីតាំងផលិតស្លឹកក្រាក់ថំ ដែលមានសារធាតុញៀ.ន
ការចុះកាប់ និងដុតកម្ទេចចោលដើមក្រាក់ថំខាងលើ បានធ្វើឡើងកាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងភូមិសាស្គ្រសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយក្រុមការងារចម្រុះបានចុះពិនិត្យហាមឃាត់ការផលិត និងចែកចាយទឹកក្រាក់ថំចំនួន៩ទីតាំង ត្រូវបានបិទ និងធ្វើកិច្ចសន្យាចំនួន១១នាក់ (ថៃ៥នាក់) ដែលផលិតទឹកក្រាក់ថំ ក្នុងភូមិសាស្គ្រក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។
លោកបានបញ្ជាក់ថា កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំចំនួន២៧ដើមលើផ្ទៃដីទទឹង១០ម៉ែត្រ និងបណ្តោយ៧០ម៉ែត្រ ដែលដាំមានអាយុប្រមាណជា២ទៅ៣ឆ្នាំ និងមានហ៊ុមព័ទ្ធរបងលួសបន្លា ដែលស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ បានបញ្ជាក់ថា នៅពេលដែលកម្លាំងជំនាញស្រាវជ្រាវរកឃើញទីតាំងដាំដើមក្រាក់ថំ ត្រូវបានលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងនគរបាលក្រុងនិងអាជ្ញាធរមូលដ្ឋានចុះកាប់ និងដុតចោល ។ ព្រោះថាកន្លងមកបានដឹងថា ស្លឹកក្រាក់ថំត្រូវបាននាំចូលពីប្រទេសថៃតាមច្រករបៀងខុសច្បាប់ ទើបពេលនេះរកឃើញមានដាំក្បែរព្រំដែន ត្រូវបានកាប់និងដុតបំផ្លាញចោល តែម្ចាស់ត្រូវបានគេចខ្លួនបាត់ហើយ កម្លាំងជំនាញនិងបន្តធ្វើការរុករកបន្តទៀតដើម្បីកាប់បំផ្លាញចោលអោយអស់ ព្រោះជាសាធាតុញៀនដែលប៉ៈពាល់ដល់សុខភាពប្រជាពលរដ្ឋ ៕
ចែករំលែកព័តមាននេះ