រាជធានីភ្នំពេញ ៖ កម្មវិធី «បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង» ឬ ជាភាសាអង់គ្លេស “Hong Kong Film Gala Presentation” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញជាលើកដំបូងត្រូវបានរៀបចំឡើងដើម្បីទាក់ទាញទស្សនិកជនជាមួយនឹងខ្សែភាពយន្ដដ៏អស្ចារ្យ រួមជាមួយការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ ។ កម្មវិធីនេះត្រូវបានរៀបចំឡើងដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) និងសហការរៀបចំជាមួយក្រុមហ៊ុន Westec Media Limited ជាមួយនឹងជំនួយហិរញ្ញវត្ថុពី ទីភ្នាក់ងារអភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌របស់ហុងកុង (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) ដោយកម្មវិធីនេះនឹងធ្វើការចាក់បញ្ចាំងនូវភាពយន្តហុងកុងទាំង ៧ ដែលបានជ្រេីសរេីសជាពិសេសនៅរោងភាពយន្ត Fable Cinema មានទីតាំងនៅ Factory Phnom Penh ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៤ ។
កាលវិភាគនៃការចាក់បញ្ចាំងភាពយន្តរបស់កម្មវិធី ពីថ្ងៃទី ៣ ដល់ ៧ កក្កដា ៖
ព័ត៌មានពីសំបុត្រចូលទស្សនាភាពយន្ត កាលបរិច្ឆេទ ៖ ថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែ កក្កដា ឆ្នាំ ២០២៤ ទីតាំង ៖ រោងភាពយន្ត Fable ក្នុង Factory Phnom Penh ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា តម្លៃសំបុត្រ ៖ ២.៥០ ដុល្លារអាមេរិក ក្នុងមួយសំបុត្រ ភាសា ៖ ចិនកាតាំង ជាមួយនឹងអក្សរអង់គ្លេស ខ្មែរ និងចិនរត់ពីក្រោម ព្រឹត្តិការណ៍នេះនឹងមានវគ្គពិភាក្សា ព្រមទាំងវគ្គសំណេះសំណាលជាមួយអ្នកផលិតភាពយន្តនៅកម្ពុជា ។ កម្មវិធីនឹងមានវេទិកាជជែកគ្នាមួយរវាង អ្នកទិញភាពយន្តអាស៊ី និងអ្នកចែកចាយភាពយន្តអាស៊ី លើទស្សនៈផ្សេងៗគ្នាលើនិន្នាការវិវត្តនៃការទិញយកភាពយន្តអាស៊ី បញ្ហាប្រឈម និងឱកាសក្នុងការស្វែងយល់ពីភាពយន្តអាស៊ី និងទស្សនៈសុីជម្រៅលើការចែកចាយភាពយន្តហុងកុងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។
លោក John Chong ផលិតករភាពយន្តហុងកុងជើងចាស់ នៃស្រឡាយភាពយន្ត រឿង “Infernal Affairs” និង លោក Angus Chan ដែលជាអ្នកតំណាងឱ្យរឿង «អ្នកប្រយុទ្ធរាត្រី: ជញ្ជាំងក្រុងកៅឡុង» នឹងធ្វើជាអ្នកជជែកវែកញែកនៅក្នុងវេទិកានេះ ។ ពួកគាត់នឹងចែករំលែកបទពិសោធន៍ ក្នុងការបង្កើតដំណើរសាច់រឿងដ៏ឱ្យចាប់អារម្មណ៍ សម្រាប់ខ្សែភាពយន្តបែបពាណិជ្ជកម្ម និងការផលិតភាពយន្ត ដែលមិនអាចទៅរួច ហើយទៅជាភាពយន្តមួយដ៏ល្អឯក ។
លោក Ricky Ko ដែលជាអ្នកដឹកនាំភាពយន្តថ្មី ហើយក៏កំពុងតែលេចធ្លោខ្លាំង និងតារាសម្តែងភាពយន្ដបែបវា.យដំកា.ប់ចាក់ លោក Jozev Kiu នឹងចូលរួមជាមួយអ្នកផលិតភាពយន្តក្នុងស្រុក ក្នុងវគ្គចែករំលែកផ្សេងៗ ដើម្បីពង្រីកវិស័យភាពយន្ត និងរោងភាពយន្តហុងកុងបន្ថែមទៀត ។
Angus Chan (អ្នកតំណាង)
JoHN Chong (ផលិតករភាពយន្ត)
Jozev Kiu តារាសម្ដែង
ផ្នែកមួយនៃកម្មវិធី ក៏មានការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition នឹងប្រារព្ធឡើងក្នុងពេលតំណាលគ្នានៅ Factory Phnom Penh ដែលនឹងបើកសម្រាប់សាធារណៈជនចូលទស្សនា និងថតរូបដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី ៤ ខែកក្កដា រហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង ១០ ព្រឹក ដល់ម៉ោង ៧ យប់ ជារៀងរាល់ថ្ងៃ ។ ការចូលទស្សនាការតាំងពិព័រណ៍គឺមិនគិតថ្លៃ ហើយការតាំងបង្ហាញនឹងមាន 2 ភាសាគឺអង់គ្លេស និង ខ្មែរ ។ The Dynamic Cityscape of Hong Kong Films Exhibition គឺជាការអបអរ និងបង្ហាញពីទេសភាពចម្រុះបែបរបស់ប្រទេសហុងកុងដោយ ការតាំងបង្ហាញ គឺជាការបង្កើតឡើងវិញនូវឈុតឆាកដែលគួរឱ្យចងចាំ នៅក្នុងភាពយន្តទាំង7 ដែលនឹងត្រូវចាក់បញ្ចាំងសម្រាប់កម្មវិធី ក៏ដូចជាទេសភាពនៃតំបន់ល្បីៗនៅប្រទេសហុងកុងផងដែរ ។
ការទស្សនា ការតាំងពិព័រណ៍ The Dynamic Cityscape of Hong Kong Films Exhibition កាលបរិច្ឆេទ ៖ ថ្ងៃទី ៤ ខែ កក្កដា ដល់ ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២៤ ម៉ោងបើក ៖ 10.00 ព្រឹក ដល់ 7.00 យប់ ទីតាំង ៖ Factory Phnom Penh ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា សំបុត្រចូលទស្សនា ៖ ឥតគិតថ្លៃ ព័ត៌មាន ៖ ជាភាសាអង់គ្លេស និងខ្មែរ ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ