បន្ទាយមានជ័យ ៖ នៅវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបើកប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០៨នាក់ ។
ក្មេងទំនើងចំនួន០៨នាក់ខាងលើនោះមាន ១.ឈ្មោះធី ចាន់ទី ភេទប្រុស ២៤ឆ្នាំ បច្ចុប្បន្ននៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២.ឈ្មោះ អ៊ីម ណារ៉ូ ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៣.ឈ្មោះ ព្រែក វ៉ែន ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៤.ឈ្មោះ ភាព សុភី ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៥.ឈ្មោះ នឿត មិនា(យ៉ា) ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៦.ឈ្មោះ លៀង សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្ននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត,៧.ឈ្មោះ ណាក់ ណាង ភេទប្រុស អាយុ១៦ឆ្នាំ បច្ចុប្បន្ននៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ៨.ឈ្មោះ ផេង ម៉េងលី (តុ) ភេទប្រុស អាយុ២៤ឆ្នាំ បច្ចុប្បន្ននៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
ការឃាត់ខ្លួនក្មេងទំនើងទាំង៨នាក់ខាងលើពាក់ព័ន្ធករណីកាន់កា.ប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀ.ន ដែលប្រព្រឹត្ត កាលពីវេលាម៉ោង០៤និង៣០នាទីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
ក្នុងប្រតិបត្តិការកម្លាំងបានដកហូត វត្ថុតាងរួមមាន ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1W-9101 ចំនួន០១គ្រឿង, ២.កាំបិតកែច្នៃ ប្រវែង៥៨សង់ទីម៉ែត្រ ចំនួន០១ដើម, ៣.ដំបងឈើ ប្រវែង៩៧សង់ទីម៉ែត្រ ចំនួន០១ដើម ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា កាលពីវេលាកើតហេតុ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីក្រុមសង្គ្រោះបន្ទាន់ក្រុងប៉ោយប៉ែត មានករណីក្រុមក្មេងទំនើងពីរក្រុមដេញវា.យគ្នា នៅចំណុចក្បែរមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ភ្លាមៗនោះ លោកបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនក្មេងទំនើង២នាក់ រួមទាំងវត្ថុតាងមួយចំនួនយកមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំដោយពួកគេ និងបក្ខពួក គឺជាក្រុមTB (តាប៊ន) នៅក្នុងក្រុងប៉ោយប៉ែត មានជម្លោះជាមួយក្រុម OMB (អូរអំបិល) ក្រុងសិរីសោភ័ណ ហើយបានណាត់វា.យគ្នានៅទីតាំងកើតហេតុ ។
ក្នុងនោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជាបន្តបន្ទាប់ បានចំនួន០៦នាក់បន្ថែមទៀត ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងបានធ្វើតេស្តទឹកនោម រកសារធាតុញៀ.ន ជាលទ្ធផល គឺវិជ្ជមានចំនួន០៣នាក់ អវិជ្ជមានចំនួន០៥នាក់ ។ លោកបន្តថា ក្រុមTB (តាប៊ន)ដែលបង្ក្រាបបាន ពួកគេបានចងជាគ្រុប និងទំនាក់ទំនងគ្នាតាមប្រព័ន្ធ Messenger ហើយច្រើនប្រមូលផ្តុំ និងណាត់ជួបគ្នា នៅម្ដុំបូរីសានហូរ ក្រុមនេះច្រើនមានគូរជម្លោះជាមួយក្រុម OMB (អូរអំបិល ក្រុងសិរីសោភ័ណ) និងក្រុមJKH (ជើងកន្ត្រៃហោះ) ក្រុងប៉ោយប៉ែត។
ក្រោយឃាត់ខ្លួន និងសួរចម្លើយក្មេងទំនើងទាំងអស់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រមូលផ្តុំគ្នីគ្នាផឹកស៊ីជាក្រុម និងបានប្រមូលបក្ខពួកមានទាំងដំបង និងកាំបិតដេញកា.ប់ទៅក្រុម OMB ពិតប្រាកដមែន ។ ដោយផ្អែកលើចម្លើយសារភាព និងវត្ថុតាង ជាក់ស្តែងកម្លាំងមូលដ្ឋានអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី ។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ក្មេងទំនើងទាំង៨នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ