![](https://kohsantepheapdaily.com.kh/wp-content/uploads/2024/06/6a70a570afa07fe12688f5c47bda5b34-scaled.jpg)
ពិធីបើកសម្ពោធហាង ស៊ីភី ហ្វ្រេសហ្សប ជាផ្លូវការសាខាខណ្ឌដង្កោ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានបើកសម្ពោធជាផ្លូវការអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) សាខាដំបូងគេដែលមានទីតាំងស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងគោលបំណង គឺដើម្បីផ្សព្វផ្សាយផលិតផលសាច់ស្រស់ប្រកបដោយអនាម័យសម្រាប់ប្រជាជនកម្ពុជា និងស្វែងរកដៃគូអាជីវកម្មដែលចាប់អារម្មណ៍ក្នុងការវិនិយោគលើអាជីវកម្មហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប ។
កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០២៤ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ដែលជាអាជីវកម្ម ហ្វ្រេនឆាយរបស់ក្រុមហ៊ុនស៊ី.ភី. ត្រូវបានបើកសម្ពោធជាផ្លូវការដោយមាន លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ ជាភ្ញៀវកិត្តិយសក្នុងកម្មវិធី ។ ពិធីសម្ពោធនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. លោក Piyapat Wongsree ជំនួយការនាយករងអាជីវកម្មលក់ជ្រូកបំណែក លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិកក្រុមហ៊ុនជាច្រើនរូបទៀត ។
លោកវេជ្ជបណ្ឌិត Poohrich Sinwat អនុប្រធានចាត់ការទូទៅការិយាល័យអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប បានមានប្រសាសន៍ថា ៖ បច្ចុប្បន្នយើងឃើញថា ការធ្វើអាជីវកម្មមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស មានអាជីវកម្មថ្មីៗជាច្រើនកំពុងលេចឡើង ហើយមានអាជីវកម្មជាច្រើនបានបាត់បង់ទៅវិញ ។ ប៉ុន្តែអាជីវកម្មមួយដែលនៅតែជាអាជីវកម្មដែលមានសារៈសំខាន់សម្រាប់អ្នកបរិភោគនោះ គឺអាជីវកម្មចំណីអាហារ ។ អាហារត្រូវបានចាត់ទុកថា ជាកត្តាសំខាន់មួយក្នុងជីវិត ប្រសិនបើយើងបានបរិភោគអាហារដែលល្អនោះយើងនឹងទទួលបានសុខភាពល្អថែមទាំងមានគុណភាពជីវិតដ៏ល្អ ។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប ជាអាជីវកម្មសម្រាប់លោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការវិនិយោគអាចក្លាយជាម្ចាស់អាជីវកម្មផ្ទាល់ខ្លួន ។ អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) គឺជាប្រភេទអាជីវកម្ម ហ្វ្រេនឆាយ របស់ក្រុមហ៊ុន ស៊ី.ភី. ចែកចាយទំនិញ និងផលិតផលចំណីអាហារ រួមមានផលិតផលសាច់ជ្រូកស្រស់ សាច់មាន់ស្រស់ ពងមាន់ ប្រហិត និងប្រភេទអាហារផ្សេងៗទៀតពីរោងចក្រផលិតដែលមានស្តង់ដារពិភពលោក មានប្រភពច្បាស់លាស់និងមានអនាម័យសម្រាប់អ្នកបរិភោគ ។ ជាចុងក្រោយលោកលោកវេជ្ជបណ្ឌិតក៏សូមថ្លែងអំណរគុណដល់ម្ចាស់អាជីវកម្មដែលជឿជាក់លើគុណភាពនៃផលិតផល ស៊ី.ភី. ហើយជ្រើសរើសសហការបើកអាជីវកម្មជាមួយក្រុមហ៊ុន ហើយក៏សូមអរគុណដល់អតិថិជនទាំងអស់សម្រាប់ការជួយគាំទ្រដល់អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) នេះ។
លោក Wittaya Kreangkriwit អគ្គនាយកគ្រប់គ្រងនៃក្រុមហ៊ុន ស៊ី.ភី. បានផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកក្នុងកម្មវិធី ដោយលោកបានមានប្រសាសន៍ថា ៖ សាច់ស្រស់ដែលយើងស្គាល់ពីប្រភពច្បាស់លាស់ គឺជាគន្លឹះសំខាន់សម្រាប់សុខភាពកាន់តែប្រសើរ ។ កាលដែលមិនស្គាល់ប្រភពនៃផលិតផលដែលគ្មានការធានាគុណភាពអាចជាមូលហេតុនៃបញ្ហាសុខភាព ។ យើងសង្ឃឹមថា ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) ជាហាងមួយដែលផ្តល់ការជឿទុកចិត្តសម្រាប់ប្រជាជនកម្ពុជាក្នុងការទិញផលិតផលដែលមានគុណភាព។
លោកស្រី សឿង សេរី ចៅសង្កាត់ដង្កោ បានមានប្រសាសន៍ថា ៖ ថ្ងៃនេះនាងខ្ញុំមានសេចក្តីសោមនស្សរីករាយជាខ្លាំង ហើយក៏សូមអបអរសាទរសម្រាប់ការបើកសម្ភោធជាផ្លូវការរបស់ហាង ស៊ីភី ហ្វ្រេសហ្សប ខណ្ឌដង្កោ នាងខ្ញុំយល់ឃើញថា ជាឱកាសដ៏ល្អដែលមានហាង ស៊ីភី ហ្វ្រេសហ្សប នៅក្នុងទីផ្សារប្រទេសកម្ពុជារបស់យើង អ្នកបរិភោគទាំងអស់អាចទទួលបាននូវផលិតផលចំណីអាហារ និងផលិតផលសាច់ដែលមានគុណភាព និងអនាម័យល្អនៅក្នុងតំបន់ ហើយហាង ស៊ីភី ហ្វ្រេសហ្សប នេះផងដែរ មានផលិតផលចំណីអាហារច្រើនប្រភេទឱ្យជ្រើសរើស ដូចជា សាច់ជ្រូក សាច់មាន់ ពងមាន់ ប្រហិត និងគ្រឿងទេសច្រើនមុខ ។ លោកស្រីបានបន្ថែមទៀតថា លោកស្រីគាំទ្រឱ្យមានហាងបែបនេះឱ្យច្រើនបន្តទៀតព្រោះគាត់ចង់ឱ្យប្រជាជនមានសុខភាពល្អ ទទួលបានផលិតផលដែលមានប្រភពច្បាស់លាស់ មានអនាម័យ និងសុវត្ថិភាព ។
លោកស្រី ប៉ែន ស៊ុនសេរីវឌ្ឍនា ម្ចាស់ហាង ស៊ីភី ហ្វ្រេសហ្សប នៅខណ្ឌដង្កោបានមានប្រសាសន៍ថា ៖ យើងជឿជាក់លើផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន ស៊ី.ភី. ព្រោះគ្រប់ផលិតផលរបស់ក្រុមហ៊ុនមានគុណភាពល្អ និងសុវត្ថិភាពខ្ពស់ ។ ម្ចាស់អាជីវកម្មទទួលការបណ្តុះបណ្តាលអំពីការគ្រប់គ្រងអាជីវកម្ម និងប្រតិបត្តិការ រួមទាំងចំណេះដឹងបច្ចេកទេស ។ ដូច្នេះហើយ យើងជឿជាក់ថា អាជីវកម្មនេះអាចផ្តល់នូវគុណតម្លៃសម្រាប់អ្នកប្រើប្រាស់ និងទទួលបានប្រាក់ចំណេញដល់គ្រួសាររបស់យើង ។
អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប កំពុងស្វែងរកដៃគូសហការ ដើម្បីវិនិយោគលើអាជីវកម្មហ្វ្រេនឆាយនៅក្នុងតំបន់សក្តានុពលជាច្រើន ជាពិសេសនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ។ ស៊ីភី ហ្វ្រេសហ្សប ក៏មានបុគ្គលិកជំនាញក្នុងការផ្តល់ប្រឹក្សាអំពីអាជីវកម្ម ការបង្រៀន និងការធ្វើផ្នែកទីផ្សារសម្រាប់ការអភិវឌ្ឍន៍អាជីវកម្មនេះផងដែរ ។
លក្ខខណ្ឌងាយៗសម្រាប់លោកអ្នកដែលចង់បើកសហការជាមួយក្រុមហ៊ុន ទាក់ទងទៅនឹងអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop )៖
1. ក្លាយជាម្ចាស់អាជីវកម្មហ្វ្រេនឆាយត្រូវមានគុណសម្បត្តិអ្វីខ្លះ ?
លក្ខខណ្ឌងាយៗដើម្បីក្លាយជាម្ចាស់អាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop ) ៖
-មានអាយុចន្លោះពី 20-55 ឆ្នាំ
-កម្រិតវប្បធម៌ថ្នាក់ទី ១២
-មានសញ្ជាតិខ្មែរ
-ត្រូវមានប័ណ្ណប៉ាតង់អាជីវកម្ម
-មានលក្ខណះសម្បត្តិគ្រប់គ្រាន់ក្នុងការវិនិយោគ
-ស្រឡាញ់ការលក់ និងមានសេវាកម្មល្អ
-មានសុខភាពល្អអាចដំណើរការអាជីវកម្ម
-អាចអនុវត្តយ៉ាងម៉ឺងម៉ាត់តាមលក្ខខណ្ឌក្រុមហ៊ុន
-ជាបុគ្គលដែលគ្មានទោស និងបណ្តឹងរដ្ឋប្បវេណី ។
2. ហេតុអ្វីបានជាលោកអ្នកត្រូវតែជ្រើសរើសយកអាជីវកម្ម ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop ) ?
មូលហេតុដែលលោកអ្នកត្រូវជ្រើសរើសយក ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop ) ៖
-ការវិនិយោគខ្នាតតូច
-ទទួលបានការផ្គត់ផ្គង់ផលិតផលដែលមានគុណភាពពីរោងចក្រ ស្តង់ដារពិភពលោក
-ទទួលបានការត្រួតពិនិត្យគុណភាពផលិតផល និងការធានាពីគុណភាព
-ទទួលបានការប្រឹក្សាពីការធ្វើអាជីវកម្ម
-ផ្តល់ប្រឹក្សាពីការដំណើរការអាជីវកម្មនិងបច្ចេកទេស
-ទទួលបានប្រាក់ចំណូលខ្ពស់លើការវិនិយោគ ។
លោកអ្នកបានដឹង និងស្គាល់ហើយថាក្រុមហ៊ុន CPF ជាក្រុមហ៊ុនខ្នាតធំមួយដែលប្រតិបត្តិការអាជីវកម្មកសិ-ឧស្សាហកម្ម និងចំណីអាហារនៅប្រទេសថៃ ក៏ដូចជាបណ្តាប្រទេសជាច្រើនទៀត ស្ថិតក្រោមចក្ខុវិស័យ «ផ្ទះបាយពិភពលោក» ប្រកបដោយនិរន្តរភាព ដែលផ្តោតសំខាន់លើការប្រតិបត្តិអាជីវកម្មចំណីសត្វ (Feed) ការចិញ្ចឹមសត្វ (Farm) ចំណីអាហារ (Food) និងការចែកចាយផលិតផល ទាំងការបោះដុំនិងលក់រាយ (Retail) ដោយឈរលើមូលដ្ឋានគ្រឹះប្រកបដោយទំនួលខុសត្រូវខ្ពស់ ចំពោះសង្គមជាតិ និងបរិស្ថាន ហើយអាជីវកម្មទាំងនោះគ្របដណ្តប់លើវិស័យជាច្រើន ។ ក្រុមហ៊ុន ស៊ី.ភី. ខេមបូឌា ចំកាត់ បានដំណើរការអាជីវកម្មនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ១៩៩៦ រហូតមកដល់បច្ចុប្បន្ន ។
ដូច្នេះដើម្បីក្លាយជាម្ចាស់ហាងផ្ទាល់ដែលមានប្រាក់ចំណូលប្រចាំថ្ងៃ ហ្វ្រេនឆាយ ស៊ីភី ហ្វ្រេសហ្សប (CP Fresh Shop) ជាជម្រើសដ៏ល្អមួយសម្រាប់អតិថិជន ដែលទើបនឹងចាប់ផ្តើមអាជីវកម្មថ្មី អតិថិជនដែលចាប់អារម្មណ៍ចង់បើកអាជីវកម្មជាមួយក្រុមហ៊ុន អាចទំនាក់ទំនងមកកាន់ហ្វេសប៊ុកផេក CP Cambodia Co.,Ltd. ឬ CP Fresh Shop និងទំនាក់ទំនងព័ត៌មានលម្អិតតាមរយៈទូរស័ព្ទលេខ០៩២ ៨៦៣ ៨៧៣ / ០៨៥ ៦១១ ៧៨៩ / ០៨៧ ៧១១៧៨៩ ។ អាហារសុវត្ថិភាព ជឿជាក់លើ ស៊ី.ភី.! ៕ អត្ថបទសហការ
ចែករំលែកព័តមាននេះ