ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សា​ឡ់ង​ដឹក​ខ្សាច់​១​គ្រឿង​​លិច​ក្នុង​សមុទ្រ មនុស្ស​៤​នាក់ត្រូវបាន​​​ជួយ​សង្គ្រោះ

5 ខែ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ​៖ មេបញ្ជាការ​រង​ទីបញ្ជាការ​ជួប​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខលំហ​សមុទ្របាន​ប្រាប់​ថា កាលពីថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង លេខ AG-15599 ពណ៌​ខៀវ…

ខេត្ត​ព្រះ​សីហ​នុ ​៖ មេបញ្ជាការ​រង​ទីបញ្ជាការ​ជួប​មុខ​អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សន្តិសុខលំហ​សមុទ្របាន​ប្រាប់​ថា កាលពីថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ មាន​ករណី​សា​ឡង់​ដឹក​ខ្សាច់​១​គ្រឿង លេខ AG-15599 ពណ៌​ខៀវ បាន​លិច​នៅ​ចំណុច​ខាងជើង​ឈាង​ខាងកើត​កោះក្របី ខេត្ត​ព្រះ​សីហ​នុ ដោយសារ​ជួប​ខ្យល់​ខ្លាំង និង​រលក​ធំ​ៗ ហើយនៅ​លើ​សា​ឡង់​មាន​មនុស្ស​ចំនួន​៤​នាក់ ភេទ​ប្រុស ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ទូក​នេសាទ​នៅ​ជិត​កន្លែង​កើតហេតុដោយ​សុវត្ថិ
ភាព ។

រយៈពេល​ពីរ​-បី​ថ្ងៃ​ក្នុង​ស​ហ្ត​ហ៍​ទី​៣ ខែមិថុនា​នេះ នៅ​ខេត្ដ​ព្រះ​សីហ​នុ ផ្ទៃមេឃ​អួរ​អាប់​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់​រហូត​លាយឡំ​និង​ខ្យល់ ទើប​នៅ​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះ​សីហ​នុ​បាន​ចេញ​សេចក្តីជូនដំណឹង​បន្ថែម​ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ក្នុង​ខេត្ត​ព្រះ​សីហ​នុជូន​សាធា​រណ​ជន​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ចំពោះ​ការ​ធ្វើ​ដំណើរ​តាម​ជលយាន​ក្នុង​លំហសមុទ្រ​ ។

យោងសេចក្តី​ជូនដំណឹង​បន្ថែម​របស់​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត​ព្រះ​សីហ​នុ ស្ដី​ពី​ស្ថានភាព​ធាតុអាកាស​ក្នុង​ខេត្ត​ព្រះ​សីហ​នុ បាន​ជូន​ព័ត៌មាន​ថា ធាតុអាកាស​ចាប់ពី ថ្ងៃ​ទី​២១ ដល់ ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២៤ ក្នុង​ខេត្ត​ព្រះ​សីហ​នុ​ ទទួល​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ឥណ្ឌា បាន​កំពុង​តែ​មាន​ឥទ្ធិពល កម្រិត​មធ្យម និង​ធ្វើ​ឱ្យ​ខ្យល់​បក់​ខ្លាំង​ពី​ឈូង​សមុទ្រ​ ។

ស្ថានភាព​បែប​នេះ ធ្វើ​ឱ្យ​ពពក​ច្រើន​ដេរដាស សីតុណ្ហភាព​ពី ២៦​អង្សារ​សេ ទៅ​២៩​អង្សារ​សេ ខ្យល់​បក់​មក​ពី​ទិសនិរតី​មាន​ល្បឿន​ពី​១​ម៉ែត្រ ទៅ​៤​ម៉ែត្រ​ក្នុង​១​វិនាទី​  វា​បង្ក​ឱ្យ​មាន​ភ្លៀង ផ្គរ រន្ទះ​ កម្រិត​ពី​តិច​ទៅ​ច្រើន​លើស​ពី​កម្រិត​ធម្មតា ក្នុង​បរិមាណ​ជា​មធ្យម​ពី​២០% ទៅ ៣០% និង​មាន​ខ្យល់​ខ្លាំង​ក្នុង​ល្បឿន​ពី ១០​ម៉ែត្រ​ទៅ ១២​ម៉ែត្រ​ក្នុង ១​វិនាទី រលក​សមុទ្រ​មាន​កម្ពស់​ពី ០,៨​ម៉ែត្រ ទៅ ១,២​ម៉ែត្រ​។

អាស្រ័យ​ដូច​បាន​ជម្រាប​ជូន សូម​បងប្អូន​ប្រជា​នេសាទ បងប្អូន​រស់នៅ​តាម​បណ្តោយ​ឆ្នេរសមុទ្រ បងប្អូន​ភ្ញៀវ​ទេសចរ សូម​មេត្តា​យកចិត្តទុកដាក់​ខ្ពស់ អំពី​ស្ថានភាព​ធាតុអាកាស​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ព្រមទាំង​មាន​ខ្យល់​បក់​បោក​ខ្លាំង និង​រលក​សមុទ្រ​មាន​កម្ពស់​ជា​មធ្យម ដើម្បី​ជៀសវាង​ពី​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ជាយថាហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ