សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាបានថ្លែងគាំទ្រក្រុមម្ចាស់ផ្ទះការប្រកួតយូរ៉ូឆ្នាំ២០២៤ គឺក្រុមជម្រើសជាតិអាល្លឺម៉ង់ ។
មានប្រសាសន៍នៅមុនចាប់ផ្តើមសុន្ទករថា ទៅកាន់អ្នកគាំទ្រនៅក្នុងពេលចូលរួមមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ ~ ២៨ មិថុនា ២០២៤ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចសូមគាំទ្រក្រុមជម្រើសជាតិអាល្លឺម៉ង់នៅក្នុងកម្មវិធីប្រកួតយូរ៉ូឆ្នាំ២០២៤ ។
មកដល់ពេលនេះ ការប្រកួតបាល់ទាត់ពានរង្វាន់អឺរ៉ុបកំពុងតែដំណើរការនៅឡើយ ដោយមកដល់ពេលនេះអាល្លឺម៉ង់នៅក្នុងពូក A ហើយកំពុងតែនាំមុខនៅក្នុងពូល ដែលមាន ស្វីស ហុងគ្រី និង ស្កុតឡែន ដោយ៣ប្រកួតកន្លងមកក្រុមជម្រើសជាតិអាល្លឺម៉ង់ឈ្នះពីរស្មើរមួយមាន ៧ ពិន្ទុរ តាមពីក្រោយដោយក្រុមស្វីតដែលបីប្រកួតគឺឈ្នះ១ ស្មើ២ មាន៥ ពិន្ទុរ ។
តាមការគ្រោងទុកការរៀបចំការប្រកួតនេះ នឹងបញ្ចប់នៅក្នុងរង្វង់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ ។
ចែករំលែកព័តមាននេះ