ខេត្តកំពង់ធំ ៖ ថ្នាក់ដឹកនាំ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជានិង មហាជនក្នុងស្រុកសន្ទុកខេត្តកំពង់ធំ បានមកជួបជុំគ្នានៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកប្រារព្វពិធីអបអរសាទរខួប ៧៣ ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។
ពិធីនេះបានប្រារព្វនៅធ្វើថ្ងៃទី ២៨ ខែមីថុនាឆ្នាំ ២០២៤ ក្រោមអធិតីភាព ស៊ុំ សន្និសិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានទី ១ ក្រុមការងារចុះមូលដ្ឋានស្រុកសន្ទុក ។
នៅក្នុងសុន្ទរកថា របស់សម្ដេចតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជាដែលបានថ្លែងទៅកាមអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២)កាលពីថ្ងៃទី ២៨ មិថុនាដែលអានជូនអអង្គពិធីដោយ ឯកឧត្តម ស៊ុំ សន្និសិទ្ធិ បានបញ្ជាក់យ៉ាងច្បាស់ថា ៖ រយៈពេល ៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែល បានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ចជាមួយប្រជាជនទោះបីសភាពការណ៍ជាតិមានការវិវត្តដ៏ស្មុគស្មាញ យ៉ាងណាក្តី គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូល កម្លាំងប្រជាជាតិទាំងមូលដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និង សន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះ ប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម ។
ទន្ទឹមនឹងនេះដែរការជួបជុំគ្នានាថ្ងៃនេះក៏ជាស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗ ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យ កម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ យើងទាំងអស់គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សារាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត ។
សុន្ទរកថារបស់សម្ដេចតេជោ សែនបានសង្កាត់ធ្ងាន់ទៀតថា ៖ ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀតលើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី ៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ ២០២៤ នេះ ។
សុន្ទរកថានូវក៏បាន ថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញ
ទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើក ការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។ សម្ដេចបានចាត់ទុកការគាំទ្រនេះជាចលនាជាតិដ៏ខ្លាំងក្លាមួយ ទៀតរបស់ប្រជាជន ទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពី មនសិកា និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការ រំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបាន
ផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំង ជំរុញដល់វិស័យទេសចរណ៍ ។
នៅក្នុងឱកាសនោះដែរឯកឧត្តម ស៊ុំ សន្និសិទ្ធិបានផ្ដល់ជូនអំណោយដែលជាអំណោយថើដ៏ថ្លៃថ្លារបស់លោកជំទាវ បណ្ឌិត ជា សិរីដល់អតីតយុទ្ធ និងនិវត្តន៏ដែលរស់នៅក្នុងស្រុកសន្ទុកចំនួន៣០រូបបានចូលរួមនាឱកាសនោះផងដែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ